Menu Close

(10.10) តើ​កម្មវិធី​ផ្ទេរការសិក្សា​សម្រាប់សិស្ស​ធំ ត្រូវមាន​អ្វីខ្លះ​?

(10.10) តើ​កម្មវិធី​ផ្ទេរការសិក្សា​សម្រាប់សិស្ស​ធំ ត្រូវមាន​អ្វីខ្លះ​?

ជាការប្រសើរ កម្មវិធីទាំងនេះ​ គប្បី​ដឹកនាំ​សិស្ស​ឆ្ពោះទៅរក​លទ្ធផល​ដែល​បង្កើន​នូវ​ភាពម្ចាស់ការលើខ្លួនឯងឲ្យបានច្រើនជាអតិបរមា​។​ សម្រាប់សិស្សមួយចំនួន​ គោលដៅ​នេះ​នឹង​ត្រូវ​វិវឌ្ឍ​ឆ្ពោះទៅរក​ការអប់រំ​ក្រោយវិទ្យាល័​យ។​ សម្រាប់សិស្ស​ផ្សេងទៀត គោលដៅនេះ​អាច​មានពាក់ព័ន្ធនឹង​កម្មវិធី​តាម​សហគមន៍ ដូចជា​កម្មវិ​ធី​​ការងារ​រួមបញ្ចូលគ្នា​សម្រាប់​មនុស្ស​ពេញ​វ័យ​ជាដើម​។​ ក្នុងករណីនេះ បុគ្គ​លិក​សា​លារៀន​ ជួយ​គាំទ្រ​ដល់សិស្ស​ឲ្យទទួល និង​ថែរក្សា​ការងារ​រួមបញ្ចូលគ្នា​ដែល​នៅក្បែរផ្ទះ​របស់សិស្ស​ ដើម្បី​ឲ្យគាត់​អាច​​រួម​បញ្ចូល​​ទៅក្នុង​សហគមន៍​បាន​។​ ក្នុង​ករណីនេះ សិស្ស​គួរ​ទទួលបាន​ការផ្តល់ការងារ​ដោយផ្ទាល់​ពី​និយោជក។​ សិស្ស​នីមួយៗ​ ត្រូវស្ថិត​នៅក្នុង​តារាង​បៀវត្សរ៍​របស់និយោជក មិនទទួល​បាន​​ប្រាក់​កម្រៃ​​តាមរយៈកិច្ច​សន្យា​បន្ត​ជាមួយ​សាលា​រៀន​។​ ម្យ៉ាងទៀត ប្រសិនបើសិស្ស​ម្នាក់​ធ្វើការងារ​ក្រៅម៉ោង​​ បុគ្គលិក​ផ្នែក​ផ្ទេរ​ការសិក្សា ​អាចជួយ​គាត់​ឲ្យចូល​សិក្សាថ្នាក់​អប់រំ​​សម្រាប់​មនុស្ស​ពេញវ័យ និង​មហាវិទ្យាល័យ​ធម្មតាដែលមានការ​រួមបញ្ចូល​គ្នា​ ចូល​រួម​នៅក្នង​មជ្ឈមណ្ឌល​​ហាត់ប្រាណ​ និង​ចូលរួម​នៅក្នុង​សកម្មភាព​សហគម​ន៍​ប្រចាំ​ថ្ងៃ​ ដូចជាការដើរទិញទំនិញ សេវាដឹកជញ្ជូន​សាធារណៈ​ រោងភាព​យន្ត បណ្ណាល័យ កីឡាសម្រាប់មនុស្សពេញវ័យ​ ។ល។

