Menu Close

(12.21) តើ​អ្នកសម្របសម្រួល​សេវាកម្ម​ត្រូវ​ធ្វើ​អ្វីខ្លះ​សម្រាប់កូនរបស់ខ្ញុំ និ​ង​​​គ្រួសាររបស់យើង​? 

(12.21) តើ​អ្នកសម្របសម្រួល​សេវាកម្ម​ត្រូវ​ធ្វើ​អ្វីខ្លះ​សម្រាប់កូនរបស់ខ្ញុំ និ​ង​​​គ្រួសាររបស់យើង​? 

ភារកិច្ចរបស់អ្នក​សម្របសម្រួលសេវា​ គឺ​មានភាព​សកម្ម​ជាបន្តបន្ទាប់​​ និងរួមមានដូចខាងក្រោម​៖​ 

  1. ផ្តល់សេចក្ដីដំណឹង​លើកដំបូង​អំពី​សិទ្ធិ និងសេវា​កម្ម Early Start 
  2. ទទួលបាន​ការយល់ព្រម​សម្រាប់សេវាកម្ម​ ការវាយតម្លៃ និង​ការផ្តល់​រង្វាយ​តម្លៃ​ 
  3. សម្របសម្រួល​រាល់សេវាកម្មរបស់អន្តរទីភ្នាក់ងារទាំងអស់​ រួមទាំង​ការ​ផ្លា​ស់​​ប្តូរព័ត៌មានទៅវិញមក​ផ​ងដែរ​ 
  4. ធ្វើជាជនបង្គោលទំនាក់ទំនងតែមួយក្នុងការជួយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ដើម្បី​ទទួលបានសេវាកម្ម និងជំនួយដែលពួកគេត្រូវការ 
  5. ជួយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេ​​ងទៀត​ក្នុងការទទួលបានសេវាអន្តរាគមន៍ពីដើមទី និង​សេ​វាកម្មផ្សេងទៀតដែលកំណត់ក្នុងផែនការ IFSP 
  6. សម្របសម្រួល​ការផ្តល់​សេវាអន្តរាគមន៍​ពីដើមទី​ និង​សេវាកម្មផ្សេងទៀត​ដែល​កុមារត្រូវ​ការ​ ឬ​កំពុង​តែ​បាន​​ផ្តល់ជូន​ 
  7. ជួយសម្រួល​ដល់ការផ្តល់​សេវាកម្ម​ដែលមានផ្តល់ជូន​បាន​ទាន់ពេលវេលា​ 
  8. បន្ត​ស្វះស្វែង​រក​​សេវាកម្ម​សមស្រប​ និង​ស្ថានភាព​ដែលចាំបាច់​ដើម្បី​ផ្តល់​អ​ត្ថប្រយោជន៍​ដល់ការ​លូត​លាស់របស់កុមារម្នាក់ៗ​ដែល​កំពុង​ទទួល​បាន​សេ​វា​កម្មនៅអំឡុងពេល​នៃ​ការទទួលបានសិទ្ធិ​របស់កុមារនោះ​ 
  9. សម្របសម្រួល​ការអនុវត្ត​ការវាយតម្លៃ​ និង​ការផ្តល់​រង្វាយតម្លៃ​ 
  10. ជួយ​សម្រួល​ និង​ចូលរួមនៅក្នុងការអភិវឌ្ឍ​ ការត្រួតពិនិត្យ​ និង​ការវាយ​តម្លៃ​​ផែនការ​សេវា​គ្រួសារ​លក្ខណៈបុគ្គល 
  11. ជួយ​ដល់ក្រុម​គ្រួសារ​នៅក្នុងការកំណត់អត្តសញ្ញាណ​អ្នកផ្តល់សេវា​ដែល​មា​ន​​ផ្តល់ជូន 
  12. សម្របសម្រួល​ និងត្រួត​ពិនិត្យ​តាមដាន​ការផ្តល់​សេវាកម្ម​ដែលមាន​ផ្តល់​ជូន​ 
  13. ផ្តល់ព័ត៌មានដល់គ្រួសារ​អំពី​លទ្ធភាព​មានសេវា​តស៊ូមតិ​ និង​ការការពារ​តាមនីតិវិធី​ និង​ 
  14. ជួយសម្រួល​ដល់ការបង្កើត​ផែនការ​ផ្ទេរការសិក្សា​ទៅកាន់សេវាកម្ម​មត្តេ​យ្យសិក្សាកម្រិតទាប​ ប្រសិនបើសមស្រប។1
  1. 34 C.F.R. Sec. 303.34; 17 C.C.R. Sec. 52121.[]