ទីភ្នាក់ងារឈានមុខ (មជ្ឈមណ្ឌលក្នុងតំបន់ និងមណ្ឌលសិក្សាធិការ) ត្រូវតែទទួលបានការយល់ព្រមរបស់ឪពុកម្តាយ មុនពេល៖
- ចាត់ចែងនីតិវិធីថតពិនិត្យដើម្បីកំណត់់ថាតើកុមារត្រូវបានសង្ស័យថាមានពិការភាពណាមួយដែរឬអត់
- ធ្វើការវាយតម្លៃ និងរង្វាយតម្លៃទាំងអស់ទៅលើកុមារ
- ផ្តល់សេវាអន្តរាគមន៍ពីដើមទី
- ប្រើអត្ថប្រយោជន៍សាធារណៈ និងការធានារ៉ាប់រងនៅពេលណានាំឲ្យមានការកាត់បន្ថយអត្ថប្រយោជន៍ ឬប្រើប្រាស់ការធានារ៉ាប់រងឯកជន និង
- ការបញ្ចេញព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន។1
ប្រសិនបើមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតមិនផ្តល់ការយល់ព្រមឲ្យធ្វើនីតិវិធីពិនិត្យ ធ្វើការវាយតម្លៃ ឬការផ្តល់សេវាអន្តរាគមន៍ពីដើមទីទេ នោះទីភ្នាក់ងារដែលទទួលខុសត្រូវត្រូវតែចាត់វិធានការសមហេតុផលដើម្បីធានាថាមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតដឹងពីលក្ខណៈនៃការវាយតម្លៃ រង្វាយតម្លៃ និងសេវាអន្តរាគមន៍ពីដើមទី ហើយយល់ថាកុមារនឹងមិនអាចទទួលបានការវាយតម្លៃ រង្វាយតម្លៃ និងសេវាអន្តរាគមន៍ពីដើមទេ លុះត្រាតែមានការយល់ព្រម។2 ទីភ្នាក់ងារទទួលខុសត្រូវ មិនអាចប្រើប្រាស់កិច្ចដំណើរការសវនាការដើម្បីច្រានចោលការបដិសេធន៍របស់ឪពុកម្តាយក្នុងផ្តល់ការយល់ព្រមនោះទេ។3
