Menu Close

(12.22) តើមជ្ឈមណ្ឌល​ក្នុងតំបន់​អាចសុំ​ឲ្យខ្ញុំ​ប្រើប្រាស់​ការធានារ៉ាប់រង​ផ្នែ​ក​សុខភាព​ឯកជន​របស់ខ្ញុំ​ ឬផែនការ​សេវាថែទាំ​សុខភាព​​ដើម្បី​ទូទាត់​សេ​វា​​វេជ្ជសាស្ត្រ​ដែល​ជា​ផ្នែកមួយនៃ​ផែនការ​ IFSP របស់កូនខ្ញុំបានដែរឬទេ​? 

ច្បាប់សហព័ន្ធ​ មិន​ហាមឃាត់​រដ្ឋ​ពីការ​ប្រើប្រាស់​ការធានារ៉ាប់រង​ឯជនសម្រាប់​សេវាកម្មចាប់ផ្តើម​ពីដើមទី​​ (Early Start) នោះ​ទេ​។​1 ចាប់តាំង​ពី​ខែ​កក្កដា ឆ្នាំ ​2009 មក មជ្ឈមណ្ឌលក្នុងតំបន់​បា​នតម្រូវ​ឲ្យ​មាតាបិតា/អាណាព្យាបាល/អ្នក​មានសិទ្ធិអប់រំ​ផ្សេ​ង​ទៀត ប្រើប្រាស់​ការធានារ៉ាប់រង​ឯកជន​ដើម្បីទូទាត់​សេវា​វេជ្ជ​សា​ស្ត្រ​​ដែលមាន​សរសេរជាលាយលក្ខណ៍អក្សរ​ទៅក្នុង​ផែនការ​ IFSP ដរាបណា​ការនេះ​មានភាព​ស្រប​ទៅតាម​ច្បាប់រដ្ឋ​ និង​សហព័ន្ធ​។ នេះ​អាចរួមបញ្ចូលនូវ​ការទូទាត់​ប្រាក់ធានា​រ៉ាប់រង​ត្រូវបង់មុន និង​សហ​បង់​ប្រាក់​ផងដែរ​ ប៉ុន្តែ​មិន​មាន​ការ​ទូទាត់​​សម្រាប់ការវាយតម្លៃ ឬ​ការផ្តល់​រង្វាយតម្លៃ​ទៅលើទារក និង​កុមារទើបចេះ​ដើរ​ទេ​។​ ប៉ុន្តែ​ អសមត្ថភាព​របស់អ្នកក្នុងការទទួលបាន​សេចក្តីសម្រេច​ណាមួយ​ពី​ក្រុមហ៊ុនធានារ៉ាប់រង​ឯកជន​របស់អ្នក​ ពាក់ព័ន្ធនឹង​ការឯកភាព ឬ​ការបដិសេធន៍​ការទាមទារ​ណាមួយ មិនត្រូវ​នាំ​ឲ្យមាន​ការបដិសេធន៍​លើ​សេវាកម្ម​ចំពោះ​កូនរបស់អ្នក ឬការពន្យារ​លើការ​​ផ្តល់សេវាកម្មឡើយ​។​2

  1. 34 C.F.R. Secs. 303.12(a)(3)(iv) &. 303.520(d)(1).[]
  2. Cal. Gov. Code Sec. 95004(b).[]