នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា កុមារដែលមានអាយុតិចជាងបីឆ្នាំ គឺមានសិទ្ធិទទួលបានអ្វីដែលរដ្ឋហៅថា សេវាកម្ម “Early Start” ប្រសិនបើគាត់បំពេញបានតាមលក្ខណៈវិនិច្ឆ័យណាមួយដូចខាងក្រោម បន្ទាប់ពីការវាយតម្លៃ៖
- ទារកទើបកើត និងកុមារទើបចេះដើរដែលមានការលូតលាស់យឺតយ៉ាវនៅក្នុងផ្នែកមួយឬច្រើនក្នុងចំណោមផ្នែកទាំងប្រាំដូចជា៖ ការលូតលាស់ផ្នែកយល់ដឹង ការលូតលាស់ផ្នែករាងកាយ និងចលករ រួមទាំងគំហើញ និងការស្តាប់ផងដែរ ការលូតលាស់ប្រាស្រ័យទាក់ទង ការលូតលាស់ផ្នែកសង្គមនិងអារម្មណ៍ ឬការលូតលាស់ផ្នែកសម្របខ្លួន។ កុមារដែលមានភាពយឺតយ៉ាវផ្នែកលូតលាស់ គឺជាអ្នកដែលត្រូវបានកំណត់ថាមានភាពខុសគ្នាខ្លាំងគួរឲ្យកាត់សម្គាល់រវាងកម្រិតនៃការលូតលាស់ដែលបានរំពឹងទុកសម្រាប់វ័យរបស់ពួកគេ និងកម្រិតមុខងារបច្ចុប្បន្នរបស់ពួកគេ។ ការកំណត់នេះត្រូវតែធ្វើឡើងដោយបុគ្គលិកដែលមានគុណវុឌ្ឍិ ដែលពួកគេត្រូវបានទទួលស្គាល់ដោយក្រុមការងារពហុជំនាញ (ឬផ្នែកនៃក្រុមការងារនេះ) មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត។ “ភាពខុសគ្នាខ្លាំង” មានន័យថាជាការយឺតយ៉ាវ 25% នៅក្នុងផ្នែកលូតលាស់យ៉ាងតិចមួយ ឬច្រើន។
- ទារកទើបកើត និងកុមារទើបចេះដើរដែលមានស្ថានភាពហានិភ័យពីមុនមកស្រាប់ គឺជាកុមារដែលមានអាយុក្រោម 3 ឆ្នាំដែលមានស្ថានភាពហៅថា “សមុដ្ឋានសាស្រ្ត” (បុព្វហេតុ) ឬស្ថានភាពដែលមានផលវិបាកនៃការលូតលាស់ដែលមានគ្រោះថ្នាក់ពីមុនមក ដូចជាមានជំងឺប្រមឹកនៃគភ៌ជាដើម។ ស្ថានភាពនេះត្រូវតែធ្វើរោគវិនិច្ឆ័យដោយបុគ្គលិកមានគុណវុឌ្ឍិ ដែលបានទទួលស្គាល់ដោយក្រុមការងារពហុជំនាញ (ឬផ្នែកនៃក្រុមការងារនេះ) រួមទាំងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតផងដែរ។ ស្ថានភាពនេះ ត្រូវបានបញ្ជាក់ថាមានលទ្ធភាពខ្ពស់ក្នុងការឈានទៅរកភាពយឺតយ៉ាវនៃការលូតលាស់ ប្រសិនបើភាពយឺតយ៉ាវនោះមិនបង្ហាញឲ្យឃើញច្បាស់នៅពេលធ្វើ់រោគវិនិច្ឆ័យនេះទេ។
- ទារក និងកុមារទើបចេះដើរដែលមានហានិភ័យខ្ពស់ប្រឈមទៅនឹងពិការភាពផ្នែកលូតលាស់ធ្ងន់ធ្ងរ ដោយសារកត្តាហានិភ័យផ្នែកជីវវេជ្ជសាស្ត្ររួមផ្សំបញ្ចូលគ្នា ដែលវត្តមានរបស់វាត្រូវបានធ្វើរោគវិនិច្ឆ័យដោយបុគ្គលិកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលបានទទួលស្គាល់ដោយក្រុមការងារពហុជំនាញ ឬផ្នែកនៃក្រុមការងារនេះ រួមទាំងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតផងដែរ។1
- Cal. Gov. Code Sec. 95014(a).[↩]
