Menu Close

(12.19) គេបានប្រាប់ខ្ញុំថា​គ្មានអ្នកផ្តល់សេវា​ណាម្នាក់​អាចមាន​ផ្តល់ជូន​នោះទេ​។​ តើកូនរបស់ខ្ញុំអាច​ដាក់បញ្ចូល​ទៅក្នុង​បញ្ជីឈ្មោះ​រង់ចាំបានដែរឬទេ​? 

(12.19) គេបានប្រាប់ខ្ញុំថា​គ្មានអ្នកផ្តល់សេវា​ណាម្នាក់​អាចមាន​ផ្តល់ជូន​នោះទេ​។​ តើកូនរបស់ខ្ញុំអាច​ដាក់បញ្ចូល​ទៅក្នុង​បញ្ជីឈ្មោះ​រង់ចាំបានដែរឬទេ​? 

ទេ។ មជ្ឈមណ្ឌលក្នុងតំបន់ និង​មណ្ឌលសិក្សាធិការ​ ត្រូវបានហាម​ឃាត់​មិន​ឲ្យ​ដាក់បញ្ចូល​កុមារណាម្នាក់​ទៅ​ក្នុង​​បញ្ជីរង់ចាំ​សម្រាប់សេវា​អន្ត​រាគ​មន៍​ពីដើមទី​នោះទេ​។1 មណ្ឌលសិក្សាធិការ ជាធម្មតា​តែ​ង​ជួលបុគ្គលិក​របស់​ខ្លួន​ ប៉ុន្តែ​ត្រូវតែ​ចុះ​កិច្ច​សន្យា​សម្រាប់សេវាកម្ម​ ប្រសិន​បើ​ចាំបាច់ដើម្បីធានា​ឲ្យមានការផ្តល់ជូននូវសេវាកម្មដែលតម្រូវ​ចាំបាច់​នានា​។​  មជ្ឈមណ្ឌលក្នុងតំបន់ ចុះ​កិច្ចសន្យា​ជាមួយអ្នកផ្តល់សេវា​តាម​​សហគមន៍​ ដើម្បី​ផ្តល់សេវាកម្មនានា​។​​  មជ្ឈមណ្ឌលប្រចាំតំបន់តម្រូវឱ្យចុះកិច្ចសន្យាតែជាមួយ “អ្នកផ្តល់សេវា​ដែ​លបានអនុម័តប៉ុណ្ណោះ ដែលមានន័យថាពួកគេបាន​ឆ្លង​កាត់ដំណើរ​ការ​ពិនិត្យ និងការអនុញ្ញាតជាមួយមជ្ឈមណ្ឌលប្រចាំតំបន់។ ប៉ុន្តែ​ ប្រសិនបើលក្ខខណ្ឌ​តម្រូវនេះ​ពន្យារការផ្តល់​សេវាដល់​កូនរបស់អ្នក នោះមជ្ឈមណ្ឌល​ក្នុងតំបន់​អាចស្នើ​សុំ​​ការអនុគ្រោះ​ពី​​សេវា​កម្ម DDS ដើម្បីទិញសេវាកម្មនានា​ជាបន្ទាន់ពីអ្នក​ផ្តល់សេវាម្នាក់ទៀត​។​2

  1. 17 C.C.R. Sec. 52106(c).[]
  2. Cal. Gov. Code Sec. 95004(b).[]