Menu Close

(10.5) តើ​ការធ្វើផែនការ​ផ្ទេរការសិក្សា​ គប្បីត្រូ​វ​កើតឡើង​នៅពេលណា​?

(10.5) តើ​ការធ្វើផែនការ​ផ្ទេរការសិក្សា​ គប្បីត្រូ​វ​កើតឡើង​នៅពេលណា​?

ការធ្វើផែនការ​ផ្ទេរការសិក្សា​ ត្រូវតែ​ចាប់ផ្តើម​ដោយកិច្ច​ប្រជុំផែនការ​ IEP លើក​ទីមួយ​ដែលបានរៀបចំឡើង​ក្រោយពេលដែលសិស្ស​មានអាយុ​ 16 ឆ្នាំ​ឬ​តិច​ជាង​នេះ​ ប្រសិនបើសមស្រប​សម្រាប់សិស្ស​។ [20 U.S.C. Sec. 1414(d)(1)(A)(i​)(VII)​;​ 34 C.F.R. Sec. 300.320(b).] សំខាន់បំផុត​ត្រូវ​ចាប់ផ្តើម​កិច្ច​ដំណើរផ្ទេរការសិក្សា​​ នៅពេលសិស្ស​មាន​អាយុតិចជាង​ 16 ឆ្នាំ​ ដើ​ម្បីធានាបាននូវ​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​​ធ្វើ​ផែនការ​ និងទទួលបាន​សេវាកម្ម​ដ៏មានប្រសិទ្ធភាព។ វាមាន​សារៈសំខា​ន់​​ខ្លាំង​បំផុត​សម្រាប់សិស្ស​ដែលមានពិការភាព​សំខាន់ៗ​ និង​អ្នកដែលមានការ​​ប្រឈ​ម​ទៅនឹង​ហានិភ័យ​នៃ​​ការបោះបង់​ការសិក្សា​។​

ផែនការផ្ទេរការសិក្សា​ អាច​កើត​ឡើង​នៅក្នុងកិច្ចប្រជុំ​រួម​គ្នាមួយ​រវាង​កម្មវិធី​​ IEP និងផែនការ ITP ឬ​វាអាច​កើត​មាន​នៅក្នុងកិច្ចប្រជុំ​ដាច់​ដោយ​ឡែកមួយ​​។ នៅ​ពេ​ល​​រៀបចំកិច្ច​ប្រជុំ​រួមរវាង​កម្មវិធី ITP / ផែនការ​ IEP ការធ្វើ​ផែនការ​​ផ្ទេរការសិក្សា​គប្បី​​ប្រព្រឹត្តទៅ​មុនគេ​ ហើយ​យកមកពិភាក្សា​សម្រាប់ជា​សមាសធា​តុមួយ​នៃ​​កម្មវិធី IEP។​ កិច្ច​ប្រជុំកម្មវិធី​ IEP ស្តីពីការ​ធ្វើផែនការ​ផ្ទេរការសិក្សា​ អាច​មាន​អត្ថប្រយោជន៍​​ ដោយសារ​តែ​វាអនុញ្ញាតឲ្យ​មាន​ពេលវេលា​ច្រើន​បន្ថែម​ទៀត​​ដើម្បី​​​ផ្តោត​ទៅលើ​ក្តីប្រាថ្នា និង​ចំណង់​ចំណូលចិត្ត​របស់សិស្ស​។ កម្មវិធី​ ITP អាច​ត្រូវ​បានដាក់បញ្ចូលទៅក្នុង​កម្មវិធី​ IEP មានស្រាប់​របស់​សិស្ស​នៅ​ក្នុងកិច្ចប្រជុំ​នោះ​។

មិនថាប្រើប្រាស់វិធីសាស្ត្រ​ធ្វើផែនការបែបណា​នោះទេ វត្ថុ​បំណង​នៃ​ការ​ផ្ទេរ​ការសិក្សា​ គោលដៅ និង​សកម្មភាពនានា គប្បី​ត្រូវបានកំណត់ និង​រួមបញ្ចូល​ទៅ​ក្នុង​កម្មវិធី​ IEP។​ រាល់ការវាយតម្លៃ​ និង​លក្ខខណ្ឌតម្រូវ​នីតិវិធី​ផែនការ​ IEP ត្រូវ​តែ​បាន​​អនុវត្តដោយ​មណ្ឌលសិក្សាធិការ​នៅក្នុងការ​អភិវឌ្ឍកម្មវិធី ITP។​