Menu Close

(10.3) តើ​សេវា​ផ្ទេរការសិក្សា​ ត្រូវបាន​រួមបញ្ចូលទៅក្នុងច្បាប់អប់រំពិសេស​នៅរដ្ឋកាលីហ្វ័រញ៉ា​ដែរឬទេ​?

(10.3) តើ​សេវា​ផ្ទេរការសិក្សា​ ត្រូវបាន​រួមបញ្ចូលទៅក្នុងច្បាប់អប់រំពិសេស​នៅរដ្ឋកាលីហ្វ័រញ៉ា​ដែរឬទេ​?

ច្បាប់រដ្ឋកាលីហ្វ័រញ៉ា​ គឺ​ពិតជាមានភាព​ធំទូលាយ​ និង​ជាក់លាក់​នៅ​ក្នុង​ការ​បរិយាយ​​អំពីសេវាផ្ទេរការសិក្សា​ និងការទទួលខុសត្រូវ​របស់​ទីភ្នាក់ងារ​អប់រំ​របស់​រដ្ឋ និង​​មូលដ្ឋាន​។

រដ្ឋសភាព​នៃរដ្ឋកាលីហ្វ័រញ៉ា​ បាន​រកឃើញ និង​ប្រកាស​ថា​ការកែលម្អ​នៅក្នុងការ​អប់​រំ​​​​ពិសេស​ មិនបាន​នាំមកនូវ​ការងារដែលទទួលបាន​ប្រាក់កម្រៃ​ ឬ​ការរួមបញ្ចូ​ល​​​សិស្ស​នៅក្នុង​ការអប់រំពិសេស​បានច្រើនជាអតិបរមា​ទៅ​ក្នុង​សហគមន៍​នោះទេ​។​ រដ្ឋ​សភា​​ចែង​ថាមិនមាន​កិច្ច​ដំណើរ​ជាផ្លូវការ​ណាមួយ​ដែល​កាត់​បន្ថយ​គម្លាត​​រវាង​សេវាកម្មក្នុងពេល​សិក្សា​នៅ​សាលា​ និង​សេវាក្រោយ​ពេល​សិក្សា​​​នៅសាលា​នោះ​ទេ​។​  វាក៏បាន​ប្រកាសផងដែរថាមានការ​សម្របសម្រួល​​មិនគ្រប់គ្រាន់​រវាង​អ្នក​អប់រំ អ្នកផ្តល់សេវាសម្រាប់មនុស្សពេញវ័យ និយោជក និង​ក្រុម​គ្រួសារ​ ដែល​នេះ​​​អាច​នាំទៅរកការងារ​ដែលទទួលបាន​ប្រាក់កម្រៃ និង​ឯករាជ្យភាព​​សង្គម​​។ អាស្រ័យ​ហេតុនេះ​ ​ជម្រើស​ភាគច្រើន​​ដែលមាន​​ផ្តល់​ជូនដល់​មនុស្ស​​​ពេញ​វ័យ​​ដែលមានពិការភាព បាន​ជំរុញនូវការពឹងផ្អែកលើអ្នកដទៃ​ ជាជាង​​ភាព​ម្ចាស់ការ​លើខ្លួនឯង។ គោល​ដៅ​របស់រដ្ឋ​សភាសម្រាប់​សេវាផ្ទេរការសិក្សានេះ គឺជា​ការធ្វើ​ផែនការ​​​ផ្ទេរ​ពីការ​សិក្សានៅសាលា​ទៅជា​​ជីវិត​មនុស្សពេញវ័យដែលផ្តល់​​​ឱកាស​នានា​ដោយនាំមកនូវ​ការ​​​បង្កើនជាអតិបរមា​នូវ​​ភាពម្ចាស់ការ​លើខ្លួនខាងផ្នែក​សេដ្ឋកិច្ច និង​សង្គម​នៅក្នុងមជ្ឈដ្ឋាន​ដែលមានការរឹតបន្តឹងតិចតួចបំផុត​​។​ [Cal. Ed. Code Sec. 56460.]

ច្បាប់រដ្ឋ តម្រូវ​ឲ្យ​អ្នកគ្រប់គ្រង​បង្កើតនូវ​សមត្ថភាព​ក្នុងការផ្តល់​សេវា​ផ្ទេរការសិក្សា​​ដល់​សិស្ស​ជាច្រើនអ្នក​ដែលមាន​តម្រូវការ​ពិសេស​​ដូចជា​ការងារ និង​ការបណ្តុះ​បណ្តាលវិជ្ជាជីវៈ ការធ្វើផែនការ​យុទ្ធសាស្ត្រ ការសម្រប​សម្រួ​ល​អន្តរក្រសួង​  និង​ការបណ្តុះ​បណ្តាល​សម្រាប់​ឪពុក​ម្តាយ​​។​ [Cal. Ed. Code Sec. 56461.]

