Menu Close

(12.27) ប្រសិនបើ​ខ្ញុំ​មិនយល់ស្រប​ជាមួយនឹង​អនុសាសន៍​ស្ដីពីផែនការ​ IFSP របស់​មជ្ឈមណ្ឌលក្នុងតំបន់​​ ឬ​របស់មណ្ឌល​សិក្សាធិការនោះទេ​​ តើ​សិទ្ធិស្តីពី​ “នីតិវិធី​ត្រឹមត្រូវតាមផ្លូវច្បាប់​” របស់ខ្ញុំ​មានអ្វីខ្លះ​? 

(12.27) ប្រសិនបើ​ខ្ញុំ​មិនយល់ស្រប​ជាមួយនឹង​អនុសាសន៍​ស្ដីពីផែនការ​ IFSP របស់​មជ្ឈមណ្ឌលក្នុងតំបន់​​ ឬ​របស់មណ្ឌល​សិក្សាធិការនោះទេ​​ តើ​សិទ្ធិស្តីពី​ “នីតិវិធី​ត្រឹមត្រូវតាមផ្លូវច្បាប់​” របស់ខ្ញុំ​មានអ្វីខ្លះ​? 

អ្នកត្រូវតែ​ទទួលបាន​ការជូនដំណឹង​ជាលាយលក្ខណ៍អក្សរ​ (ជា​ភា​សាតាមជម្រើស​របស់មាតាបិតា/អាណា​ព្យាបាល/​អ្នក​មាន​សិ​ទ្ធិអប់រំផ្សេងទៀតប្រសិន​បើអាច​ធ្វើបាន​) ក្នុងពេលវេលា​សម​ស្រប​ មុនពេល​មជ្ឈមណ្ឌលក្នុងតំបន់ ឬមណ្ឌលសិក្សាធិការ​​ដាក់សំណើ ឬ​​ប​ដិសេធ​​ចំពោះ​គំនិតផ្តួចផ្តើម ឬ​ផ្លាស់ប្តូរ​​ការកំណត់​អត្តសញ្ញាណ​ ទិន្នន័យ​នៃ​ការវាយតម្លៃ កន្លែងរៀន ឬ​​សេវាកម្ម​របស់​ទារក ឬ​កុមារទើបចេះ​ដើរ​។ សូម្បីតែ​កុមារដែល​​បាន​កំណត់អត្តសញ្ញាណ​ (ប៉ុន្តែ​មិនបានទទួលស្គាល់​សិទ្ធិទទួលបាន​​) ក៏មាន​សិទ្ធិ​ក្នុងការ​ផ្តល់​ដំណឹង​ជាលាយលក្ខណ៍​អក្សរ​អំពី​ការ​បដិសេធ​ទៅលើ​កា​រផ្តល់​សេវាកម្មនោះដែរ​​។ ការជូនដំណឹង​ជាលាយលក្ខណ៍អក្សរ​នេះ​ ត្រូវ​ផ្តល់សេចក្តីលម្អិត​គ្រប់គ្រាន់​ដើម្បីផ្តល់ដំណឹង​ឲ្យអ្នកដឹងថា​តើ​ទីភ្នាក់ងារ​កំពុងស្នើសុំ ឬ​បដិសេធអ្វីខ្លះ​ ដឹង​ពី​ហេតុផល និងរាល់សិទ្ធិ​និង​នីតិវិធី​ទាំងអស់ដែលអ្នក​មាន​ដើម្បី​តវ៉ាប្រឆាំង​នៅនឹង​​សំណើសុំ​ និង​ការបដិសេធនោះ​។​1

អ្នកត្រូវតែ​ទទួលបាន​ឱកាស​ដើម្បី​​បង្ហាញ​ព័ត៌មាន​ និង​ទឡ្ហីករ​របស់អ្នក​​ប្រឆាំង​ទៅនឹង​អ្វីៗគ្រប់យ៉ាង​ដែល​ទី​​ភ្នាក់ងារ​​សេវាកម្ម​កំពុង​​ស្នើសុំ ឬ​បដិសេធ​​មិនអនុវត្ត​។ ឱកាស​នេះ​ ហៅថា​ “សវនាការ​យុត្តិធម៌​” ឬ​ “សវនាការ​​តាមនីតិវិធី​ត្រឹមត្រូវតាមច្បាប់​”។​ វាត្រូវបានប្រើប្រាស់​ដើម្បី​ប្តឹងតវ៉ា​​អំពី​ការខកខាន​របស់ទីភ្នាក់ងារណាមួយនៅ​​ក្នុងការ​គោរព​តាមច្បាប់ ឬ​នីតិ​វិធី​ ឬ​នៅក្នុងការ​​​​អនុវត្ត​សេវាកម្មដែលបានកំណត់នៅក្នុង​ផែនការ​ IFSP។​ នីតិវិធីត្រឹមត្រូវ​តាមផ្លូវច្បាប់ គឺត្រូវដោះស្រាយ​វិវាទ​អំពី​សិទ្ធិ​ទទួ​ល​បាន​​ក​ម្មវិធី​របស់កូនអ្នក​ ឬ​អំពី​សេវាកម្ម​​អ្វី​ខ្លះ​​ដែលគប្បីត្រូវ​រួមបញ្ចូ​ល​ទៅ​ក្នុង​ផែន​ការ​ IFSP របស់គាត់​។​ 

