Menu Close

(10.2) តើ​សេវា​កម្ម​ផ្ទេរការសិក្សា​​ត្រូវបាន​រួមបញ្ចូលទៅ​ក្នុងច្បាប់​អប់រំ​ពិសេ​ស​​​របស់​​​សហព័ន្ធ​​ដែរ​ឬ​ទេ​?

(10.2) តើ​សេវា​កម្ម​ផ្ទេរការសិក្សា​​ត្រូវបាន​រួមបញ្ចូលទៅ​ក្នុងច្បាប់​អប់រំ​ពិសេ​ស​​​របស់​​​សហព័ន្ធ​​ដែរ​ឬ​ទេ​?

សេវាកម្ម​ផ្ទេរការសិក្សា​​សម្រាប់សិស្ស​នៅក្នុង​ការអប់រំ​ពិសេស​ គឺជា​សេវា​កម្ម​ដែ​ល​​​​​ជួយសិស្ស​ឲ្យផ្លាស់ប្តូរ​​ពីជីវិត​សិក្សា​នៅ​សាលាទៅជា​ជីវិ​តមនុស្ស​ពេញវ័យ​។​ ពួក​វា​​គួរតែ​ឆ្លុះ​បញ្ចាំង​ពី​គោល​ដៅផ្ទាល់ខ្លួនរបស់សិស្ស​សម្រាប់អនាគត​របស់ពួកគេ​។​

ច្បាប់​អប់រំពិសេស​របស់សហព័ន្ធ​ កំណត់និយមន័យ​សេវាកម្ម​ផ្ទេរការ​សិក្សា​​​នេះ​​ថា​ជា​បណ្តុំនៃ​សកម្មភាព​ដែលមាន​ការ​សម្របសម្រួល​សម្រាប់​សិស្ស​​ដែលមា​ន​ពិការភាព ដែល៖

  1. បានកំណត់នៅក្នុង​កិច្ចដំណើរ​ការ​ផ្តោតលើលទ្ធផល​ ដែល​លើក​កម្ពស់​​ការផ្លាស់​ប្តូរ​ពីសកម្មភាពសិក្សា​នៅ​សាលាទៅ​ជា​សកម្មភាព​ក្រោយ​ការសិក្សានៅសាលា​ រួម​មានការអប់រំ​ក្រោយ​វិទ្យាល័យ​ ការបណ្តុះ​បណ្តាល​​វិជ្ជាជីវៈ ការងារចម្រុះ (រួមទាំង​ការងារ​ដែលទទួលបាននូវកិច្ច​គាំពារ​​) ការ​អប់​រំ​​​បន្តនិង​ការអប់រំសម្រាប់មនុស្សពេញវ័យ សេវាកម្ម​សម្រាប់​មនុស្សពេញវ័យ​ ជីវិតឯករាជ្យ ឬ​ការចូលរួមនៅក្នុងសហគមន៍​
  2. បាន​ផ្តោត​លើ​តម្រូវការរបស់សិស្សម្នាក់ៗ​ ដោយពិចារណា​ទៅលើ​ចំណង់ចំណូលចិត្ត​ ចំណុចខ្លាំង និង​ចំណាប់អារម្មណ៍​របស់សិស្ស​ និង
  3. រួមបញ្ចូលនូវ​ការ​បង្រៀន សេវាកម្មពាក់ព័ន្ធ បទពិសោធន៍​សហគមន៍ ការអភិវឌ្ឍ​ ឬការងារ​ និង​វត្ថុបំណង​នៃ​ជីវិតមនុស្ស​ពេញ​វ័យ​ក្រោយ​​ការសិ​ក្សា​​នៅវិទ្យាល័យ​ និង​ការទទួលបាន​បំណិន​ជីវិត​ប្រចាំ​ថ្ងៃ​ និង​​ការវាយ​តម្លៃ​វិជ្ជាជីវៈ​មុខងារ​ ប្រសិនបើ​​មានភាព​​សមស្រប​​។

[20 U.S.C. Sec. 1401(34); 34 C.F.R. Sec. 300.43(a).]

តុលាការមួយ​​បានរកឃើញថា​សេវាកម្មរបស់សិស្ស ​អាច​រួមបញ្ចូល​នូវ​ការអប់រំ​បើកបរ ស្វ័យតស៊ូមតិ​​ និង​បំណិន​ជីវិតឯករាជ្យ​ដូចជា​ការចម្អិនអាហារ​ និងការ​សម្អាត​ជាដើម។​ [Yankton School District v. Schramm, 93 F.3d 1369,1374 (8th Cir. 1996).]