Menu Close

(10.8) តើក្រុមការងារ​កម្មវិធី​ IEP ធ្វើការកំណត់យ៉ាង​ដូចម្តេ​ច​ទៅលើ​តម្រូវ​ការ​ផ្ទេរការសិក្សារបស់​កូន​​ខ្ញុំ​​ និង​សេវាកម្មដែលត្រូវផ្តល់ជូន?

(10.8) តើក្រុមការងារ​កម្មវិធី​ IEP ធ្វើការកំណត់យ៉ាង​ដូចម្តេ​ច​ទៅលើ​តម្រូវ​ការ​ផ្ទេរការសិក្សារបស់​កូន​​ខ្ញុំ​​ និង​សេវាកម្មដែលត្រូវផ្តល់ជូន?

(5) សមាសធាតុចម្បង​នៃ​ការផ្ទេរការសិក្សា​ រួមមាន​៖ ​ការ​បង្រៀន សេវា​កម្ម​ពាក់ព័ន្ធ បទពិសោធន៍​សហគមន៍ ការអភិវឌ្ឍ​ការងារ​ និង​វត្ថុ​បំណង​នៃ​ជីវិត​សម្រាប់​​មនុស្ស​ពេញវ័យ​ក្រោយ​ការសិក្សានៅវិទ្យាល័យ​ និង​​ការទទួល​បាន​បំណិន​​ជីវិត​ប្រចាំថ្ងៃ​ និង​ការផ្តល់​ជូន​ការវាយ​តម្លៃ​វិជ្ជាជីវៈ​មុខងារ​ ប្រសិនបើ​មានភាព​សមស្រប​។ [34 C.F.R. Sec. 300.43.]

មណ្ឌលសិក្សាធិការ​ ត្រូវតែ​ចុះ​ធ្វើការវាយតម្លៃ​យ៉ាងសមស្រប​នៅក្នុង​ផ្នែក​​​ខាង​លើ​ដើម្បីកំណត់​ពី​តម្រូវការផ្ទេរការសិក្សា​របស់កូនអ្នក និង​សេវាកម្មនានាដែល​ដោះ​ស្រាយ​បញ្ហា​តម្រូវការ​ទាំងនោះ។ កិច្ចដំណើរការ​វាយតម្លៃ ​គួរ​ត្រូវបានអនុវត្ត​តាមយ៉ាង​ខ្ជាប់ខ្ជួន​​​សម្រាប់​ផ្នែក​នៃ​តម្រូវការ​​ផ្សេងទៀត​ណាមួយ​។ [34 C.F.R. Secs​. 300.301, 300.304(b); Cal. Ed. Code Sec. 56320(f).] មើល​ជំពូក​ 2 ព័ត៌មានស្តីពីការវាយតម្លៃ​/រង្វាយតម្លៃ។ លើសពីនេះ មណ្ឌលសិក្សាធិការក៏ត្រូវតែ​ពិចារណា​ផងដែរ​ទៅលើការ​ចូលរួម​​​របស់​​សិស្ស​ និង​ឪពុកម្តាយ​នៅក្នុងការ​អភិវឌ្ឍកម្មវិធី ITP។ សិស្ស​មិនចាំបាច់ត្រូវ​មាន​ភាព​សមស្របនៅ​ក្នុង​ជម្រើស​កម្មវិធី​មួយ​ដែល​សមស្រប​គ្រប់កាលៈទេសៈទាំង​អស់ដែលបានកំណត់​នោះទេ​។​​ ផ្ទុយ​ទៅវិញ​ សំខាន់​បំផុត​ត្រូវ​ធ្វើផែនការដោយ​ភា​ព​ច្នៃប្រឌិត និង​ផ្តោត​​​ទៅលើ​សមត្ថភាព​បុគ្គលរបស់សិស្ស តម្រូវ​ការ និង​ចំណា​ប់​​អារម្មណ៍​ និង​គោលដៅ​ក្រោយ​ការសិក្សា​នៅ​វិទ្យាល័យ​។​