កូនរបស់អ្នកអាចទទួលបានសេវាកម្មដូចខាងក្រោម៖
- រាល់សេវាកម្មតាមផ្ទះទាំងអស់ត្រូវបានរាយបញ្ជីនៅក្នុងសំណួរទី 14
- សកម្មភាពជាក្រុម និងជាលក្ខណៈបុគ្គលដែលសមស្របតាមការលូតលាស់និងបានបង្កើតឡើងយ៉ាងពិសេស ផ្អែកតាមតម្រូវការពិសេសរបស់កូនអ្នក ដើម្បីលើកកម្ពស់ការលូតលាស់របស់គាត់ (សកម្មភាពទាំងនោះត្រូវតែបង្កើតឡើងដើម្បីឲ្យស្របតាមផែនការសេវាគ្រួសារលក្ខណៈបុគ្គលរបស់កុមារ និងដើម្បីធានាថាសកម្មភាពទាំងនោះមិនមានភាពផ្ទុយគ្នាទៅនឹងតម្រូវការផ្នែកវេជ្ជសាស្ត្ររបស់គាត់)
- ឱកាសសម្រាប់កុមារដើម្បីមានទំនាក់ទំនងក្នុងសង្គម និងចូលរួមនៅក្នុងសកម្មភាពលេងកម្សាន្ត និងការស្វែងយល់នានា
- សេវាកម្មពីគ្រូពេទ្យព្យាយាម គ្រូពេទ្យចិត្តវិទ្យា និងអ្នកឯកទេសផ្សេងទៀតទៅតាមភាពសមស្រប
- ការចូលទៅប្រើប្រាស់សម្ភារៈបរិក្ខារដែលសមស្របតាមការលូតលាស់ និងសម្ភារៈពិសេសៗ និង
- ឱកាសសម្រាប់សកម្មភាពពាក់ព័ន្ធនឹងគ្រួសារ រួមទាំងការអប់រំមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងក្រុមគាំទ្រដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត។1
ចាប់តាំងពីខែកក្កដា ឆ្នាំ 2009 មក ក្រុមការងារផែនការ IFSP ត្រូវតែពិចារណាលើការទិញសេវាកម្មថ្នាក់មត្តេយ្យសិក្សាកម្រិតទាបនៅតាមសង្កាត់ ជំនួសឲ្យកម្មវិធីអភិវឌ្ឍសម្រាប់ទារក។2