នៅពេល​ធ្វើសវនាការ​ ចៅក្រម​​ច្បាប់​រដ្ឋបាល​ (Administrative Law Judge, ALJ) នឹង​ធ្វើសវនាការលើសក្ខីកម្ម​ពី​​​​ភាគីទាំងសងខាង​។ ALJ នឹង​ពិចារណាថា​តើ​របាយការណ៍វាយតម្លៃនិង​រង្វាយតម្លៃ​ និង​កំណត់​ត្រាផ្សេងៗ​បង្ហាញ​ប្រាប់​អ្វីខ្លះ​អំពី​កូនរបស់អ្នក និង/ឬ​ថាតើ​កូនរបស់អ្នក​អាច​មានតម្រូវការ​អ្វីខ្លះ​នៅក្នុងរូបភាព​នៃកន្លែងរៀន ឬ​សេវាកម្មនានា​។ ចៅក្រម ​ALJ នឹង​ចេញ​សេចក្តី​សម្រេច​ជាលាយលក្ខណ៍​អក្សរ​​ បន្ទាប់​ពី​​​សវនាការ​នោះ​​។2

ទោះយ៉ាង​ណាក៏ដោយ​​ អ្នកអាច​នឹង​ចូលរួម​ទៅក្នុង​កិច្ច​ប្រជុំ​សម្រុះ​សម្រួល​ដោយស្ម័គ្រចិត្ត​ដើម្បី​ព្យាយាម​ដោះស្រាយ​វិវាទ​រវាង​អ្នក​និង​ទីភ្នាក់ងារ​ ដោយមិនបាច់​មានការ​រៀបចំសវនាការ​ណាមួយ​ឡើយ​។​ អ្នក​ថែម​ទាំង​អាចធ្វើដូចនេះបាន​ ​ដោយមិនចាំបាច់​ត្រូវ​ស្នើសុំ​ជាមុនសម្រាប់ការធ្វើសវនាការនោះទេ​​។ ទោះបីជា​មិនតម្រូវ​ឲ្យ​មាន​ការសម្រុះ​សម្រួល​ (ដោយមាន​អ្នកសម្រុះ​សម្រួល​ថ្នាក់រដ្ឋ​) ប៉ុន្តែ​យកល្អត្រូវ​ដោះស្រាយ​​​យ៉ាង​ហោចណាស់នូវ​បញ្ហា​វិវាទ​មួយចំនួន​ ប្រសិនបើមិនអាចដោះស្រាយបានទាំងអស់ទេ ដោយ​មិន​ចាំបាច់​មាន​ការចំណាយ​ និង​ការ​​ខិតខំប្រឹងប្រែង​នៃ​សវនាការនោះទេ​។ ការសម្រុះ​សម្រួល សវនាការ និង​ការទទួលបានសេចក្តីសម្រេច​ជា​លាយ​ល​ក្ខណ៍អក្សរ​មិនត្រូវ​ចំណាយ​ពេល​លើស​ពី​ 30 ថ្ងៃ​ឡើយ​ បន្ទាប់ពី​កាល​បរិច្ឆេ​ទ​​ទទួលបាន​សំណើ​សុំ​នីតិវិធីត្រឹមត្រូវ​តាមផ្លូវច្បាប់​។​3

ប្រសិនបើកូនរបស់អ្នក​កំពុង​ទទួលបាន​សេវាកម្មក្រោម​​ផែនការ​ IFSP រួ​ច​ហើយ ហើយ​ទីភ្នាក់ងារ​មាន​បំណង​​ចង់​កាត់បន្ថយ​ ឬ​បញ្ចប់​សេវាកម្ម​មួ​យចំនួន ឬទាំងអស់​ នោះកូនរបស់អ្នក​ត្រូវតែ​បន្តទទួលបាន​កម្រិត​សេវា​កម្មដែល​គាត់​បានទទួលកាលពី​មុន​ពី​ទីភ្នាក់ងារ​នេះ​​ ខណៈពេលដែល​នី​តិ​វិធី​ត្រឹម​ត្រូវ​​តាមផ្លូវច្បាប់កំពុង​ត្រូវបាន​​អនុវត្តដើម្បី​ជំទា​ស់ទៅនឹង​នឹង​ការ​កាត់បន្ថយ​ ឬការបញ្ចប់សេវាកម្មដែលបានស្នើឡើង។4 នេះ​ ត្រូវបាន​ហៅជាទូទៅថា “ការស្ថិតនៅជាបន្ត​”។ 

សម្រាប់កិច្ច​ប្រជុំសម្រុះ​សម្រួល​ ឬ​ការធ្វើ់សវនាការ អ្នកត្រូវតែ​ផ្ញើ​សំណើជាលាយលក្ខណ៍អក្សរមួយច្បាប់​តាម​ប្រៃ​សណីយ៍​​ទៅកាន់៖ 

ការិយាល័យសវនាការរដ្ឋបាល 
តាមរយៈ៖ ផ្នែកអន្តរាគមន៍នៃកម្មវិធី Early Start  
2349 Gateway Oaks Drive, Ste. 200 
Sacramento, CA 95833 
ទូរសព្ទ៖ 800-515-BABY (2229)  
ទូរសារ៖ 916-376-6318 

  1. 17 C.C.R. Sec. 52161.[]
  2. 17 C.C.R Sec. 52174.[]
  3. 17 C.C.R. Secs. 52172 – 52173.[]
  4. 17 C.C.R. Sec. 52172(g).[]