Menu Close

(10.17) តើទំនាក់ទំនង​រវាង​សេវាផ្ទេរការសិ​ក្សា​ និង​ការអប់រំ​វិជ្ជាជីវៈ​ មាន​អ្វី​ខ្លះ​?

(10.17) តើទំនាក់ទំនង​រវាង​សេវាផ្ទេរការសិ​ក្សា​ និង​ការអប់រំ​វិជ្ជាជីវៈ​ មាន​អ្វី​ខ្លះ​?

ការអប់រំ​វិជ្ជាជីវៈ ត្រូវបានកំណត់​យ៉ាង​ទូលំទូលាយ​នៅក្នុង​និយមន័យ​ទូទៅ​នៃ​ការ​អប់រំពិសេស​ ដែលមាន​ន័យថាជា​ “កម្មវិធី​អប់រំ​រៀបចំឡើង​​ត្រឹមត្រូវ​ដែល​មានជា​ប់​​ពាក់ព័ន្ធដោយផ្ទាល់​ជាមួយនឹង​ការ​ត្រៀម​រៀប​ចំ​​បុគ្គលនានា​​​សម្រាប់​ការងារ​ដែល​ទទួលបាន​ប្រាក់កម្រៃ​ ឬមិន​ទទួល​បានប្រាក់កម្រៃ​ ឬ​សម្រាប់​ការត្រៀមរៀប​ចំ​បន្ថែម​​សម្រាប់​អាជីព​ណា​មួយ​​ដែលមិនតម្រូវ​ឲ្យ​មាន​សញ្ញាបត្រ​មធ្យមសិក្សា​ ឬ​សញ្ញាបត្រ​កម្រិត​ខ្ពស់អ្វីឡើយ​។​​” [34 C.F.R. Sec. 300.39(b)(5).] ម្យ៉ាងទៀត ការបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានរួមបញ្ចូលក្នុងនិយមន័យ​នៃ​​ការផ្ទេរ​ការ​សិក្សា​នេះ​ផងដែរ​។ [34 C.F.R. Sec. 300.43.] ដោយសារតែការបណ្តុះបណ្តាល​ និង​ការអប់រំវិជ្ជាជីវៈ អាច​ជាផ្នែក​ដ៏​សំខាន់មួយ​នៃ​សេវាផ្ទេរការសិក្សារបស់សិស្ស ដូច្នេះ ពួកគេក៏គួរតែ​ជា​ផ្នែក​​ចម្បង​មួយនៃ​កិច្ចដំណើរការធ្វើផែនការ​កម្មវិធី​  ITP ផងដែរ​។​