Menu Close

(12.20) តើ​មាន​បុគ្គ​ល​ជាក់លាក់ណាម្នាក់ដែលទទួលខុសត្រូវ​ចំពោះ​ការ​អនុវត្ត​ផែនការ​ IFSP ដែរឬទេ​? 

(12.20) តើ​មាន​បុគ្គ​ល​ជាក់លាក់ណាម្នាក់ដែលទទួលខុសត្រូវ​ចំពោះ​ការ​អនុវត្ត​ផែនការ​ IFSP ដែរឬទេ​? 

អ្នកសម្របសម្រួលសេវាកម្ម​ដែលបាន​ចាត់តាំង​ដោយក្រុមការងារ​ផែនការ​ IFSP ជាអ្នកទទួល​ខុសត្រូវ​ចំពោះ​​​ការអនុវត្តផែនការដោយផ្ទាល់​​ ក៏ដូចជា​ការសម្របសម្រួល​ជាមួយទីភ្នាក់ងារ​​ ឬ​អ្នកផ្តល់សេវា​ផ្សេង​ទៀតផងដែរ​​។ សេវាកម្ម DDS ត្រូវធានា​ថា​អ្នក​សម្របសម្រួលសេវាកម្ម​ទទួល​បាន​ការ​ប​ណ្តុះ​​បណ្តាល​ក្នុងការធ្វើការងារ​ជាមួយ​កុមារ​ និង​គ្រួសារ​របស់គាត់​ និង​បំ​ពេញបានតាម​លក្ខខណ្ឌតម្រូវ​ផ្នែក​សមត្ថភាព និង​ផ្នែកច្បាប់​របស់​រដ្ឋ​​និង​សហ​ព័ន្ធ​។1

អ្នកសម្របសម្រួលសេវាកម្មគួរតែមានបទពិសោធ និងចំណេះដឹងអំពី៖ 

  1. ទារក ​និងកុមារទើបចេះដើរដែលត្រូវបានបញ្ជូនបន្តទៅទទួល​ការវាយ​ត​ម្លៃ និងរង្វាយតម្លៃ ឬអ្នកដែលមានសិទ្ធិទទួលបានសេវាអន្តរាគមន៍​ពីដើ​ម​ទី។ 
  2. ការធ្វើការជាមួយគ្រួសារ និងធនធានសហគមន៍ និង  
  3. លក្ខខណ្ឌតម្រូវរបស់សហព័ន្ធ និងរដ្ឋទាក់ទងនឹងកម្មវិធី Early Start របស់រដ្ឋកាលីហ្វ័រញ៉ា។2

ក្រោមច្បាប់​រដ្ឋកាលីហ្វ័រញ៉ា មណ្ឌលសិក្សាធិការ​ ផ្នែកផែនការ​តាមមូលដ្ឋាន​នៅក្នុងការអប់រំពិសេស​ (Special Education Local Plan Area, SELPA) ឬការិយាល័យ​ខោនធី​ ត្រូវទទួលខុសត្រូវ​ចំពោះការផ្តល់ជូន​សេវា​កម្ម​តាម​​រ​យៈ​ក្រុមការងារ​​ជំនាញចម្រុះ​​​។ បន្ថែមពីលើនេះមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ក្រុមការងារក៏អាចរួមបញ្ចូល​នូវអ្នក​ជំនា​ញ​វិជ្ជាជីវៈមកពី​ផ្នែកអប់រំពិសេស​ ផ្នែកព្យាបាល​ការនិយាយ​និង​ភាសា ផ្នែ​ក​ព្យាបាល​ដោយចលនា ផ្នែកព្យាបាលដោយការងារ ផ្នែក​ប្រព័ន្ធ​ការស្តាប់ ផ្នែក​ថែ​ទាំ ដែលមាន​កម្រិត​ជំនាញមិនទាប​ជាង​គិលានុប្បដ្ឋាក​ដែលបាន​ទទួល​ស្គាល់ ផ្នែកសង្គមកិច្ច ផ្នែកចិត្ត​សាស្ត្រ ផ្នែក​សុខភាពផ្លូវចិត្ត ឬ​ការ​គាំទ្រ​​​ពីក្នុងចំណោម​ឪពុកម្តាយដូចគ្នា​។ បុគ្គលម្នាក់នៅក្នុងក្រុម​ការងារ​នេះ ត្រូវបានចាត់តាំង​ឲ្យសម្របសម្រួល​ និង​ផ្តល់សេវាកម្ម​ និង​ដើរតួនាទីជា​អ្នកប្រឹក្សាទៅដល់​សមាជិក​ក្រុម​ការងារផ្សេងទៀត​។ អ្នកផ្តល់សេវា​ក៏ត្រូ​វ​មាន​បទ​ពិសោធសមស្របផងដែរនៅក្នុងផ្នែក “ការ​លូត​លាស់របស់ទារកធម្ម​តា​ និង​ខុសធម្មតា​​”3

  1. 20 U.S.C. Sec. 1436(d)(7); Cal. Gov. Code Sec. 95018.[]
  2. 17 C.C.R. Sec. 52122.[]
  3. Cal. Ed. Code Sec. 56426.6.[]