Menu Close

(12.7) តើ​ពេលណា​ទើបតម្រូវ​ឲ្យមាន​​ការយល់ព្រមពីឪពុកម្តាយនៅក្នុង​កម្មវិធីអន្តរាគមន៍​ពីដើមទីនេះ​?​ 

(12.7) តើ​ពេលណា​ទើបតម្រូវ​ឲ្យមាន​​ការយល់ព្រមពីឪពុកម្តាយនៅក្នុង​កម្មវិធីអន្តរាគមន៍​ពីដើមទីនេះ​?​ 

ទីភ្នាក់ងារ​ឈានមុខ (មជ្ឈមណ្ឌលក្នុងតំបន់ និង​មណ្ឌលសិក្សាធិការ) ត្រូវតែទទួលបានការ​យល់ព្រម​របស់​ឪពុកម្តាយ​ មុនពេល​៖ 

  1. ចាត់ចែង​នីតិវិធី​ថតពិនិត្យ​ដើម្បីកំណត់់ថា​តើ​កុមារត្រូវបានសង្ស័យថា​មាន​ពិការភាព​ណាមួយដែរ​ឬ​អត់​​ 
  2. ធ្វើការវាយតម្លៃ​ និងរង្វាយតម្លៃ​ទាំងអស់​ទៅលើកុមារ​ 
  3. ផ្តល់​សេវាអន្តរាគមន៍​ពីដើមទី 
  4. ប្រើអត្ថប្រយោជន៍សាធារណៈ និង​ការធានារ៉ាប់រង​នៅពេលណា​នាំឲ្យមាន​ការ​កាត់បន្ថយ​អត្ថប្រយោជន៍ ឬប្រើប្រាស់​ការធានារ៉ាប់រង​ឯកជន​ និង​ 
  5. ការបញ្ចេញព័ត៌មាន​ដែល​អាច​កំណត់អត្តសញ្ញាណ​​ផ្ទាល់ខ្លួន។1

ប្រសិនបើមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតមិនផ្តល់ការយល់ព្រមឲ្យធ្វើនីតិវិធីពិនិត្យ ធ្វើការ​វាយតម្លៃ ឬការផ្តល់សេវាអន្តរាគមន៍ពីដើមទីទេ នោះទីភ្នាក់ងារដែល​ទទួ​ល​​ខុសត្រូវត្រូវតែចាត់វិធានការសមហេតុផល​ដើម្បីធានា​ថាមា​តាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតដឹងពីលក្ខណៈនៃការវាយតម្លៃ រង្វាយតម្លៃ និងសេវាអន្តរាគមន៍ពីដើមទី ហើយ​យ​ល់ថាកុមារនឹងមិនអាចទទួលបានការវាយតម្លៃ រង្វាយតម្លៃ និងសេវា​អន្ត​រា​គមន៍ពីដើមទេ លុះត្រាតែមានការយល់ព្រម។2 ទីភ្នាក់ងារទទួលខុសត្រូវ​ មិនអាចប្រើប្រាស់​កិច្ចដំណើរការ​សវនាការ​ដើម្បី​ច្រានចោល​ការបដិសេធន៍​របស់​ឪពុកម្តាយ​ក្នុងផ្តល់ការយល់ព្រមនោះទេ​។​3

  1. 34 C.F.R. Sec. 303.420(a).[]
  2. 34 C.F.R. Sec. 303.420(b)[]
  3. 34 C.F.R. Sec. 303.420(c).[]