Menu Close

(12.5) តើ​ទារក​ និងកុមារ​ទើបចេះដើរ​ដែលមានពិការភា​ព​ក្រោម​ផ្នែក​ C មាននិយមន័យដូចម្តេច​? 

(12.5) តើ​ទារក​ និងកុមារ​ទើបចេះដើរ​ដែលមានពិការភា​ព​ក្រោម​ផ្នែក​ C មាននិយមន័យដូចម្តេច​? 

ពាក្យថា “ទារក និងកុមារទើបចេះដើរដែលមានពិការភាព​” មានន័យ​ថា​ជាកុមារ​មានអាយុ​តិច​ជាង​​បី​ឆ្នាំ​ដែលពួកគេត្រូវការសេវា​អន្តរាគមន៍​ពី​ដើមទី ដោយសារតែ​ពួកជួបប្រទះ​បញ្ហាលូតលាស់យឺតយ៉ាវ​​នៅក្នុង​ផ្នែ​ក​មួយចំនួនដូចជា​ការលូតលាស់ផ្នែកយល់ដឹង ការលូតលាស់ផ្នែករាងកាយ ការលូតលាស់​ផ្នែកប្រាស្រ័យទាក់ទង ការលូតលាស់ផ្នែកសង្គម​ឬអារម្មណ៍​ ឬ​ការលូតលាស់ផ្នែក​សម្រប​ខ្លួន​។​​ ម្យ៉ាង​ទៀត​​ ពាក្យ​នេះ​ក៏រួមបញ្ចូល​ផងដែរ​នូវ​ទារក និងកុមារទើបចេះ​ដើរ​ដែលមាន​ស្ថានភាព​រាង​កាយ​​និង​ផ្លូវចិត្ត​ទទួលបានការ​ធ្វើរោគ​វិនិច្ឆ័យ​ណាមួយ​​ ដែល​ជាធម្មតា​នាំ​មកនូវ​ការលូតលាស់យឺតយ៉ាវ​​។​  រដ្ឋ​ក៏អាច​ធ្វើការ​សម្រេច​ទៅលើនិយមន័យនៃពាក្យនេះ​​ផងដែរ ដោយរួ​ម​ប​ញ្ចូល​នូវ​កុមារអាយុ​តិចជាង​បីឆ្នាំ​ដែល​មាន​ហានិភ័យ​​ប្រ​ឈមនឹ​ង​ការ​លូត​លាស់យឺតយ៉ាវកម្រិត​ធ្ងន់ធ្ងរ​។​ លក្ខណៈវិនិច្ឆ័យ​សម្រាប់និយមន័យ​ទាំងនេះ​ គឺត្រូវបាន​កំណត់ដោយរដ្ឋនីមួយៗ។​1

  1. 34 C.F.R. Sec. 303.21.[]