សម្រាប់ទារក និងកុមារទើបចេះដើរដែលមានសិទ្ធិទទួលបានសេវាកម្មពីមជ្ឈមណ្ឌលក្នុងតំបន់ និងមណ្ឌលសិក្សាធិការក្នុងមូលដ្ឋាន មជ្ឈមណ្ឌលក្នុងតំបន់មានការទទួលខុសត្រូវចំពោះការផ្តល់សេវាកម្ម ឬទិញសេវាកម្មសមស្រប ដែលហួសពីលទ្ធភាពទទួលខុសត្រូវរបស់មណ្ឌលសិក្សាធិការ—ប៉ុន្តែបានត្រឹមកម្រិតមួយដែលសេវាកម្មទាំងនេះត្រូវបានកំណត់ដោយច្បាប់សហព័ន្ធស្តីពីសេវាអន្តរាគមន៍ពីដើមទីប៉ុណ្ណោះ។ មជ្ឈមណ្ឌលក្នុងតំបន់ គឺជា “អ្នកទូទាត់មធ្យោបាយចុងក្រោយ” ហេតុដូច្នេះ គឺជាអ្នកទទួលខុសត្រូវចំពោះការផ្តល់ និង/ឬទូទាត់ចំពោះសេវាកម្មទៅដល់ទារក ឬកុមារទើបចេះដើរដែលអាចមានសិទ្ធិទទួលបានសេវាកម្មពីមជ្ឈមណ្ឌលតំបន់ និងមណ្ឌលសិក្សាធិការ។1
មណ្ឌលសិក្សាធិការ មានកាតព្វកិច្ចក្នុងការបម្រើសេវាកម្មដល់កុមារដែលមានពិការភាពកម្រនឹងកើតមានតែប៉ុណ្ណោះ។ មណ្ឌលសិក្សាធិការតម្រូវឱ្យដំណើរការកម្មវិធីរបស់ពួកគេសម្រាប់ទារក និងកុមារទើបចេះដើររហូតដល់ពេញបន្ទុកនៃកម្មវិធីដែលទទួលបានមូលនិធិរបស់ពួកគេ ដែលត្រូវបានបង្កើតឡើងជារៀងរាល់ឆ្នាំដោយ CDE ក្នុងការពិគ្រោះយោបល់ជាមួយ DDS និងក្រសួងហិរញ្ញវត្ថុ។ 2
ដោយមិនគិតថាទីភ្នាក់ងារមួយណាជាអ្នកទទួលខុសត្រូវសម្រាប់ការផ្តល់សេវាកម្មនេះទេ គ្រួសារគប្បីជំរុញឲ្យមានសរសេរជាលាយលក្ខណ៍អក្សរឲ្យច្បាស់នូវសេវាកម្ម ឬការទទួលខុសត្រូវលើសេវាកម្មរបស់ទីភ្នាក់ងារទៅក្នុងផែនការសេវាកម្មរបស់កូនពួកគេ។ សូមមើលសំណួរ 12.10, 12.11, 12.12។
