Menu Close

(12.23) កូនរបស់ខ្ញុំ​នឹង​មានអាយុ 3 ឆ្នាំក្នុងពេលឆាប់ៗ​នេះ ហើយនឹង​ចូល​រៀននៅសាលា​សាធារណៈនៅឆ្នាំក្រោយ​។​ តើលក្ខខណ្ឌតម្រូវ​សម្រាប់ការ​ផ្ទេរសេវា​អន្តរាគមន៍ពីដើមទីមានអ្វីខ្លះ​? 

(12.23) កូនរបស់ខ្ញុំ​នឹង​មានអាយុ 3 ឆ្នាំក្នុងពេលឆាប់ៗ​នេះ ហើយនឹង​ចូល​រៀននៅសាលា​សាធារណៈនៅឆ្នាំក្រោយ​។​ តើលក្ខខណ្ឌតម្រូវ​សម្រាប់ការ​ផ្ទេរសេវា​អន្តរាគមន៍ពីដើមទីមានអ្វីខ្លះ​? 

សម្រាប់កុមារ​ដែល​បានចូលរួម​នៅក្នុងកម្មវិធីផ្នែក​ C និងដែល​មាន​សិទ្ធិទទួលបាន​សេវាកម្ម​មត្តេយ្យសិក្សា​កម្រិតទាប រដ្ឋ​ត្រូវតែ​ធានា​ថានឹង​មានការ​ផ្ទេរការសិក្សា​ដោយរលូន និង​ប្រកបដោយ​ប្រសិទ្ធភាព​។ កម្មវិធីអប់រំសម្រាប់​បុគ្គល​ (IEP) ត្រូវតែបានបង្កើតឡើង​ និងអនុវត្ត​ឲ្យបានត្រឹម​ថ្ងៃ​គម្រប់ខួបកំណើត​បី​ឆ្នាំ​​​របស់កូនអ្នក​។ ទីភ្នាក់ងារឈានមុខ ត្រូវតែផ្តល់​ដំណឹង​ដល់មណ្ឌលសិក្សាធិការ​ក្នុង​មូល​ដ្ឋានរបស់កុមារឲ្យបានជ្រាបថា​កុមារ​ដែល​​​​បាន​​ទទួលសេវា​នា​ពេល​បច្ចុប្ប​ន្ន​ក្រោម​ផែនការ​ IFSP នឹង​គ្រប់អាយុ​មានសិទ្ធិទទួលបានសេវាកម្ម​អប់រំ​ពិសេស​​​ថ្នាក់​មត្តេយ្យសិក្សាកម្រិតទាប​ក្នុងពេលឆាប់ៗ​នេះ​។​1

សម្រាប់កុមារ​ដែល​អាច​មានសិទ្ធិទទួលបាន​សេវា​កម្មថ្នាក់​មត្តេ​យ្យ​សិក្សា​កម្រិតទាប​ទាំងនេះ​ ទីភ្នាក់ងារ​ឈានមុខត្រូវតែ​រៀប​ចំ​កិច្ចប្រជុំ​ជាមួយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និង​មណ្ឌលសិក្សាធិកា​រយ៉ាង​តិច​ 90 ថ្ងៃ​ (ឬ​រហូតដល់​ 6 ខែ​) មុនពេល​គម្រប់​ខួប​កំណើត​ 3 ឆ្នាំរបស់កុមារ​ ដើម្បី​ពិភាក្សា​អំពី​សេវាអប់រំ​ពិសេស​ថ្នាក់មត្តេយ្យសិក្សាកម្រិតទាប​ដែលអាចនឹង​ទទួលបាន​​។2

ប្រាំមួយខែ​មុនពេលគម្រប់ខួបកំណើត​បីឆ្នាំ​របស់កុមារ​ អ្នកសម្របសម្រួល​សេវា​ ត្រូវតែ​៖ 

