ផ្នែក C គ្រប់គ្រងកម្មវិធី “អន្តរាគមន៍ពីដើមទី” របស់សហព័ន្ធសម្រាប់ទារក និង កុមារទើបចេះដើរ ចាប់ពីកំណើតរហូតដល់ពួកគេមានអាយុបីឆ្នាំ។ គោលបំណងនៃផ្នែក C គឺដើម្បី៖
- លើកកម្ពស់ការលូតលាស់របស់ទារក និងកុមារទើបចេះដើរដែលមានពិការភាព ដើម្បីកាត់បន្ថយជាអប្បបរមានូវលទ្ធភាពដែលអាចកើតមានការលូតលាស់យឺតយ៉ាវ និងដើម្បីកត់សម្គាល់នូវការការលូតលាស់ខួរក្បាលសំខាន់ៗដែលកើតឡើងនៅអំឡុងពេលអាយុបីឆ្នាំដំបូងនៃជីវិតរបស់កុមារ
- កាត់បន្ថយថ្លៃចំណាយលើការអប់រំតាមរយៈការកាត់បន្ថយជាអប្បបរមានូវតម្រូវការចំពោះការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ បន្ទាប់ពីទារក ឬកុមារទើបចេះដើរដែលមានពិការភាពគ្រប់អាយុចូលរៀន
- បង្កើនជាអតិបរមានូវសក្តានុពលរបស់ពួកគេសម្រាប់ការរស់នៅដោយពឹងផ្អែកលើខ្លួនឯង
- លើកកម្ពស់សមត្ថភាពរបស់ក្រុមគ្រួសារដើម្បីបំពេញតម្រូវការរបស់ទារក និងកុមារទើបចេះដើរ និង
- លើកកម្ពស់សមត្ថភាពរបស់ទីភ្នាក់ងារសាធារណៈ និងអ្នកផ្តល់សេវាកម្មដើម្បីកំណត់អត្តសញ្ញាណ វាយតម្លៃ និងបំពេញតម្រូវការរបស់ “ប្រជាពលរដ្ឋដែលរងការរើសអើងជាប្រវត្តិសាស្ត្រ” (ជាពិសេសជនជាតិភាគតិច អ្នកមានប្រាក់ចំណូលទាប តំបន់អាណាធិបតេយ្យនិងជនបទ និងទារក និងកុមារទើបចេះដើរនៅក្នុងមណ្ឌលថែទាំ)។1
ដើម្បីសម្រេចគោលបំណងនេះ រដ្ឋាភិបាលសហព័ន្ធផ្តល់ជូននូវជំនួយហិរញ្ញវត្ថុដល់រដ្ឋ៖ “ដើម្បីអភិវឌ្ឈ និងអនុវត្តប្រព័ន្ធអន្តរទីភ្នាក់ងារ ពហុជំនាញ មានការសម្របសម្រួល មានលក្ខណៈគ្រប់ជ្រុងជ្រោយនៅទូទាំងរដ្ឋ ដែលផ្តល់នូវសេវាអន្តរាគមន៍ពីដើមទីដល់ទារក និងកុមារទើបចេះដើរដែលមានពិការភាព និងគ្រួសាររបស់ពួកគេ។”2
