Menu Close

(10.16) តើសិស្ស​ម្នាក់អាចបន្ត​ទទួលបានសេវាផ្ទេរការសិក្សា​ទៀតដែរឬ​ទេ ក្រោយពេលទទួលបាន​សញ្ញាបត្របញ្ចប់ការសិក្សា?

(10.16) តើសិស្ស​ម្នាក់អាចបន្ត​ទទួលបានសេវាផ្ទេរការសិក្សា​ទៀតដែរឬ​ទេ ក្រោយពេលទទួលបាន​សញ្ញាបត្របញ្ចប់ការសិក្សា?

បាទ/ចាស​។ ប្រសិនបើ​សិស្សនៅក្នុង​ការអប់រំពិសេស​ម្នាក់មិនបាន​បំពេញតាម​លក្ខខណ្ឌ​តម្រូវ​សម្រាប់បញ្ចប់ការសិក្សា​នោះទេ (រួមទាំង​វត្ថុបំណងនៃ​របាយការណ៍​សេវា​ផ្ទេរការសិក្សាផងដែរ​) ពេលនោះ​មណ្ឌល​សិក្សាធិការ​ត្រូវតែ​បន្ត​ផ្តល់សេវា​ផ្ទេរការសិក្សា​ទៅដល់សិស្សនោះ។​ មើល​ជំពូក 11 ព័ត៌មាន​ស្តីពីការ​បញ្ចប់​ការ​សិក្សា​/ការធ្វើតេស្ត

អ្នកគប្បីត្រូវធានា​ថា​កម្មវិធី​ IEP របស់កូនអ្នក រួមបញ្ចូលនូវ​ផែនការ​ផ្ទេរការសិក្សា​ ចាប់ពីអាយុ​ 16 ឆ្នាំ ឬតិចជាងនេះ​ ដោយផ្តោតទៅលើ​សេវាផ្ទេរការសិក្សានានា​។​ [Cal. Ed. Code Sec. 56345(a)(8).] អ្នកក៏គួរតែ​ពិភាក្សា​ផងដែរជាមួយ​ក្រុមការ​ងា​​រ​ IEP ថា​តើ​គោលដៅ​កម្មវិធី​ IEP របស់កុមារ​ដែលដោះស្រាយ​បញ្ហាផ្ទេរ​ការសិក្សា​នេះ នឹងត្រូវ​បញ្ចប់ដូចម្តេច​ មុនពេល​សេវាទាំងអស់មកពី​មណ្ឌល​សិក្សា​ធិការ​​​ត្រូវ​បាន​​បញ្ចប់។