Menu Close

(12.9) តើ​សិទ្ធិ​ទទួលបានសេវា​អន្តរាគមន៍​​ពីដើមទី​នឹងត្រូវបាន​កំណត់​ដូ​ច​ម្តេច​? 

(12.9) តើ​សិទ្ធិ​ទទួលបានសេវា​អន្តរាគមន៍​​ពីដើមទី​នឹងត្រូវបាន​កំណត់​ដូ​ច​ម្តេច​? 

នៅពេលណាដែលទារកទើបកើត ឬ​កុមារទើបចេះដើរ​ត្រូវបានសង្ស័យថា​មាន​ពិការភាព ពួកគេត្រូវ​ទទួល​បាន​ការវាយតម្លៃ​​ដើម្បីកំណត់​សិទ្ធិ​ទទួល​បានសេវា​អន្តរាគមន៍​ពីដើមទី​​។​ ការវាយតម្លៃ​ អាច​ធ្វើឡើង​បានលុះត្រាតែ​ទទួលបានការ​យល់ព្រមរបស់​ឪពុកម្តាយ​។​1 មជ្ឈមណ្ឌលក្នុងតំបន់ និង​មណ្ឌលសិក្សាធិការ​ មានការទទួលខុសត្រូវចំពោះ​ការធានា​លើការអនុវត្ត​កិច្ចដំណើរការ​វាយតម្លៃនេះ​។​2 កុមារនីមួយៗ​ដែល​​ត្រូវបានបញ្ជូនបន្តទៅកំណត់​សិទ្ធិ​ទទួលបានសេវា​អន្ត​រាគមន៍ពីដើមទី ត្រូវ​តែ​ទទួលបាន​​​ “ការវាយតម្លៃ​ពហុជំនាញ គ្រប់ជ្រុង​ជ្រោយ និង​ទាន់ពេលវេលា​” អំពីតម្រូវការ​ និង​កម្រិត​មុខងារ​។​​ ការវាតម្លៃ​ “គប្បី​ត្រូវ​បានធ្វើឡើង​ដោយបុគ្គលិក​ដែលមានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន​ ហើយត្រូវ​រួមបញ្ចូល​នូវ​ការ​សម្ភាស​គ្រួសារផងដែរ​ ដើម្បី​កំណត់​ពីចំណុចខ្លាំង​ពិសេស​ និង​តម្រូវការរបស់កុមារ និង​សេវាកម្មនានា​ដែល​សមស្រប​ដើម្បីបំពេញ​តម្រូវការទាំងនោះ ព្រមទាំងធនធាន​ អាទិភាព និង​ក្តី​កង្វល់​អំពី​គ្រួសារ​នោះ និង​​កា​រគាំទ្រ និង​សេវាកម្មនានា​ដែលចាំ​បាច់​ដើម្បីលើកកម្ពស់​សមត្ថភាព​របស់គ្រួសារក្នុងការ​បំ​ពេញ​តាម​តម្រូវការ​លូតលាស់​របស់ទារក​ និងកុមារទើបចេះដើររបស់ពួកគេ​។​” 

តាមការសមស្រប ការវាយតម្លៃ​ត្រូវបាន​ចែករំលែក​រវាង​មជ្ឈ​មណ្ឌល​ក្នុង​​តំបន់ មណ្ឌលសិក្សាធិការ និង​ទីភ្នាក់ងារផ្សេងទៀត​ដែលផ្តល់សេវា​កម្ម​ទៅ​ដល់ទារក ឬកុមារទើបចេះដើរ​។​ ការវាយតម្លៃ​នេះ​ គប្បី​ផ្តោតលើ​គ្រួសារ​ និង​ជាការស្ម័គ្រចិត្ត​ពីខាងគ្រួសារ​ ហើយក្រុមគ្រួសារ​ត្រូវ​ទទួលបាន​ឱកាស​ដើម្បីចូលរួម​នៅក្នុងគ្រប់ការសម្រេចចិត្ត​ទាំងអស់​ដែលពាក់ព័ន្ធនឹង​ការទទួលបានសិទ្ធិ និង​សេវាកម្ម​នានា​។​3

