Menu Close

(10.23) នៅពេលខ្ញុំ​បង្កើត​កម្មវិធី IEP របស់កូនខ្ញុំ តើខ្ញុំអាច​រួមបញ្ចូល​សេវា​អប់រំ​វិជ្ជាជីវៈបានយ៉ាង​ដូចម្តេច​?

(10.23) នៅពេលខ្ញុំ​បង្កើត​កម្មវិធី IEP របស់កូនខ្ញុំ តើខ្ញុំអាច​រួមបញ្ចូល​សេវា​អប់រំ​វិជ្ជាជីវៈបានយ៉ាង​ដូចម្តេច​?

សេវាអប់រំវិជ្ជាជីវៈ អាច​ត្រូវបានរួមបញ្ចូល​នៅក្នុង​កម្មវិធី IEP ក្នុង​មធ្យោបាយ​មួយ​។​ ផ្អែក​លើកម្រិត​អាយុ និងសមត្ថភាព​របស់កូនអ្នក គោលដៅ​សម្រាប់​ការ​បង្រៀន​ អាច​រួមបញ្ចូល​ទៅក្នុង​ផ្នែកនេះ​នូវ​បំណិន​រៀបចំ​ខ្លួន​ ការបណ្តុះ​បណ្តាល​បំណិន​សង្គម និង​ឥរិយាបថការងារ​ទូទៅ​។​ នៅពេលកូនរបស់អ្នក​ឈានចូលដល់វ័យ​សិក្សា​នៅវិទ្យាល័យ សេវាអប់រំ​វិជ្ជាជីវៈ​ គប្បីរួមបញ្ចូល​នូវ​កម្មវិធី IEP តាមរយៈ​បទពិសោធន៍​បណ្តុះ​បណ្តាល​នៅក្នុងថ្នាក់រៀន និង​នៅក្នុងសហគមន៍​។​

ឧទាហរណ៍ បទពិសោធន៍​ អាចរួមបញ្ចូលនូវ​ការបណ្តុះ​បណ្តាល​ស្តីពី​ការ​ធ្វើ​ដំណើរ​​នៅតាមផ្លូវ​នៅក្នុង​កាលវិភាគ​ប្រចាំថ្ងៃរបស់សិស្ស​ (ថ្មើរជើង និង​សេវាដឹក​ជញ្ជូន​សាធារណៈ) ការបណ្តុះ​បណ្តាលស្តីពី​កិច្ច​ការ​ពាក់ព័ន្ធនឹង​ការងារ​ជាក់លាក់នានា​នៅក្នុងថ្នាក់រៀន​ និង​នៅតាមទីតាំងនានា​​ទូទាំង​សហគមន៍ ដូចជា​អាជីវកម្ម​ ឬ​ឧស្សាហកម្ម​នៅក្នុងមូលដ្ឋានជាដើម​​។​ ក្នុងចំណោមសេវាកម្ម​ពាក់ព័ន្ធដែល​បាន​ចែង​នៅក្នុងច្បាប់សហព័ន្ធ​ គឺ​មាន​សេវា​ពិគ្រោះ​យោបល់ផ្នែកស្តារនីតិសម្បទា​។​ [20 U.S.C. Sec. 1401(26); 34 C.F.R. Sec. 300.34(a).] ទាំងនេះ គឺជា​សេវាកម្ម​ដែលផ្តល់ជូនដោយបុគ្គលិក​ដែលមាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់​ ទៅដល់សិស្ស​ដែលមានពិការភាព​ នៅក្នុងម៉ោង​សិក្សា​​​លក្ខណៈបុគ្គល ឬជាក្រុម​ ដែលផ្តោតជាពិសេស​ទៅលើ​ការអភិវឌ្ឍ​ជំនាញ​ការងារ ការត្រៀមលក្ខណៈសម្រាប់ការងារ ការ​​ស​ម្រេចបាននូវ​ឯករាជ្យភាព និង​ការដាក់​បញ្ចូលទៅក្នុង​កន្លែងការងារ​ និង​សហគមន៍​។​ បច្ចេកសព្ទនេះ​ ក៏រួមបញ្ចូ​ល​ផងដែរ​នូវ​សេវាស្តារនីតិសម្បទា​វិជ្ជាជី​វៈ ដែល​ផ្តល់ជូនទៅដល់សិស្ស​ដែល​មាន​ពិការភាព​ ​តាមរយៈ​​កម្មវិធី​ស្តារនីតិ​សម្បទា​​វិជ្ជាជីវៈ​ដែលបាន​ផ្តល់មូលនិធិ​ដោយ​ច្បាប់ស្តីពី​ការស្តារនីតិសម្បទា​ (Rehabilitation Act) ឆ្នាំ​1973។​ [34 C.F.R. Sec. 300.34(c)(12).] សេវាកម្មពាក់ព័ន្ធនេះ គួរតែ​ត្រូវបានស្នើសុំ​សម្រាប់​សិស្ស​នៅក្នុង​ការ​អប់រំ​​ពិសេសគ្រប់ៗគ្នា​ ដែលពួកគេ​មានតម្រូវការ​នៅក្នុងផ្នែក​អភិវឌ្ឍ​ជំនាញ​អាជីព ការត្រៀមលក្ខណៈសម្រាប់ការងារ ការសម្រចបាននូវ​ឯករាជ្យភាព ឬ​ការដាក់បញ្ចូល​ទៅក្នុងសហគមន៍​ និង​​កន្លែងការងារ​​។