Menu Close

(10.26) តើកូនរបស់ខ្ញុំអាច​​ចុះឈ្មោះ​ចូល​​ក្នុង​កម្មវិធីវិជ្ជាជីវៈនៅក្នុង​ការអប់រំ​ទូទៅបាន​​ដែរឬទេ​?

(10.26) តើកូនរបស់ខ្ញុំអាច​​ចុះឈ្មោះ​ចូល​​ក្នុង​កម្មវិធីវិជ្ជាជីវៈនៅក្នុង​ការអប់រំ​ទូទៅបាន​​ដែរឬទេ​?

បាទ/ចាស​។ កម្មវិធី​វិជ្ជាជីវៈនៅក្នុងការអប់រំទូទៅ​ ជាធម្មតាតែង​​រួមបញ្ចូលនូវ​ការ​បង្រៀន​​​​ក្នុងថ្នាក់រៀន និង​ការបង្រៀននៅបន្ទប់ពិសោធន៍​ ដែល​ផ្តោត​ទៅ​លើ​ផ្នែក​ការងារ (ឧទាហរណ៍ ផ្នែកអាជីវកម្ម​) ឬការងារ​ជាក់​លាក់ (ឧទាហរ​ណ៍​ អ្នក​បង្កើ​ត​កម្មវិធី​កុំព្យូរទ័រ​)​។​ ក្រោមផ្នែក​ 504 នៃច្បាប់ស្តារនីតិសម្បទា​ (Rehabilit​atio​n Act) ឆ្នាំ1973 សិស្ស​ដែលមានពិការភាព​ មិនអាច​ទទួលបានការ​បដិសេធលើ​ការ​ចូល​ទៅសិក្សា​​នៅកម្មវិធី​​វិជ្ជាជីវៈដែលមានស្រាប់ ដោយសារតែ​តម្រូវ​ការ​របស់ពួកគេ​សម្រាប់ជំនួយ​ ឬដោយសារតែ​ឧបសគ្គ​នៃ​ពិការភាព​រាងកាយ​​នោះ​ទេ​​។​

សម្រាប់សិស្ស​ដែលបានចុះ​ឈ្មោះ​កម្មវិធីអប់រំពិសេស នោះកម្មវិធី​រួមបញ្ចូលគ្នា​ ផ្តល់​ជូនពួកគេ​ (តាមរយៈសេវាគាំពារ​សមស្រប) នូវ​អត្ថប្រយោជន៍​ទំនាក់ទំនង​ធម្មតា​ជាមួយសិស្ស​ដែលគ្មានពិការភាព។​ កម្មវិធីទាំងនេះ​ ស្រដៀងគ្នា​យ៉ាង​ខ្លាំង​ទៅនឹង​មជ្ឈដ្ឋាន​សង្គម​ដែលកូន​របស់អ្នក​នឹង​ជួបប្រទះ​ នៅពេលគាត់ចាកចេញ​ពីសាលា​ និងចូល​ទៅ​ធ្វើការ។​