សេចក្តីសម្រេច​លើសិទ្ធិទទួលបាន​ត្រូវតែ​ធ្វើឡើង​ដោយ​បុគ្គ​លិក​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​នៃ​មជ្ឈមណ្ឌល​ក្នុងតំបន់ ឬ​មណ្ឌល​សិ​ក្សាធិការដែលមាន​ការចូលរួម​ពី​ក្រុមការ​ងារ​ពហុជំនាញ រួមទាំង​​មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតផងដែរ។ ការវាយតម្លៃ​ ត្រូវផ្អែកទៅលើ​ “ជម្រើស​ផ្នែកគ្លីនិក​​ដែលទទួលបានព័ត៌មាន​គ្រប់គ្រាន់​” និង​រួមមាន​៖ 

  1. ការត្រួតពិនិត្យ​កំណត់ត្រាពាក់ព័ន្ធដែលមាន​ជាប់​ទាក់ទង​ទៅ​នឹង​ស្ថាន​ភាព​សុខភាព និង​ប្រវត្តិ​វេជ្ជសាស្ត្រ​របស់ទារក ឬកុមារ​ទើប​ចេះ​ដើរ​​ ដែ​ល​ផ្តល់​ជូន​ដោយ​អ្នកជំនាញ​វិជ្ជាជីវៈ​សុខភាព​ដែល​មាន​លក្ខ​ណៈ​សម្បត្តិ​គ្រ​ប់​គ្រាន់​​ ដែលពួកគេ​បាន​ធ្វើការ​វាយតម្លៃ​ ឬ​ផ្តល់រង្វាយតម្លៃ​ទៅ​លើ​ទារក និងកុមារ​ទើប​ចេះដើរ​នោះ និង 
  2. ព័ត៌មានដែល​ទទួលបាន​ពី​ការសង្កេតតាមដាន​ និងរបាយការណ៍​របស់​ឪពុកម្តាយ​។4

ការវាយតម្លៃ​ ក៏ត្រូវ​រួមបញ្ចូល​ផងដែរ​នូវ​កម្រិតមុខងារ​របស់ទារក និង​កុ​មា​រ​ទើបចេះ​ដើរ​នៅក្នុង​ផ្នែក​មួយចំនួនដូចជា​៖ 

  1. ការលូតលាស់ផ្នែកយល់ដឹង 
  2. ការលូតលាស់ផ្នែករាងកាយ និង​ចលករ​ រួមទាំង​គំហើញ និង​ការស្តាប់​ផង​ដែរ​ 
  3. ការលូតលាស់ផ្នែកប្រាស្រ័យទាក់ទង 
  4. ការលូតលាស់ផ្នែកសង្គមឬអារម្មណ៍ និង 
  5. ការលូតលាស់ផ្នែកសម្របខ្លួន​។5

គ្មាននីតិវិធី ឬ​ការធ្វើតេស្ត​តែមួយមុខ​ណាមួយ​ អាច​ប្រើប្រាស់​សម្រាប់ជា​លក្ខណៈវិនិច្ឆ័យ​ផ្តាច់មុខ​​សម្រាប់​ការកំណត់សិទ្ធិទទួលបានសេវានោះទេ​។​ តេស្តស្តង់ដា​ អាច​យកទៅប្រើប្រាស់​សម្រាប់ជាផ្នែកមួយនៃ​ការវាយតម្លៃ​បាន​ ហើយត្រូវ​៖ 

