Menu Close

(10.4) តើផែនការ​ផ្ទេរការសិក្សា​សម្រាប់បុគ្គល​ (Individual Transition Plan, ITP) គឺជាអ្វី​?

(10.4) តើផែនការ​ផ្ទេរការសិក្សា​សម្រាប់បុគ្គល​ (Individual Transition Plan, ITP) គឺជាអ្វី​?

ផែនការ​ផ្ទេរការសិក្សា​សម្រាប់បុគ្គល​ (ITP) គឺជាពាក្យ​បច្ចេកសព្ទ​មួយដែល​មិន​ស្ថិត​​​នៅក្នុង​​ច្បាប់របស់រដ្ឋ ឬ​សហព័ន្ធនោះទេ​។ ប៉ុន្តែ ផែនការ ITP បាន​បង្ហាញ​នូវ​អត្ថន័យ​ថា​ជា​ឯកសារ​លាយ​លក្ខណ៍​​​អក្សរ ដែលបង្កើត​ឡើង​ដើម្បី​ជួយ​រៀបចំ​សិស្ស​​​សម្រាប់​​ផ្ទេរ​ពីជីវិត​សិក្សា​នៅសាលា​ទៅជា​​ជីវិត​ក្រោយការសិក្សា​នៅ​សាលា​​​​។ [20 U.S.C. Sec. 1401(34); 34 C.F.R. Sec. 300.320(b), Cal. Ed. Code Secs. 56462 & 56345.1.] សំខាន់បំផុត​ត្រូវយល់​ថា​ការវាយតម្លៃ​លើការ​ផ្ទេរការសិក្សា​ ការធ្វើ​ផែនការ និង​ការ​អភិវឌ្ឍផែនការ​ ITP គឺជា​ផ្នែកមួយ​នៃកិច្ច​ដំណើរការ​នៃ​​​កម្មវិធី​ IEP​ ។ កម្មវិធី​ ITP ត្រូវតែ​ផ្អែកលើ​តម្រូវ​ការរបស់សិស្ស ចំណង់​ចំណូលចិត្ត និង​ចំណាប់អារម្មណ៍​ ហើយឆ្លុះ​បញ្ចាំង​អំពីគោលដៅ​ផ្ទាល់​ខ្លួនរបស់សិស្ស​។ វត្ថុបំណង កាលវេលា និង​អ្នកទទួលខុសត្រូវសម្រាប់​ការបំពេ​ញ​​​​នូវ​វត្ថុបំណង​នេះ គប្បីត្រូវ​សរសេរជាលាយលក្ខណ៍អក្សរបញ្ចូល​ទៅក្នុង​ផែនការ ITP និង​យកមកធ្វើជាផ្នែកមួយនៃ​ផែនការ IEP។ ផែនការ​ ITP គឺជាសមាស​ធាតុ​មួយនៃ​ផែនការ​ IEP របស់កូនអ្នក​។​