សេវាផ្ទេរការសិក្សា​ រួមមានជាអាទិ៍​៖

  1. កម្មវិធីបណ្តុះបណ្តាល​ក្នុងពេលបម្រើការងារ ឯកសារ​ធនធាន និង​សៀវភៅ​ណែនាំ​ដែល​មានលក្ខណៈដូចខាងក្រោម៖
    • និយមន័យ​នៃ​ពាក្យ “ការផ្ទេរការសិក្សា” រួមបញ្ចូលនូវ​សមាស​ធា​តុ​​​​សំខាន់ៗ​នៃ​កម្មវិធីផ្ទេរ​ការសិក្សា​នៅតាម​សាលា​រៀនដែលមាន​ជា​​ធរមាន​​​​។
    • ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ​
    • តួនាទីនៃ​ទីភ្នាក់ងារ​ផ្សេងៗ​នីមួយៗ​ក្នុង​កិច្ច​ដំណើរការ​ផ្ទេរ​ការ​សិក្សា​ រួមមានជាអាទិ៍ដែនកំណត់សេវាកម្ម​ លក្ខណៈវិនិច្ឆ័យសិទ្ធិ​ទទួល​​បាន​​​សេវា និងការផ្តល់មូលនិធិ
    • សមាសធាតុ​នៃ​ការធ្វើផែនការ​ប្រកបដោយប្រសិទ្ធភាព
    • តួនាទី​របស់គ្រួសារ​នៅក្នុង​កិច្ចដំណើរការផ្ទេរការសិក្សា​ជា​លក្ខណៈ​បុគ្គល​
    • ធនធាន និង​កម្មវិធី​គំរូ​ដែល​អាច​មានផ្តល់ជូន​នាពេលបច្ចុប្បន្ន​នៅក្នុងរដ្ឋ​។
  2. ការអភិវឌ្ឈតួនាទី និង​ការទទួលខុសត្រូវ​នៃ​ការអប់រំពិសេស​នៅ​ក្នុង​កិច្ចដំណើរ​ការ​ផ្ទេរការសិក្សា​ រួមមានដូចខាងក្រោម៖
    • ការផ្តល់​ការបណ្តុះ​បណ្តាលជំនាញ​ការងារ​ រួមមាន​ជំនាញ​ទាំង​​ឡាយ​​ដែល​មានភាពចាំបាច់ដើម្បី​បង្ហាញ​ពី​សមត្ថភាព​លើ​ការងារ​
    • ការផ្តល់ជម្រើសការងារ​ចម្រុះ​ និង​ការជួយ​សម្រួលដល់​​ជម្រើស​​ការងារ​​និង​ជំនាញអាជីព​តាមរយៈ​ការផ្តល់បទពិសោធន៍​វិជ្ជាជីវៈ​ជា​ច្រើន​
    • ការប្រមូល​ និង​ការវិភាគទិន្នន័យ​ទៅលើ​អ្វីដែលបានកើតឡើង​ចំពោះ​សិស្ស​ នៅពេលពួកគេ​ចាកចេញ​ពី​ប្រព័ន្ធ​សិក្សានៅសាលា​ ហើយ​ចូល​ទៅកាន់ជីវិត​មនុស្ស​ពេញវ័យ​
    • ការសម្របសម្រួល​កិច្ចដំណើរការ​ធ្វើផែនការ​ផ្ទេរ​ការសិក្សា​ រួមទាំង​ការ​បង្កើត​នូវ​កិច្ច​ព្រមព្រៀង​អន្តរក្រសួងសំខាន់ៗ និង​នីតិវិ​ធី​នានា​ទាំងនៅ​ថ្នាក់រដ្ឋ និង​ថ្នាក់មូលដ្ឋាន​
    • ការផ្តល់​យុទ្ធសាស្រ្ត​សិក្សា​រៀនសូត្រតាម​ការ​ណែនាំ​ ដែល​នឹង​ជួយ​សិស្ស​ដែល​គិតថា​ការសិក្សារៀនសូត្រ​មានភាពពិបាក​ក្នុង​ការ​ទទួល​បាន​ជំនាញដែលនឹង​ជំរុញ​ឲ្យពួកគេ​ទទួលបានសញ្ញាបត្រ​ លើ​ក​​កម្ពស់​ឥរិយាបថ​វិជ្ជមាន​ឆ្ពោះទៅរក​ជីវិត​នៅ​វិទ្យាល័យ និង​ក្រោយ​វិទ្យាល័យ​។​
