Menu Close

(12.10) ពេល​រកឃើញ​ថា​មានសិទ្ធិហើយ តើ​សេវាកម្ម​សម្រាប់កូនរបស់ខ្ញុំ និង​គ្រួសារ​របស់យើង​ត្រូវបាន​កំណត់យ៉ាង​​ដូចម្តេច​? 

(12.10) ពេល​រកឃើញ​ថា​មានសិទ្ធិហើយ តើ​សេវាកម្ម​សម្រាប់កូនរបស់ខ្ញុំ និង​គ្រួសារ​របស់យើង​ត្រូវបាន​កំណត់យ៉ាង​​ដូចម្តេច​? 

មជ្ឈមណ្ឌលក្នុងតំបន់ ឬ​មណ្ឌលសិក្សាធិការ​ ត្រូវ​តែ​ធ្វើការវាយតម្លៃ​ដើម្បីធ្វើផែនការ​សម្រាប់សេវាកម្ម​ដែលត្រូវផ្តល់ជូន​ដល់កូន និង​គ្រួសាររបស់អ្នក​។​ “ការវាយតម្លៃ​សម្រាប់ការធ្វើផែនការ​” ត្រូវតែ​កំណត់​គ្រប់​ចំណុចទាំង​អស់ដូចខាងក្រោម៖ 

  1. ចំណុចខ្លាំង​ និង​តម្រូវការពិសេស​​របស់កូនអ្នកនៅក្នុង​ផ្នែកនីមួយៗ​ក្នុង​ចំណោមផ្នែក​ទាំងប្រាំនៃ​ការ​វាយ​​តម្លៃ​ពោលគឺ៖ ការលូតលាស់​ផ្នែក​យល់​ដឹ​ង ការលូតលាស់​ផ្នែក​រាងកាយ និង​ចលករ​ រួមទាំង​គំហើញ និង​ការ​ស្តាប់ ការលូតលាស់ផ្នែកប្រាស្រ័យទាក់ទង​ ការលូតលាស់​ផ្នែក​សង្គម​និង​អារម្មណ៍ និង​​ការលូតលាស់​ផ្នែក​​សម្របខ្លួន​​ 
  2. អន្តរាគមន៍ពីដើមទី និង​សេវាកម្មផ្សេងទៀតដែលសមស្រប​ដើម្បី​បំពេញ​តម្រូវ​ការរបស់កូន​អ្នក​ និង​​ 
  3. ធនធាន ​អាទិភាព និងក្តីកង្វល់របស់គ្រួសារអ្នក​ និង​ការ​គាំទ្រ​និង​សេវា​កម្ម​ដែល​ចាំបាច់​ដើម្បី​លើក​កម្ពស់​​សមត្ថភាពរបស់គ្រួសារអ្នកក្នុងការ​បំ​ពេញ​តម្រូវការផ្នែកលូតលាស់របស់ទារក ឬកុមារទើបចេះដើរ​​ដែល​មាន​ពិការ​ភាព​ (ប្រសិនបើអ្នក​យល់​ព្រម​ទៅ​នឹង​ការវាយតម្លៃគ្រួសារ​)។1

មជ្ឈមណ្ឌលក្នុងតំបន់ និង​មណ្ឌលសិក្សាធិការ​ អាចប្រើប្រាស់​សម្ភារៈ​វាយ​តម្លៃ​ដែលមានស្រាប់ ប្រសិនបើ​ក្រុមការងារ​ពហុជំនាញ​បាន​ឯកភាព​ថា​សម្ភារៈទាំងនេះ​រៀបរាប់​យ៉ាង​ក្បោះក្បាយ​អំពីកម្រិត​នៃ​តម្រូវ​ការ​ផ្នែក​លូតលាស់ និង​សេវាកម្ម​សម្រាប់​ទារក ឬកុមារទើបចេះ​ដើរ​។​ ការវាយតម្លៃ​សម្រាប់ការធ្វើផែនការ​សេវាកម្ម គប្បីត្រូវបានធ្វើឡើង​នៅក្នុងមជ្ឈដ្ឋានធ​​ម្មតា​ ប្រសិនបើ​អាច​​ធ្វើបាន​។​2

