Menu Close

(12.15) តើ​សេវាកម្ម​នានា​អាចផ្តល់​ជូន​ទៅដល់​កូនខ្ញុំ​នៅក្នុងផ្ទះ​របស់​ខ្ញុំ​បានដែរទេ​? 

(12.15) តើ​សេវាកម្ម​នានា​អាចផ្តល់​ជូន​ទៅដល់​កូនខ្ញុំ​នៅក្នុងផ្ទះ​របស់​ខ្ញុំ​បានដែរទេ​? 

នៅក្នុងកម្រិត​អតិ​បរមា​ដែលសមស្របសម្រាប់​កូនរបស់អ្នក សេវា​អន្តរា​គម​ន៍​ពីដើមទីត្រូវតែ​​ផ្តល់​ជូន​នៅក្នុង​មជ្ឈដ្ឋាន​ធម្មតា​ រួមទាំង​មជ្ឈដ្ឋាន​តាមផ្ទះ និង​សហគមន៍ផងដែរ​ ​ដែលរួមបញ្ចូលទាំងកុមារដែល​គ្មាន​ពិការ​ភាពផងដែរ​។​1 ដូច្នេះ សេវា​អន្តរាគមន៍ពីដើមទី​ណាមួយ​ដែល​ត្រូវ​ការ​ចាំបាច់ដើម្បី​បំ​ពេញ​តាម​តម្រូវការ​របស់កូនអ្នក​ អាច​មានផ្តល់ជូន​នៅតាម​ផ្ទះ​បាន​។​ ផែនការ​ IFSP របស់កូនអ្នកត្រូវ​តែ​រួមបញ្ចូល​នូវ​របាយការណ៍​នៃ​សេវាកម្ម​ដែល​​គាត់ត្រូវការ​ដើម្បី​បំពេញ​​តម្រូវ​​ការ​ពិសេសរបស់គាត់​ និង​របាយ​ការ​ណ៍​​ស្តីពីវិធីផ្តល់សេវាកម្ម​នៅក្នុង​មជ្ឈដ្ឋានធម្មតា​។ 

ក្រោមច្បាប់រដ្ឋ ទារកនិងកុមារទើបចេះ​ដើរ​ មានសិទ្ធិទទួលបាន​សេ​វា​កម្មនៅតាមផ្ទះ​ រួម​មាន​ជា​អាទិ៍​​៖ 

  1. ការអង្កេតតាមដាន​អាកប្បកិរិយា និង​ការលូតលាស់​របស់​​ទារក​​នៅ​ក្នុង​មជ្ឈដ្ឋាន​ធម្មតារបស់គាត់​ 
  2. សកម្មភាព​ដែល​មាន​ភាព​សមស្របតាមការ​លូតលាស់សម្រាប់​ទារក និង​ត្រូវបាន​បង្កើត​ឡើង​ជាពិសេស​ ដោយផ្អែកលើ​តម្រូវការពិសេស​របស់​ទារក និង​ដើម្បី​លើកម្ព​ស់​ការលូតលាស់របស់គាត់។​ សកម្មភាព​ទាំងនោះត្រូវតែ​បង្កើត​ឡើង​​ឲ្យ​ស្របទៅតាម​ផែនការ​សេវា​គ្រួ​សា​រ​លក្ខណៈបុគ្គលរបស់ទារក​​ និង​ដើម្បី​ធានា​ថា​សកម្មភាពទាំងនោះ​មិន​មានភាព​​ផ្ទុយគ្នាទៅនឹង​តម្រូវការវេជ្ជសាស្រ្តរបស់គាត់នោះទេ​ 
  3. ការបង្ហាញពីសកម្មភាពសមស្របខាងផ្នែកលូតលាស់សម្រាប់ទារកដល់​មាតាបិតា/អាណាព្យាបាល/អ្នក​មានសិទ្ធិអប់រំ​ផ្សេ​ង​ទៀត បងប្អូនបង្កើត និងអ្នកមើលថែផ្សេងទៀត ដូចដែល​បានកំណត់ដោយ មាតាបិតា/អាណាព្យាបាល/អ្នក​មាន​សិទ្ធិ​អប់រំផ្សេងទៀត 
  4. ការធ្វើទំនាក់ទំនង​ជាមួយ​សមាជិកគ្រួសារ​ និង​អ្នកមើល​ថែ​ទាំ​ផ្សេងទៀត​ ដូចដែលបានកំណត់ដោយមាតាបិ​តា/អាណា​ព្យា​បា​ល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ដើម្បី​​ពង្រឹងការលូតលាស់​លើ​ជំ​នាញរបស់ពួកគេ​ដែលចាំបាច់នៅក្នុងការ​លើកកម្ពស់ការលូតលាស់​រប​ស់ទារក​ 
  5. ការពិភាក្សា​អំពី​ក្តីកង្វល់របស់​ឪពុកម្តាយ​ពាក់ព័ន្ធនឹង​ទារក​និ​ង​គ្រួសារ​ និង​ការគាំទ្រដល់មាតាបិតា/អា​ណាព្យាបាល/អ្នក​មា​ន​សិ​ទ្ធិអប់រំផ្សេងទៀត​នៅក្នុងការ​ដោះស្រាយ​បញ្ហា​តម្រូវការ​របស់​ទារក 
  6. ការជួយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ដើម្បីដោះស្រាយបញ្ហា ដើម្បីស្វែងរកសេវាផ្សេង​ទៀ​ត​នៅក្នុងសហគមន៍របស់ពួកគេ និងដើម្បីសម្របសម្រួលសេវាកម្ម​​ដែ​ល​ផ្តល់ដោយទីភ្នាក់ងារផ្សេងៗ។2

ចាប់តាំង​ពីខែ​កក្កដា ឆ្នាំ​2009 មក​ ការបណ្តុះបណ្តាល​លើអន្តរាគមន៍ផ្នែកអាកប្បកិរិយា​មួយចំនួន ឬទាំង​អស់ ​គឺ​ជា​ការបណ្តុះបណ្តាលតាមផ្ទះ និង​ធ្វើឡើង​ជាលក្ខណៈបុគ្គល​។ ឥឡូវនេះ នៅពេលដែលផែនការ IFSP ត្រូវបានបង្កើតឡើង ត្រួតពិនិត្យ ឬកែប្រែ ក្រុមការងារត្រូវតែពិចារណាលើការ​ប្រើប្រាស់ការ​ប​ណ្តុះបណ្តាលជាក្រុមសម្រាប់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតលើអន្តរាគមន៍អាកប្បកិរិយាជំនួសការបណ្តុះបណ្តាលបុគ្គលនៅក្នុងផ្ទះសម្រាប់មាតាបិតា/អាណាព្យាបាល/អ្នកកាន់សិទ្ធិអប់រំផ្សេងទៀត។ 3

  1. 34 C.F.R. Sec. 303.13(a)(8).[]
  2. Cal. Ed. Code Sec. 56426.1.[]
  3. Cal. Gov. Code Sec. 95020(d)(5).[]