Menu Close

(12.4) ទារក ឬកុមារទើបចេះ​ដើរ​របស់ខ្ញុំអាច​មានសិទ្ធិទទួលបាន​ទាំង​សេ​វា​​កម្ម​របស់មណ្ឌល​សិក្សាធិការ និង​សេវាកម្ម​របស់មជ្ឈមណ្ឌល​ក្នុងតំបន់​​។ តើ​ទីភ្នាក់ងារមួយ​ណា​ដែលទទួលខុសត្រូវ​សម្រាប់ការធានា​ថាសេវា​អន្តរា​គមន៍ពីដើមទីត្រូវបាន​ផ្តល់ជូន​? 

(12.4) ទារក ឬកុមារទើបចេះ​ដើរ​របស់ខ្ញុំអាច​មានសិទ្ធិទទួលបាន​ទាំង​សេ​វា​​កម្ម​របស់មណ្ឌល​សិក្សាធិការ និង​សេវាកម្ម​របស់មជ្ឈមណ្ឌល​ក្នុងតំបន់​​។ តើ​ទីភ្នាក់ងារមួយ​ណា​ដែលទទួលខុសត្រូវ​សម្រាប់ការធានា​ថាសេវា​អន្តរា​គមន៍ពីដើមទីត្រូវបាន​ផ្តល់ជូន​? 

សម្រាប់ទារក​ និងកុមារទើបចេះដើរ​ដែលមានសិទ្ធិទទួលបានសេវា​កម្ម​ពី​មជ្ឈមណ្ឌល​ក្នុង​តំបន់ និង​មណ្ឌលសិក្សាធិការ​ក្នុងមូលដ្ឋាន​ មជ្ឈម​ណ្ឌល​ក្នុងតំបន់​មានការទទួលខុសត្រូវ​ចំពោះ​ការ​ផ្តល់​សេវាកម្ម ឬ​ទិញ​សេវា​ក​ម្ម​សមស្រប ដែល​ហួស​ពីលទ្ធភាព​ទទួលខុសត្រូវ​របស់មណ្ឌល​សិក្សាធិ​ការ—ប៉ុ​ន្តែ​បាន​ត្រឹម​កម្រិត​មួយដែល​សេវាកម្មទាំងនេះ​ត្រូវបានកំណត់​ដោយ​ច្បា​ប់​សហព័ន្ធ​ស្តីពីសេវា​អន្តរាគមន៍ពីដើមទីប៉ុណ្ណោះ​​។ មជ្ឈមណ្ឌលក្នុងតំបន់ គឺជា​ “អ្នក​ទូទាត់​​​មធ្យោបាយ​ចុងក្រោយ​” ហេតុ​ដូ​ច្នេះ គឺជាអ្នក​ទទួល​ខុសត្រូវ​​ចំពោះ​ការ​ផ្តល់​ និង​/ឬ​ទូទាត់​ចំពោះ​សេវាកម្ម​ទៅដល់​ទារក ឬ​កុមារ​ទើបចេះ​ដើរ​ដែល​អាច​មាន​សិទ្ធិទទួល​បាន​​សេវាកម្ម​ពី​មជ្ឈមណ្ឌល​តំបន់ និង​មណ្ឌលសិក្សាធិការ​។​1

មណ្ឌលសិក្សាធិការ​ មានកាតព្វកិច្ច​ក្នុងការ​បម្រើ​សេវាកម្មដល់​កុមារដែលមាន​ពិការភាព​កម្រនឹង​កើត​មាន​តែប៉ុណ្ណោះ​។​ មណ្ឌលសិក្សាធិការតម្រូវឱ្យដំណើរការកម្មវិធីរបស់ពួកគេសម្រាប់ទារក និងកុមារទើបចេះដើររហូតដល់ពេញបន្ទុកនៃកម្មវិធីដែលទទួលបានមូលនិធិរបស់ពួកគេ ដែលត្រូវបានបង្កើតឡើងជារៀងរាល់ឆ្នាំដោយ CDE ក្នុង​ការពិគ្រោះយោបល់ជាមួយ DDS និងក្រសួងហិរញ្ញវត្ថុ។ 2

ដោយមិនគិត​ថាទីភ្នាក់ងារ​មួយណា​ជាអ្នកទទួលខុសត្រូវ​សម្រាប់ការផ្តល់សេវាកម្មនេះ​ទេ គ្រួសារ​គប្បី​ជំរុញ​ឲ្យ​មាន​សរសេរ​ជាលាយលក្ខណ៍អក្សរឲ្យច្បាស់​នូវ​សេវាកម្ម ឬ​ការទទួលខុសត្រូវ​លើសេវាកម្មរបស់​ទីភ្នាក់ងារ​ទៅ​ក្នុង​​ផែនការសេវាកម្មរបស់កូនពួកគេ​។​  សូមមើលសំណួរ 12.10, 12.11, 12.12។ 

  1. Cal. Gov. Code Sec. 95014(c).[]
  2. Cal. Ed. Code Sec. 56425; Cal. Gov. Code Sec. 95014(c).[]