  1. ផ្ដល់ដំណឹងដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត​របស់កុមារ​ដែលអាចមានសិទ្ធិ​ទទួលបាន​សេវាកម្មថ្នាក់មត្តេយ្យសិក្សា​កម្រិតទាបសម្រាប់​ការ​អប់រំ​ពិសេស ដែល​ការ​ធ្វើផែនការ​ផ្ទេរការសិក្សា​នឹងត្រូវ​​ធ្វើ់ឡើង​ក្នុងរយៈពី 3 ទៅ 6 ខែ​ខាងមុខ​ ហើយ 
  2. ផ្តល់ដំណឹង​ដល់មណ្ឌលសិក្សាធិការ​ក្នុងមូលដ្ឋានថា​នឹង​មាន​កិច្ច​ប្រជុំ​ស្តី​ពី​​ផែនការ IFSP យ៉ាងតិចបំផុត​បីខែ​នៅមុនពេល​​កុមារ​មានអាយុ​បីឆ្នាំ​។ មនុស្សគ្រប់គ្នា​ ត្រូវតែ​យល់ស្របទៅលើកាលបរិច្ឆេទ​សម្រាប់​ការប្រជុំនេះ​ក្នុងរយៈពេល​យ៉ាងតិច​ 30 ថ្ងៃ​ ក្រោយ​ការជូនដំ​ណឹង​របស់អ្នកសម្របសម្រួលសេវា​។​3

សម្រាប់កុមារ​ដែលអាច​នឹង​មិនមានសិទ្ធិទទួលបានសេវាអប់រំពិសេស​ ផែនការផ្ទេរការសិក្សា​នៅតែ​ត្រូវបាន​បង្កើត​​ឡើងដោយ​ទីភ្នាក់ងារ​ឈានមុខ​ គ្រួសារ និង​អ្នកផ្តល់សេវា​ដែលពាក់ព័ន្ធ​។​​ ផែនការ​នេះ ត្រូវតែ​ធានា​នូវការ​ផ្ទេ​រ​ការសិក្សា​ដោយរលូត​​ពីផ្នែក​ C ទៅកាន់​សេវាកម្មស​មស្របផ្សេងទៀត​ដែល​​កុមារនោះ​មាន​សិទ្ធិទទួលបាន​។​4 ដោយមិនគិត​ពីលក្ខខណ្ឌតម្រូវ​ក្នុង​ផ្នែក​ C មណ្ឌលសិក្សា​ធិការ​ត្រូវតែ​អនុវត្ត​តាម​លក្ខខណ្ឌតម្រូវ​អប់រំពិសេស​របស់សហព័ន្ធនិងរដ្ឋ​ ដូច​ជាការពិនិត្យ​រកពិការភាព​របស់កុមារ​ លក្ខខណ្ឌ​តម្រូវនិងការការពារ​​ស​ម្រា​​ប់​ការបញ្ចូនបន្តនិង​ការវាយតម្លៃ នីតិវិធីបញ្ចូនបន្ត​ និង​នីតិវិធី​ត្រឹ​ម​ត្រូវតាមផ្លូវច្បាប់របស់​មាតាបិតា/អាណាព្យាបាល​/អ្នកមាន​សិទ្ធិអប់រំផ្សេងទៀត។  មាតាបិតាអាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀ​​ត​អាចដាក់ពាក្យស្នើសុំនីតិវិធីត្រឹម​ត្រូវតាមផ្លូវ​ច្បាប់ស​ម្រា​ប់ការបដិសេធសិទ្ធិទទួលបាន និង/ឬសេវាកម្ម។  ច្បាប់សហព័ន្ធ​ចែងថា​ក្រុមគ្រួសារ​នានា ត្រូវបានរាប់បញ្ចូល​ទៅក្នុង​ការធ្វើផែនការ​ផ្ទេរការសិក្សា​​។​5

  1. 34 C.F.R. Sec. 303.209(b)(1)(i); 34 C.F.R. Secs. 300.101(b) & 300.124(a) & (b); Cal. Ed. Code Sec. 56426.9(a) & (b).[]
  2. 34 C.F.R. Secs. 303.209(c)(1); Cal. Ed. Code Sec. 56426.9(b); 17 C.C.R. Sec. 52112(a).[]
  3. 17 C.C.R. Sec. 52112 (b).[]
  4. 34 C.F.R. Sec. 303.209(c)(2); Gov. Code Sec. 95020(d)(8); 17 C.C.R. Sec. 52112(c).[]
  5. 34 C.F.R. Sec. 303.209(d)(1)(ii).[]