Menu Close

(10.9) តើ​កម្មវិធី​ផ្ទេរការសិក្សា​សម្រាប់សិស្ស​តូច​ៗមានអ្វីខ្លះ​?

(10.9) តើ​កម្មវិធី​ផ្ទេរការសិក្សា​សម្រាប់សិស្ស​តូច​ៗមានអ្វីខ្លះ​?

របាយការណ៍​ស្តីពី​គោលដៅ​ “ក្រោយការសិក្សានៅវិទ្យាល័យ​” និង​សេវា​ផ្ទេរ​ការ​សិក្សា​ គួរ​មានពាក់ព័ន្ធផ្ទាល់​ទៅនឹង​គោល​ដៅ​របស់សិស្ស​ក្រោយ​ការ​អប់រំ​នៅ​វិទ្យាល័យ​។  វាក៏ត្រូវតែបង្ហាញ​ផងដែរថាតើ​​ការសិក្សាដែលបាន​​គ្រោងទុកនោះ​មាន​ទំនាក់ទំនង​ទៅនឹង​គោលដៅ​ទាំងនេះយ៉ាង​ដូចម្តេច​។ ឧទាហរណ៍ សិស្ស​ម្នាក់ដែលចាប់អារម្មណ៍​នៅក្នុង​ការស្វែងយល់​អំពី​ជំនាញ​​អាជីព​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ អាច​នឹង​មានរបាយការណ៍​អំពី​តម្រូវការ​សេវាផ្ទេរការសិក្សា​ដែលមាន​ជាប់​​ពាក់ព័ន្ធនឹង​កិច្ច​ការ​វគ្គ​សិក្សា​​​ផ្នែកបច្ចេកវិទ្យា​។​  របាយការណ៍​តម្រូវការ​សេវា​ផ្ទេរ​ការសិក្សា​របស់សិស្ស​ម្នាក់ទៀត អាច​រៀប​រាប់អំពី​មូល​ហេតុដែល​ថា​ការបណ្តុះ​បណ្តាល​លើការធ្វើដំណើរតាម​រថយន្ត​ក្រុង​ គឺមានសារៈសំខាន់​សម្រាប់​ភាព​ម្ចាស់​ការលើខ្លួនឯង​នាពេល​អនាគត​​​នៅក្នង​សហគមន៍​។​ គោលដៅ​នេះ គឺត្រូវ​ជ្រើសរើស​វគ្គសិក្សា​ដែលនឹង​មាន​ប្រយោជន៍​ដល់​អនា​គត​របស់សិស្ស​ និង​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បញ្ចប់​ការអប់រំរបស់ខ្លួន​។​

ដូចគ្នាទៅនឹង​សេវាអប់រំ​ពិសេស​ផ្សេងទៀតដែរ សេវាផ្ទេរការសិក្សា​ និង​សកម្មភា​ព​​នានា​ ត្រូវតែ​ផ្តល់ជូន​នៅក្នុងមជ្ឈដ្ឋានដែល​មានការរឹត​បន្តឹង​​​តិចតួច​។ សិស្ស​គប្បី​ចូលរួម​នៅក្នុង​កម្មវិធី​អប់រំនៅតាមវិទ្យាល័យ ​ដែលដូចគ្នា​ទៅ​នឹង​​មិត្ត​រួមថ្នាក់ដែល​មិនមានពិការភាព​ មានវ័យ​ដូចគ្នា​ជាមួយ​នឹង​​​ពួកគេ​​។​ ឧទាហរណ៍​ សិស្ស​ម្នាក់​អាច​ចូលរួម​ទៅក្នុង​ថ្នាក់អប់រំ​ធម្មតា​ក្រៅម៉ោង ឬ​ពេញម៉ោងសិក្សា​នៅវិទ្យាល័យ​ ដោយ​មានការគាំទ្រ​ពី “កម្មវិធីរួម​បញ្ចូល​គ្នា​”។​  គ្រូបង្រៀនផ្នែកអប់រំពិសេស​ ជំនួយអម​ជំនាញ​វិជ្ជាជីវៈ និង​អ្នក​ផ្តល់​សេវា​កម្ម សហការជាមួយ​គ្រូបង្រៀនផ្នែកអប់រំទូទៅ​ ដើម្បី​កែ​សម្រួល​​​កម្មវិធី​សិក្សា និង​​ផ្តល់​ការបង្រៀន​លក្ខណៈ​បុគ្គល​​ក្នុង​មជ្ឈដ្ឋាន​រួម​បញ្ចូល​គ្នាទាំង​នេះ​ ដើម្បី​អនុញ្ញាត​ឲ្យ​សិស្សបំពេញ​នូវ​គោល​​ដៅ​​កម្មវិធី IEP ។ ម្យ៉ាងទៀត សិស្ស​អាចចាប់ផ្តើម​ចូលរួម​ទៅក្នុង​បទពិសោធន៍​​កិច្ច​ការ​សម្រាប់​បុគ្គ​ល​ មានមុខងារ និង​មានការរួមបញ្ចូលគ្នា​ដូចជា​ការបណ្តុះ​បណ្តាល​ផ្ទាល់​នៅ​តាម​ទីតាំង​សម្រាប់​មួយរយៈពេល​ មួយ​ឬ​ពីរថ្ងៃ​ក្នុង​មួយ​សប្តាហ៍​​។​​  ការបណ្តុះ​បណ្តា​ល​​ជំនាញនេះ អាច​ប្រព្រឹត្តទៅ​ទាំង​ក្នុង និង​ក្រៅ​បរិវេណ​វិទ្យាល័យ​។​​