  1. មានការជ្រើសរើស​ដើម្បី​ធានា​ថា​ នៅពេលណា​​ធ្វើតេស្ត​ទៅលើ​ទារក ឬ​កុ​មា​រ​ទើប​ចេះ​ដើរ​​ដែលមាន​ជំនាញផ្នែកវិញ្ញាណ ជំនាញចលករ ឬជំនាញនិយាយ​ចុះខ្សោយ នោះ​តេស្ត​ផ្តល់លទ្ធផលដែល​ឆ្លុះ​​បញ្ចាំង​យ៉ាង​ត្រឹមត្រូវ​ទៅ​លើ​ទេព​កោសល្យ​ កម្រិត​នៃ​ការលូតលាស់របស់ទារក ឬ​កុមារ​ទើប​ចេះ​ដើរ​នោះ ឬ​​កត្តា​ផ្សេ​​ង​​ទៀត​ណាមួយ​ដែល​តេស្តនោះ​មាន​បំណង​​ធ្វើការវាស់ស្ទង់​ ហើយ​មិន​ឆ្លុះ​​បញ្ចាំង​ពី​​ជំនាញញាណ ជំនាញចលករ ឬជំនាញនិយាយចុះខ្សោយ​រប​ស់​ទារក ឬ​កុមារទើបចេះដើរនោះទេ លើក​លែង​​តែជំនាញទាំងអស់​នោះ​​គឺជា​កក្តាសំខាន់​ដែល​តេស្តនោះ​មានបំណង​ធ្វើការវាស់ស្ទង់​ 
  2. មាន​សុពលភាព​​សម្រាប់​គោលបំណង​ជាក់លាក់​ដែល​តេស្ដទាំងនោះ​ត្រូវ​បា​ន​​ប្រើប្រាស់​ 
  3. មានការជ្រើសរើស​ និង​​ធ្វើតេស្ត​ដើម្បី​កុំ​ឲ្យ​មានការរើស​អើង​ផ្នែ​ក​ពូ​ជ​សាស​ន៍ ឬផ្នែកវប្បធម៌​ និង​​ 
  4. មានការធ្វើតេស្ដ​នៅក្នុង​ “មជ្ឈដ្ឋាន​ធម្មតា​​” ប្រសិនបើអាចធ្វើបាន។6

មជ្ឈដ្ឋានធម្មជាតិ មានន័យថា​ជា​បរិយាកាស​មួយដែលមាន​លក្ខណៈធម្មតា​ ឬទូទៅ​សម្រាប់​ទារក​គ្មាន​ពិការភាព​ដែលមាន​អាយុ​ដូច​កុមារ​នោះ​។7

ទារក​ ឬកុមារទើបចេះ​ដើរដែលមានត្រឹមតែ​ពិ​ការភាព​​កើត​មាន​​ដោ​យ​កម្រ​​ ត្រូវ​បាន​ធ្វើការ​វាយតម្លៃ​ និងការ​ផ្តល់​រង្វាយតម្លៃ​ដោយ​បុគ្គលិក​មណ្ឌ​លសិក្សាធិការ​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ ដែលការត្រៀម​រៀបចំ​​ផ្នែកវិជ្ជាជីវៈ អាជ្ញាបណ្ណ​ ឬ​ការអនុញ្ញាត្ត​ដែលមាន​ការ​ទទួលស្គាល់​ គឺ​មាន​ភាព​ជាក់​លាក់​​ចំពោះពិការភាព​ដែលមាន​ការសង្ស័យ​។​8

  1. 34 C.F.R. Sec. 303.420.[]
  2. Cal. Gov. Code Sec. 95016(b).[]
  3. 34 C.F.R. Sec. 303.321; Cal. Gov. Code Sec. 95016(a).[]
  4. 17 C.C.R. Sec. 52082(b)[]
  5. 17 C.C.R. Sec. 52082(b)(5)[]
  6. 17 C.C.R. Sec. 52082(c-j)[]
  7. 34 C.F.R. Sec. 303.26.[]
  8. 17 C.C.R. Sec. 52082().[]