Menu Close

(12.29) តើមានអ្វីកើត​ឡើងនៅ​ក្នុងសវនាការតាមនីតិវិធីត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់? 

(12.29) តើមានអ្វីកើត​ឡើងនៅ​ក្នុងសវនាការតាមនីតិវិធីត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់? 

សវនាការ​នេះត្រូវបានធ្វើឡើង​ដោយ​ ALJ ​ឥតលម្អៀងដែលជាអ្នក​មិន​ទ​ទួលបាន​​ផលប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ផលប្រយោជន៍​វិជ្ជាជីវៈ ដែល​អាច​នឹង​មានភាព​ផ្ទុយគ្នា​ទៅនឹង​ភាពសត្យានុម័ត​របស់​ខ្លួន​ ហើយ​ជា​អ្នកដែល​មាន​ចំ​ណេះ​​ដឹង​អំពី​ច្បាប់​ពាក់ព័ន្ធ​នានា​។ ALJ ត្រូវតែ​ស្តាប់សាក្សី​ផ្សេងៗ​ដែល​ផ្តល់សក្ខីកម្ម​សម្រាប់​គូភាគី​ទាំង​សង​ខា​ង​ និង​ធ្វើ់ការពិនិត្យ​ភស្តុតាង​ដែលបានផ្តល់ជូន​។​​ ALJ ត្រូវតែ​ផ្ញើតាមប្រៃសណីយ៍​ទៅឲ្យអ្នក​នូវ​សេចក្តីសម្រេច​ជាលាយ​លក្ខ​ណ៍​អក្សរ ដោយរួមបញ្ចូល​នូវ​ការ​រក​ឃើញ​​អង្គហេតុ​ផងដែរ ក្នុង​រយៈពេល​ 30 ថ្ងៃ​​​បន្ទាប់ពី​ពេលដែលអ្នក ឬ​ទីភ្នាក់ងារសេវាកម្ម​នោះ​បាន​ស្នើ​សុំ​ការសម្រុះ​សម្រួល​ ឬ​សវនាការ​តាមនិតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ណាមួយ​។​1

ចំពោះព័ត៌មានដែលរៀបចំដោយ DDS អំពីនីតិវិធីត្រឹម​ត្រូវ​តា​មផ្លូវច្បាប់ និងនីតិវិធីបណ្តឹង — និងទិដ្ឋភាពទូទៅនៃសិទ្ធិ និង​ការ​ទទួ​ល​ខុសត្រូវរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត https://www.dds.ca.gov/wp-content/uploads/2025/03/Parents-Rights-booklet-2024_v6.pdf។  សូមមើលផងដែរនូវ ជំពូក 6 ព័ត៌​មា​ន​ស្ដីពីនីតិវិធី​ត្រឹម​ត្រូវ​តាម​ផ្លូវច្បាប់/នីតិ​វិធី​នៃ​អនុ​លោម​ភាព​។  

  1. 17 C.C.R. Sec. 52174.[]