ពាក្យថា “ទារក និងកុមារទើបចេះដើរដែលមានពិការភាព” មានន័យថាជាកុមារមានអាយុតិចជាងបីឆ្នាំដែលពួកគេត្រូវការសេវាអន្តរាគមន៍ពីដើមទី ដោយសារតែពួកជួបប្រទះបញ្ហាលូតលាស់យឺតយ៉ាវនៅក្នុងផ្នែកមួយចំនួនដូចជាការលូតលាស់ផ្នែកយល់ដឹង ការលូតលាស់ផ្នែករាងកាយ ការលូតលាស់ផ្នែកប្រាស្រ័យទាក់ទង ការលូតលាស់ផ្នែកសង្គមឬអារម្មណ៍ ឬការលូតលាស់ផ្នែកសម្របខ្លួន។ ម្យ៉ាងទៀត ពាក្យនេះក៏រួមបញ្ចូលផងដែរនូវទារក និងកុមារទើបចេះដើរដែលមានស្ថានភាពរាងកាយនិងផ្លូវចិត្តទទួលបានការធ្វើរោគវិនិច្ឆ័យណាមួយ ដែលជាធម្មតានាំមកនូវការលូតលាស់យឺតយ៉ាវ។ រដ្ឋក៏អាចធ្វើការសម្រេចទៅលើនិយមន័យនៃពាក្យនេះផងដែរ ដោយរួមបញ្ចូលនូវកុមារអាយុតិចជាងបីឆ្នាំដែលមានហានិភ័យប្រឈមនឹងការលូតលាស់យឺតយ៉ាវកម្រិតធ្ងន់ធ្ងរ។ លក្ខណៈវិនិច្ឆ័យសម្រាប់និយមន័យទាំងនេះ គឺត្រូវបានកំណត់ដោយរដ្ឋនីមួយៗ។1
- 34 C.F.R. Sec. 303.21.[↩]