  3. ការអភិវឌ្ឍ និង​ការអនុវត្ត​កម្មវិធី​អប់រំ​បណ្តុះបណ្តាលវិជ្ជាជីវៈខ្សែ​បណ្តោយ​ និងមានលក្ខណៈជា​ប្រព័ន្ធ រួមមានដូចខាងក្រោម​៖
    • យុទ្ធសាស្រ្ត​ណែនាំ​ដែលនឹង​រៀបចំសិស្ស​ដែលមាន​ពិការភាព​សំខាន់​ៗ​ ឲ្យ​ធ្វើការ​ផ្ទេរដោយជោគជ័យ​ទៅកាន់ការងារដែលទទួលបាន​ការគាំពារ​ និងទៅក្នុង​​សហគមន៍​។
    • ការណែនាំអំពី​កម្មវិធីអប់រំ​អាជីព​ការងារ​និង​វិជ្ជាជីវៈ​កម្រិត​បឋម​​សម្រាប់​សិស្ស​ដែល​អាច​ទទួលបាន​អត្ថ​ប្រយោជន៍​ពីវា​។
  4. សម្ភារៈ សៀវភៅណែនាំអំ​ពីធនធាន និង​កម្មវិធីបណ្តុះ​បណ្តាល​ក្នុង​​ពេលធ្វើការ ដើម្បី​គាំទ្រ​ការចូលរួមយ៉ាងសកម្ម​នៅក្នុងការ​ធ្វើ​ផែនការ​ និង​ការអនុវត្ត​​គោលដៅពាក់ព័ន្ធនឹង​ការ​ផ្ទេរ​ការសិក្សា​ និង​សកម្មភាព​នានា​។
  5. ការ​អភិវឌ្ឈធនធាន និង​ការបណ្តុះបណ្តាល​ក្នុងពេលធ្វើការ​ ដែល​នឹង​គាំទ្រដល់ការអនុវត្ត​ការ​ផ្ទេរ​ការសិក្សាលក្ខណៈបុគ្គល​សម្រាប់សិស្ស​នៅក្នុងការអប់រំពិសេស​ទាំងអស់​។
  6. ការអភិវឌ្ឍ​ខ្សែបណ្តាញ​ទីតាំង​បង្ហា​ញ​គំរូ ដែល​បង្ហា​ញ​ពី​គំរូនៃ​ការ​ផ្ទេរការសិក្សា និង​យុទ្ធសាស្ត្រ​អនុវត្ត​ផ្សេងៗជាច្រើន​​។​
  7. ការសម្របសម្រួល​ជាមួយ​កម្មវិធី​ឯកទេស​ផ្សេងៗ​ដែលបម្រើ​សេវា​ដល់សិស្សដែល​ជួបប្រទះ​ឧបសគ្គ​ចំពោះការផ្ទេរការសិក្សាជាស្ថាពរ​​​​។​
  8. ការស្រាវជ្រាវ ការ​វាយតម្លៃ និងកម្មវិធី​ផ្សព្វផ្សាយ​ដែល​នឹង​គាំទ្រ​ដល់​​ទិដ្ឋភាពកម្មវិធី​សំខាន់ៗ​នៃ​សេវា​ផ្ទេរការសិក្សា​។

តាមរយៈ​មូលនិធិជំនួយ​​​  ការ​ដេញ​ថ្លៃ ​កិច្ចសន្យា​ និងការផ្តល់ជូន​ផ្សេងៗ​​​តាម​បែប​ប្រកួត​ប្រជែង​ជាច្រើន​នេះ​ហើយ ទើប​ផ្នែក​ខ្លឹមសារ​ជាក់លាក់​​នានា​ នឹង​ត្រូវ​បាន​បង្កើតឡើង​ ដោយ​រួមសហការជាមួយ​ទីភ្នាក់ងារ​ផ្សេង​ៗជាច្រើ​ននៅតាមមូលដ្ឋាន​ រួមទាំង​ទីភ្នាក់ងារ​អប់រំ​តាមមូលដ្ឋាន ទីតាំង​ផែនការ​មូលដ្ឋានសម្រាប់​ការអប់រំ​ពិសេស ការិយាល័យ​​ខោនធី ស្ថាប័នឧត្តមសិក្សា និង​ទីភ្នាក់ងារបណ្តុះបណ្តាល​ក្នុង​ពេលធ្វើការ​ងារ​។​ [Cal. Ed. Code Sec. 56462.]