ការធ្វើផែនការ​ផ្ទេរការសិក្សា​ ត្រូវតែ​មានភាព​សកម្មនៅខាង​ភាគី​មណ្ឌល​សិក្សា​ធិការ​​។​ ក្នុងករណីមួយ មន្ត្រី​សវនាការបានរកឃើញ​ច្បាស់​ពី​ការមិនបាន​អនុវ​ត្ត​តាម​​​នៅខាង​​ភាគី​មណ្ឌលសិក្សាធិការ​ ក្នុងការ​ផ្តល់​សេវាផ្ទេរ​ការ​សិក្សា​​សមស្រប​​​​ នៅពេ​ល​​កម្មវិធី IEP មានត្រឹមតែ​សកម្មភាពក្រៅផ្លូវ​ការ​ចំនួន​​ពី​រ​ប៉ុណ្ណោះ​ (សិស្ស​ត្រូវ​​សង្កេ​ត​តាមដាន​កម្រងកាតាឡុក​របស់​មហា​វិទ្យាល័យ និង​សរសេរ​ទៅកាន់​មហា​វិទ្យាល័យ​សម្រាប់​ព័ត៌មាន​បន្ថែម​)។ ម្យ៉ាងទៀត មន្ត្រីផ្នែកសវនាការ បាន​រ​ក​ឃើញថា​ផែន​កា​រ​ផ្ទេរការសិក្សា​នោះ​អាចនឹងមិន​​បានផ្អែក​ទៅលើ​មូលដ្ឋាន​តម្រូវ​ការ​​បុគ្គលរបស់សិស្ស​នោះ​ទេ​ ដោយសារតែ​សិស្ស​បានធ្វើតេស្ត​ក្រោមកម្រិត​សិ​ក្សា​​ខ្លាំង​គួរ​ឲ្យ​កត់​​សម្គាល់​​នៅ​គ្រប់ផ្នែក​ទាំងអស់ ហើយអាចនឹង​ត្រូវ​ការ​សេវាក​ម្ម​​រយៈពេល​​​​វែង​ច្រើ​ន​លើសពីការ​ដែលប្រាប់​ឲ្យ​សង្កេតតាមដាន​នៅ​មហាវិទ្យាល័យ​​​ដោយ​​ខ្លួន​ឯង​​។​ [Student v. San Francisco Unified Sch. Dist., Case No. SN 476-98 (Special Education Hearing Office) (1998), available at www.oah.dgs.ca.gov.]

មណ្ឌលសិក្សាធិការ មានទំនួលខុសត្រូវ​ក្រោម​ច្បាប់អប់រំ​សម្រាប់បុគ្គល​ដែល​មា​ន​​ពិការភាព ​​​​(Individuals with Disabilities Education Act, IDEA) នៅក្នុងផ្នែក​ធ្វើ​ផែនការផ្ទេរការសិក្សា​ និង​​សេវាកម្ម​នានា​ ដែលត្រូវតែបំពេញ​ឲ្យបានមុន​អនុញ្ញា​ត​​ឲ្យសិស្ស​ចេញ​ពី​វិទ្យាល័យ​។ ការផ្តល់​ការធ្វើផែនការ​ផ្ទេរការសិក្សា និង​សេវាកម្ម​របស់​ច្បាប់ IDEA បង្កើត​នូវ​សិទ្ធិដ៏សំខាន់ដាច់ដោយ​ឡែក​មួយ​ ​សម្រាប់សិស្ស​នៅ​ក្នុង​ការ​អប់រំ​ពិសេស​។ សមាសធាតុ​នៃ​ការផ្ទេរការសិក្សា​ រួមមាន​៖ ​ការ​បង្រៀ​ន សេវា​កម្ម​ពាក់ព័ន្ធ បទពិសោធន៍​សហគមន៍ និង​ការអភិវឌ្ឍ​ការងារ​ និង​វត្ថុ​បំណង​​​នៃ​ជីវិត​សម្រាប់​មនុស្ស​ពេញវ័យ​ក្រោយ​ការសិក្សានៅវិទ្យាល័យ​ និង​​ការទទួ​​ល​បាន​បំណិន​ជីវិត​ប្រចាំថ្ងៃ​ និង​ការវាយ​តម្លៃ​វិជ្ជាជីវៈ​មុខងារ​ ប្រសិនបើ​មានភាព​សមស្រប​។ [Student v. Novato Unified School Dist., Case No. SN 886-94 (1995); 34 C.F.R. Sec. 300.43.] ការណែនាំផ្នែក​សង្គម និង​វិជ្ជាជី​វៈ គួរតែ​ប្រព្រឹត្តទៅនៅក្នុង​សហគមន៍​ឲ្យបានច្រើន​តាមដែលអាចធ្វើបាន​។​

សិស្ស​ អាច​នឹង​បានបញ្ចប់វគ្គសិក្សា​ដែលបាន​កំណត់របស់​មណ្ឌល​សិក្សា​ធិការ​ និង​បាន​ជាប់ការធ្វើតេស្ត​បំណិនសំខាន់ៗ​។ ទោះស្ថិតនៅក្នុងស្ថានភាព​ទាំងនេះ​ក្តី ប្រសិនបើសាលា​មិនបានផ្តល់​សេវាផ្ទេរការសិក្សា​សមស្រប ​និង​មាន​លក្ខណៈ​បុគ្គលទេ​ សិស្ស​អាច​នឹង​បន្ត​មានសិទ្ធិទទួលបានសេវា​អប់រំពិសេស​។​ [See Student v. Bellflower Unified School Dist., Case No. SN 575-01.]