ក្រោយទទួលបានការយល់ព្រមពីឪពុកម្ដាយឲ្យធ្វើការពិនិត្យកុមារ មជ្ឈមណ្ឌលក្នុងតំបន់ ឬមណ្ឌលសិក្សាធិការត្រូវតែបញ្ចប់សកម្មភាពវាយតម្លៃ រៀបចំកិច្ចប្រជុំដើម្បីកំណត់សិទ្ធិទទួលបាន និងបង្កើតផែនការសេវាគ្រួសារលក្ខណៈបុគ្គល (Individual Family Service Plan, IFSP) ក្នុងរយៈពេល 45 ថ្ងៃតាមប្រតិទិន គិតចាប់ពីកាលបរិច្ឆេទដែលខ្លួនទទួលបានការបញ្ជូនបន្តជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់សម្រាប់សេវាអន្តរាគមន៍ពីដើមទី។1 ដោយមានការយល់ព្រមពីមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត សេវាកម្មអាចចាប់ផ្តើមមុន ពេលបញ្ចប់ការវាយតម្លៃ។2
