Menu Close

(12.8) តើការបញ្ជូនបន្ត​ទៅទទួលសេវាអន្តរាគមន៍​ពីដើមទីត្រូវបាន​ធ្វើ​ឡើ​ង​​ដូចម្តេច ហើយតើ​នរណាអាច​ធ្វើការ​បញ្ចូន​​​បន្តបាន​​? 

(12.8) តើការបញ្ជូនបន្ត​ទៅទទួលសេវាអន្តរាគមន៍​ពីដើមទីត្រូវបាន​ធ្វើ​ឡើ​ង​​ដូចម្តេច ហើយតើ​នរណាអាច​ធ្វើការ​បញ្ចូន​​​បន្តបាន​​? 

ការបញ្ជូនបន្ត​ត្រូវតែធ្វើឡើង​ដោយមា​តាបិតា/អា​ណា​​ព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត វេជ្ជបណ្ឌិត ឬ​អ្នក​ផ្ត​ល់​សេវា​ផ្សេងទៀត​ទៅកាន់​មជ្ឈមណ្ឌល​​​ក្នុងតំបន់ ឬមណ្ឌលសិក្សាធិការ​ដោយផ្ទាល់មាត់​ ឬ​ជាលាយលក្ខណ៍អក្សរ។​ លិខិត​​សង្ខេប​ខ្លីៗ​ ឬ​ការហៅតាមទូរសព្ទ​ដែលរៀបរាប់​អំពីតម្រូវការ​របស់​កុមារ និង​សំណើ​សុំសេវា​អន្តរាគមន៍ពីដើមទី គឺគ្រប់គ្រាន់​ដើម្បីចាប់ផ្តើម​កិច្ចដំណើរការ​វាយតម្លៃ​។​ 

ប្រភព​នៃ​ការបញ្ជូនបន្ត​ជាបឋម គឺ​មន្ទីរពេទ្យ​ (រួម​ទាំង​មន្ទីរ​ថែ​ទាំ​មុនពេលសម្រាលកូន​​ និង​ក្រោយ​ពេល​សម្រាល​​កូន​​ផងដែរ​) វេជ្ជបណ្ឌិត មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត កម្មវិធីថែទាំកុមារ មណ្ឌលសិក្សាធិការ មន្ទីរសុខាភិបាល​សា​ធារណៈ​ ទីភ្នាក់ងារ និង​បុគ្គលិក​នៅក្នុង​ប្រព័ន្ធ​សុខុមាល​ភាព​កុមារ ទី​កន្លែង​ស្នាក់នៅ​សម្រាប់​គ្រួសារ​ដែល​​គ្មានផ្ទះ​សំបែង ទីកន្លែងស្នាក់នៅ​ស​ម្រាប់បញ្ហាអំពើហិង្សាក្នុងគ្រួសារ ទីភ្នាក់ងារសង្គមកិច្ច​ផ្សេងទៀត​ និង​អ្នក​ផ្តល់សេវាថែទាំ​សុខភាព​ផ្សេងទៀត​។ ការបញ្ជូនបន្ត​ ត្រូវ​ធ្វើឡើង​ “ឆាប់ៗតាមដែលអាចធ្វើបាន​ ប៉ុន្តែ​ក្នុងករណីណាក៏ដោយ មិនត្រូវ​លើស​ពី​រយៈពេល​ប្រាំពីរ​ថ្ងៃ​នោះទេ បន្ទាប់ពីកុមារ​ត្រូវបាន​កំណត់អត្តសញ្ញាណ​។”1

  1. 34 C.F.R. Sec. 303.303(a) & (c); 17 C.C.R. Sec. 52040.[]