Menu Close

(12.13) តើ​ត្រូវ​បញ្ចូ​លអ្វីខ្លះ​ទៅក្នុង​ផែនការ​ IFSP?

(12.13) តើ​ត្រូវ​បញ្ចូ​លអ្វីខ្លះ​ទៅក្នុង​ផែនការ​ IFSP?

ផែនការ​ IFSP ត្រូវ​ធ្វើឡើង​ជាលាយលក្ខណ៍អក្សរ​ និង​ត្រូវ​រួមបញ្ចូល​​ចំណុចមួយ​ចំនួន​ដូចខាងក្រោម​៖

  1. របាយការណ៍​ស្តីពីកម្រិត​លូតលាស់​បច្ចុប្បន្ន​របស់ទារកទើបកើត ឬទារក​ទើប​ចេះដើរ​
  2. របាយការណ៍​ស្តីពី​ក្តីកង្វល់របស់គ្រួសារ បញ្ហា​អាទិភាព និង​ធនធាន​
  3. របាយការណ៍​ស្តីពី​លទ្ធផល​សំខាន់ៗ​​ដែលបានរំពឹងទុក និង​លក្ខណៈវិនិច្ឆ័យ នីតិវិធី និងកាលវេលា​ដែល​ប្រើប្រាស់​​​ដើម្បី​វាយតម្លៃ​លទ្ធផលទាំងនោះ​
  4. របាយការណ៍​ស្តីពី​សេវាកម្ម​ជាក់លាក់​ រួមបញ្ចូលទាំង​កម្រិត​នៃ​ភាពញឹកញាប់ បរិមាណ និង​វិធីសាស្ត្រ​នៃ​ការផ្តល់សេវា​កម្ម​
  5. របាយការណ៍​ស្តីពី​ “មជ្ឈដ្ឋានធម្មតា​” ដែល​សេវាកម្មអន្តរាគមន៍​ពីដើមទី​ត្រូវ​បាន​ផ្តល់ជូន​ក្នុង​មជ្ឈដ្ឋាន​នោះ​ រួមទាំង​ហេតុផលសមស្រប​នៃ​កម្រិត​ដែល​សេវាកម្ម​នោះ​នឹង​ត្រូ​វ​បានផ្តល់ជូន​ក្នុងមជ្ឈដ្ឋាន​ធម្មតាមួយ​​ប្រសិន​បើមាន​។​
  6. កាលបរិច្ឆេទ​សម្រាប់ចាប់ផ្តើមសេវា​
  7. ឈ្មោះរបស់​ទីភ្នាក់ងារ​ដែលទទួលខុសត្រូវ​សម្រាប់ការផ្តល់​សេវាកម្ម​ដែល​បាន​បញ្ជាក់​
  8. ឈ្មោះរបស់អ្នកសម្របសម្រួល​សេវា និង​
  9. ផែនការផ្ទេរ​ទៅកាន់​សេវាកម្ម​ដែល​សមស្រប​

[20 U.S.C. Sec. 1436(d); 34 C.F.R. Sec. 303.344; Cal. Gov. Code Sec. 95020(d); 17 C.C.R. Sec. 52106(b).] ឪពុកម្តាយ​ ត្រូវតែ​ចុះ​ហត្ថលេខា​លើ​ផែនការ​ IFSP ដើម្បីផ្តល់ការយល់ព្រម​ដើម្បីឲ្យសេវាកម្មចាប់ផ្តើម​។​ [20 U.S.C. Sec. 1436 (e).]