ការវាយតម្លៃ​ ត្រូវ​ផ្អែកលើ​វិធីសាស្ត្រ និង​នីតិវិធី​សមស្របតាមវ័យ ដែលអាច​រួមមាន​ចំណុចមួយចំនួន​ដូច​ខាង​ក្រោម​៖ 

  1. ការត្រួតពិនិត្យ​នូវព័ត៌មាន​ពាក់ព័ន្ធ​ទៅនឹងស្ថានភាព​សុខភាព និង​ប្រវ​ត្តិ​វេជ្ជ​សាស្ត្រ​របស់កូនអ្នក​​​ ដែល​ផ្តល់ជូន​ដោយ​អ្នកជំនាញ​វិជ្ជាជីវៈ​សុខភាព​ដែល​មាន​​លក្ខណៈសម្បត្តិគ្រប់គ្រាន់​ ដែលពួកគេ​បាន​ធ្វើការ​វាយតម្លៃ​ ឬ​ផ្តល់​រង្វាយតម្លៃ​ទៅលើ​កូនរបស់អ្នក​ 
  2. ការអង្តេតតាមដានការលូតលាស់​ដោយ​អ្នក និង​ដោយ​បុគ្គលិក​ដែល​មា​ន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ 
  3. នីតិវិធីផ្សេងទៀត​ដែល​បានប្រើប្រាស់​ដោយបុគ្គលិក​ដែល​មានលក្ខណៈ​ស​ម្ប​ត្តិគ្រប់គ្រាន់ ដើម្បីកំណត់​វត្តមាន​​នៃ​ការលូតលាស់យឺតយ៉ាវ ស្ថាន​ភា​ព​ហានិភ័យ​ពីមុនមក ឬ​ហានិភ័យ​ខ្ពស់​ប្រឈមនឹង​ពិការ​ភាព​​ផ្នែក​លូត​លាស់​ និង​ 
  4. តេស្ត​​ ឬឯកសារស្តង់ដារ។3

ការវាយតម្លៃ​លើធនធានគ្រួសារ​ បញ្ហា​អាទិភាព និង​ក្តីកង្វល់​ពាក់ព័ន្ធនឹង​ការលើកកម្ពស់​ការលូតលាស់​របស់​​កូនរបស់អ្នក ត្រូវ​តែ​ជាការស្ម័គ្រចិត្ត ហើយត្រូវ៖ 

  1. ធ្វើ់ឡើង​ដោយបុគ្គលិក​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ដើម្បី​ប្រើប្រាស់​វិធីសាស្ត្រ ​និង​នីតិវិធីសមស្រប​ 
  2. ផ្អែក​លើ​ព័ត៌មានដែលផ្តល់ជូនដោយគ្រួសាររបស់អ្នក​តាមរយៈការសម្ភាស​ផ្ទាល់ខ្លួន​ 
  3. រួម​បញ្ចូល​ការពិពណ៌នា​អំពី​ធនធាន អាទិភាព និង​ក្តីកង្វល់របស់គ្រួសារ​ពា​ក់​ព័ន្ធនឹង​ការលើកកម្ពស់​ការលូតលាស់របស់កូនអ្នក និង​ 
  4. ធ្វើឡើង​ជា​ភាសា​ដែលគ្រួសារអ្នកនិយាយ​ ឬរបៀបប្រាស្រ័យទាក់ទងផ្សេង​ទៀត​ លើកលែងតែច្បាស់លាស់ថាមិនអាចធ្វើដូច្នោះបានមែន​។4
  1. 17 C.C.R. Sec. 52084(a)[]
  2. 17 C.C.R. Secs. 52084(b); (e)[]
  3. 17 C.C.R. Sec. 52082(c)[]
  4. 17 C.C.R. Sec. 52084(d)[]