Menu Close

(12.14) តើសេវាកម្មអ្វីខ្លះត្រូវបាន​រួមបញ្ចូល​នៅ​ក្រោមផ្នែក​ C សម្រាប់​កុ​មារ​​ចាប់ពីពេលកើត​រហូតដល់អាយុបីឆ្នាំ​? 

(12.14) តើសេវាកម្មអ្វីខ្លះត្រូវបាន​រួមបញ្ចូល​នៅ​ក្រោមផ្នែក​ C សម្រាប់​កុ​មារ​​ចាប់ពីពេលកើត​រហូតដល់អាយុបីឆ្នាំ​? 

សេវាកម្មក្រោមផ្នែក​ C ត្រូវបានផ្តល់ជូនដោយ​មជ្ឈមណ្ឌល​ក្នុងតំបន់ ឬ​មណ្ឌលសិក្សាធិការ​ទៅដល់គ្រួសារ​ក្រោម​ការគ្រប់គ្រងជាសាធារណៈ ហើយ​ភាគច្រើនបំផុតតែ​ងតែ​គ្មាន​ការចំណាយប្រាក់ទេ និង​ត្រូវតែ​បាន​បង្កើត​​​​ឡើង​ដើម្បី​បំពេញ​តាម​តម្រូវការផ្នែកលូតលាស់​របស់​ទារក និង​កុមារ​ទើបចេះដើរ​។1 ទាំងនេះ​ អាចរួមមាន​៖ 

  1. សេវាកម្ម និងឧបករណ៍​បច្ចេកវិទ្យា​ជំនួយ​ 
  2. សេវាកម្ម​ផ្នែក​ប្រព័ន្ធ​ស្ដាប់ 
  3. សេវាកំណត់អត្តសញ្ញាណ ពិនិត្យ និងវាយតម្លៃពីដើមទី  
  4. ការបណ្តុះ​បណ្តាល​គ្រួសារ ការពិគ្រោះយោបល់​ និង​ការ​ចុះទៅដល់​​ផ្ទះ 
  5. សេវាសុខភាពដែលចាំបាច់សម្រាប់កុមារក្នុងការទទួលបានអត្ថប្រយោជន៍ពីសេវាអន្តរាគមន៍ពីដើមទីផ្សេងទៀត (រួមមានការបញ្ចូលបំពង់អាហារ​ក្នុងខ្លួន ការថែទាំកន្លែងវះកាត់បំពង់ខ្យល់ ការបញ្ចុកអាហារតាមបំពង់ ការផ្លាស់ប្តូរសម្លៀកបំពាក់ និងថង់វះបើកពោះវៀនធំ និងការពិគ្រោះ​ជាមួ​យគ្រូពេទ្យ) 
  6. សេវាវេជ្ជសាស្ត្រ​សម្រាប់តែ​គោលបំណង​ធ្វើរោគវិនិច្ឆ័យ ឬ​វាយតម្លៃ​តែ​ប៉ុ​ណ្ណោះ​ 
  7. សេវាថែទាំ​ 
  8. សេវាអាហារូបត្ថម្ភ 
  9. ការព្យាបាលដោយការងារ 
  10. ការព្យាបាលដោយចលនា​ 
  11. សេវាកម្មផ្នែកផ្លូវចិត្ត 
  12. សេវា​កម្មផ្នែកសម្របសម្រួលសេវាកម្ម​​ 
  13. សេវាកម្មផ្នែក​ភាសាសញ្ញា និង​សញ្ញាភាសា​​​ 
  14. សេវា​សង្គមកិច្ច​​ 
  15. ការបង្រៀនពិសេស 
  16. សេវាផ្នែក​និយាយ និងភាសា 
  17. សេវាដឹកជញ្ជូន និង​ថ្លៃ​ចំណាយ​ពាក់ព័ន្ធ​ និង
  18. សេវា​គំហើញ និង 
  19. សេវាជំនួយ​បណ្តោះអាសន្ន និង​សេវាគាំពារគ្រួសារ​ផ្សេងទៀត​។2

ចាប់តាំង​ពីឆ្នាំ​2009 មក ក្រៅពី​សម្ភារៈបរិក្ខារពេទ្យ​ដែល​ប្រើបានយូរ  មជ្ឈមណ្ឌលក្នុងតំបន់លែងមានការ​​ទិញ​​សេវាកម្មដែលមិនតម្រូវ​ដោយច្បាប់​សហព័ន្ធ​តទៅទៀត​ដូចជា​៖ ការការថែទាំកុមារ ​ខោទឹកនោម ទន្តសាស្ត្រ ការថែទាំ​វេជ្ជសាស្ត្រ លំនៅដ្ឋាន អ្នកបកប្រែ​ឯកសារ អ្នកបកប្រែផ្ទាល់មាត់ ការពិគ្រោះផ្នែក​សេណេទិច​ ការពិគ្រោះផ្នែក​សេព​គ្រឿង​ញៀន ការព្យាបាលតាមរយៈតូរ្យតន្រ្តី និង​សេវាជំនួយ​បណ្តោះអាសន្ន​នានា​ដែលមិនពាក់ព័ន្ធនឹង​ភាព​យឺតយ៉ាវផ្នែក​លូតលាស់​។​3

  1. 20 U.S.C. Sec. 1432(4).[]
  2. 20 U.S.C. Sec. 1432(4)(E); 34 C.F.R. Sec. 303.13 & 303.16; 17 C.C.R. Sec. 52000(b)(16).[]
  3. Cal. Gov. Code Sec. 95020(e)(3).[]