Menu Close

(12.19) គេបានប្រាប់ខ្ញុំថា​គ្មានអ្នកផ្តល់សេវា​ណាម្នាក់​អាចមានផ្តល់ជូន​នោះ​ទេ​។​ តើកូនរបស់ខ្ញុំអាច​ដាក់បញ្ចូល​ទៅក្នុង​បញ្ជីឈ្មោះ​រង់ចាំ​បាន​ដែរឬទេ​?

(12.19) គេបានប្រាប់ខ្ញុំថា​គ្មានអ្នកផ្តល់សេវា​ណាម្នាក់​អាចមានផ្តល់ជូន​នោះ​ទេ​។​ តើកូនរបស់ខ្ញុំអាច​ដាក់បញ្ចូល​ទៅក្នុង​បញ្ជីឈ្មោះ​រង់ចាំ​បាន​ដែរឬទេ​?

ទេ។ មជ្ឈមណ្ឌលក្នុងតំបន់ និង​មណ្ឌលសិក្សាធិការ​ ត្រូវបានហាម​ឃាត់មិន​ឲ្យ​ដាក់​បញ្ចូល​កុមារណាម្នាក់​ទៅ​ក្នុង​​បញ្ជីរង់ចាំ​សម្រាប់សេវា​អន្តរគមន៍​ពីដើមទី​នោះ​​ទេ​។ [17 C.C.R. Sec. 52106(c).] មណ្ឌលសិក្សាធិការ ជាធម្មតា​តែ​ង​ជួល​បុគ្គលិក​របស់​ខ្លួន​ ប៉ុន្តែ​ត្រូវតែ​ចុះ​កិច្ច​សន្យា​សម្រាប់សេវាកម្ម​ ប្រសិន​បើ​ចាំបាច់​ដើម្បីធានា​ឲ្យមានការផ្តល់ជូននូវសេវាកម្មដែលតម្រូវ​ចាំបាច់​នានា​។​ មជ្ឈមណ្ឌ​ល​ក្នុងតំបន់ ចុះ​កិច្ចសន្យា​ជាមួយអ្នកផ្តល់សេវា​តាម​​សហគមន៍​ ដើម្បី​ផ្តល់សេវា​កម្ម​នានា​។​​  មជ្ឈមណ្ឌលក្នុងតំបន់ តម្រូវ​ឲ្យចុះ​កិច្ចសន្យា​តែជាមួយ “អ្នកផ្តល់សេវា​ដែល​បានឯកភាព​” ប៉ុណ្ណោះ​។ ប៉ុន្តែ​ ប្រសិនបើលក្ខខណ្ឌ​តម្រូវនេះ​ពន្យារការផ្តល់​សេវាដល់​កូនរបស់អ្នក នោះមជ្ឈមណ្ឌល​ក្នុងតំបន់​អាចស្នើ​សុំ​​ការអនុ​គ្រោះ​​ពី​​សេវា​កម្ម DDS ដើម្បីទិញសេវាកម្មនានា​ជាបន្ទាន់ពីអ្នក​ផ្តល់សេវាម្នាក់ទៀត​។​ [Cal. Gov. Code Sec. 95004(b).]