Menu Close

(10.28) តើនាយកដ្ឋាន​ស្តារនីតិសម្បទារដ្ឋ​កាលីហ្វ័រញ៉ា (California Departme​nt of Rehabilitation) មាន​ការទទួលខុសត្រូវ​ណាមួយ​ដែរ​ឬទេ​ នៅក្នុង​​ការ​ជួយ​ឲ្យកូនខ្ញុំ​ធ្វើការផ្ទេរការសិក្សា​ពី​ការអប់រំ​សេស​ទៅ​ជីវិត​មនុស្ស​​​ពេញវ័យ​ក្រោយការសិក្សា​នៅសាលា​?​

(10.28) តើនាយកដ្ឋាន​ស្តារនីតិសម្បទារដ្ឋ​កាលីហ្វ័រញ៉ា (California Departme​nt of Rehabilitation) មាន​ការទទួលខុសត្រូវ​ណាមួយ​ដែរ​ឬទេ​ នៅក្នុង​​ការ​ជួយ​ឲ្យកូនខ្ញុំ​ធ្វើការផ្ទេរការសិក្សា​ពី​ការអប់រំ​សេស​ទៅ​ជីវិត​មនុស្ស​​​ពេញវ័យ​ក្រោយការសិក្សា​នៅសាលា​?​

បាទ/ចាស​។ ទីភ្នាក់ងារ​ស្តារនីតិសម្បទា​វិជ្ជាជីវៈ​របស់រដ្ឋ​នីមួយ​ៗ ត្រូវតែបង្កើត​នូវ​ផែនការ​​​ដែលមាន​គោលនយោបាយ និង​នីតិវិធី​សម្រាប់ការ​សម្រប​សម្រួល​រវាង​ទីភ្នាក់ងារ និង​មន្ត្រីអប់រំ​ដែលទទួលខុសត្រូវ​ចំពោះការ​អប់រំ​ពិសេស​។​ នាយកដ្ឋា​ន​​​ស្តារនីតិសម្បទា​រដ្ឋកាលីហ្វ័រញ៉ា​ ត្រូវតែ​ផ្តល់ជំនួយ​បច្ចេក​ទេស​​ដល់មណ្ឌល​សិក្សា​ធិការ​នៅក្នុង​ការ​ធ្វើផែនការផ្ទេរ​ការសិក្សា​ និង​សេវាកម្ម​នៅក្នុងផ្នែក​នានា​ដូចជា​ការស្តារនីតិសម្បទាវិជ្ជាជីវៈ និង​ការ​អភិវឌ្ឍកម្មវិធី​ IEP ជាដើម។​ [29 U.S.C. Sec. 721((a)(11)(D).]

ផែនការរបស់រដ្ឋ ត្រូវតែរួមបញ្ចូល​នីតិវិធី​សម្រាប់​ការ​កំណត់​អត្តសញ្ញាណ​សិស្ស​ដែល​ត្រូវការ​សេវាផ្ទេរការសិក្សា​ និងផ្តល់​ការផ្សព្វផ្សាយ​​ទៅដល់សិស្ស​ទាំងនោះ​ឲ្យបានពីដើមទី​តាមដែលអាចធ្វើបាន​ នៅអំឡុង​កិច្ចដំណើរការ​​​ធ្វើផែនការ​ផ្ទេរ​ការ​សិក្សា​។ នីតិវិធី​ផ្សព្វផ្សាយ ត្រូវតែ​ពិ​ពណ៌នា​អំពី​គោលបំណង​នៃ​កម្មវិធី​សម្បទា​​វិជ្ជា​ជីវៈ លក្ខខណ្ឌ​តម្រូវ​នៃ​សិទ្ធិ​ទទួល​បាន នីតិវិធី​ដាក់ពាក្យសុំ និង​វិសាល​ភាព​នៃ​​សេវាកម្ម​ដែលអាច​នឹង​ត្រូវផ្តល់ជូន​ដល់​បុគ្គលម្នាក់ៗ។ រដ្ឋ​ត្រូវតែ​ផ្តល់ផែនការ​លក្ខណៈបុគ្គល​សម្រាប់ការងារ ​ឲ្យបាន​ទាន់​ពេល​កំណត់​​តាមដែលអាច​ធ្វើបាន​អំឡុងពេល​ធ្វើផែនការ​ផ្ទេរការសិក្សា​នេះ ប៉ុន្តែ​មិនត្រូវ​ក្រោយពេល​ដែលកូន​របស់​អ្នក​ចាកចេញ​ពី​សាលា​​នោះទេ​។
[34 C.F.R. Secs. 361.22(a)-(b).]