Menu Close

(12.3) តើ​ទីភ្នាក់ងារ​ណាខ្លះ​ដែល​ទទួលខុសត្រូវសម្រាប់ការ​ធានាថា​សេវា​នា​នាត្រូវបានផ្តល់ជូន​​​ទៅដល់ទារក​ ឬកុមារទើបចេះ​ដើរ​? 

(12.3) តើ​ទីភ្នាក់ងារ​ណាខ្លះ​ដែល​ទទួលខុសត្រូវសម្រាប់ការ​ធានាថា​សេវា​នា​នាត្រូវបានផ្តល់ជូន​​​ទៅដល់ទារក​ ឬកុមារទើបចេះ​ដើរ​? 

មណ្ឌលសិក្សាធិការទាំងអស់ និង​មជ្ឈមណ្ឌល​ក្នុង​តំបន់​នៅក្នុងរដ្ឋ​កាលីហ្វ័រ​ញ៉ា​មានការទទួល​ខុសត្រូវ​ចំពោះ​ការផ្តល់​សេវា​អន្តរាគមន៍ពីដើមទី និង​សេ​វាកម្មអប់រំ​ទៅដល់ទារក និងកុមារ​ទើបចេះ​ដើរដែលមានអាយុ​តិច​ជាង​ 3 ឆ្នាំ​ ដែលមានសិទ្ធិ​។​​ ផ្នែក​សេវា​កម្មផ្នែកលូតលាស់​ (Department of Developmental Services, DDS) បាន​បង្កើតឡើង​​ក្នុង​នាម​ជា​ទីភ្នាក់ងារ​ឈាន​មុខ​គេទ​ទួល​ខុសត្រូវ​ចំពោះ​ការចាត់ចែង និង​សម្របសម្រួល​ប្រព័ន្ធ​ផ្តល់សេវាកម្ម​នៅទូទាំង​​រដ្ឋ​។​1

ក្រសួង​អប់​រំ​រដ្ឋកាលីហ្វ័រញ៉ា​ (California Department of Education, CDE) មានការទទួលខុសត្រូវចំពោះ​ការ​ចាត់ចែង​សេវាកម្ម​ និង​ផ្តល់​កម្ម​វិធីអប់រំ​​សម្រាប់កុមារទើបចេះដើរដែល​​បំពេញ​តាមលក្ខណៈវិនិច្ឆ័យ​ដូច​ខាង​​ក្រោម​៖ 

  1. មានត្រឹមតែ​ជា​​ពិការភាព “ដែលកម្រនឹង​កើត​មាន​​” ប៉ុណ្ណោះ​ — ស្ថាន​ភា​ព​ដែលកើតមាន​តិចជាង​ 1% នៃ​ចំនួន​មនុស្ស​​ចូលរៀននៅសាលា​ ដែល​គ្រាន់តែ​ជា​ការចុះខ្សោយ​នៃ​គំហើញ ការស្តាប់ ឬ​ផ្នែកគ្រោង​ឆ្អឹង​តែ​​មួយ​មុខធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ ឬ​ស្ថានភាពទាំងនេះ​រួមគ្នា​ផ្សំបញ្ចូលគ្នា​ និង​ 
  2. តម្រូវ​ឲ្យមាន​ការអប់រំពិសេស​ និងសេវាកម្ម​កម្រិតខ្លាំង​​។2

មជ្ឈមណ្ឌលក្នុងតំបន់មានទៅតាមមូលដ្ឋាន​ទទួលខុសត្រូវ​ចំពោះ​ការ​ផ្តល់​សេវា​អន្តរាគមន៍ពីដើមទី​ដល់​គ្រប់​​​កុមារទើបចេះដើរទាំងអស់​​ដែល​មាន​សិទ្ធិទទួលបានសេវា​ រួមទាំង​កុមារ​ដែលមានការលូតលាស់​យឺ​ត​យ៉ាវ​ ឬ​មានការ​ប្រឈមទៅនឹង​ការលូតលាស់​យឺតយ៉ាវ​នេះ​។​3

  1. Cal. Gov. Code Secs. 95006 & 95007.[]
  2. Cal. Ed. Code Sec. 56026.5; Cal. Gov. Code Sec. 95008[]
  3. Cal. Ed. Code Sec. 56026; Cal. Gov. Code Secs. 95008 and 95014(b); 5 California Code of Regulations (C.C.R.) Sec. 3031.[]