Menu Close

(12.22) តើ​មជ្ឈមណ្ឌល​ក្នុងតំបន់ អាច​សុំ​ឲ្យខ្ញុំ​ទូទាត់ចំណែកណាមួយ​​នៃ​សេវាអន្តរាគមន៍​ពីដើមទីដែរឬទេ​?

(12.22) តើ​មជ្ឈមណ្ឌល​ក្នុងតំបន់ អាច​សុំ​ឲ្យខ្ញុំ​ទូទាត់ចំណែកណាមួយ​​នៃ​សេវាអន្តរាគមន៍​ពីដើមទីដែរឬទេ​?

មាន​សេវាអន្តរាគមន៍​ពីដើមទី​ចំនួនបី​ ដែលស្របទៅតាមអ្វីដែល​ស្គាល់ថា​ជា​កម្មវិធី​ចូលរួម​ចំណែក​ថ្លៃ​ចំណាយ​​សម្រាប់គ្រួសារ​ (Family Cost Participation Program)៖ ជំនួយបណ្តោះអាសន្ន ការថែទាំនៅ​ពេលថ្ងៃ​ និង​ការបោះ​​ជំរំ។ កម្មវិធី​នេះ​​អនុវត្ត​តែ​ចំពោះគ្រួសារ​ដែលចំណូលប្រចាំ​ឆ្នាំ​របស់ពួកគេ​ គឺ​មានយ៉ាង​តិច​ 400% នៃ​កម្រិត​ភាព​ក្រីក្រ​របស់សហព័ន្ធ​។ [Cal. Welf. & Inst. Code Sec. 4783.] នៅក្នុងឆ្នាំ​2019 ឧទាហរណ៍​ 400% នៃ​កម្រិតភាពក្រីក្ររបស់សហព័ន្ធ​សម្រាប់​គ្រួសារ​មួយ​ដែលមានគ្នា​បួន​អ្នក គឺ​មាន​ $100,400។​ គ្រួសារ​ដែលមាន​ចំណូល​នៅក្នុងកម្រិត​នេះ ឬ​ខ្ពស់ជាងនេះ ត្រូវបង់​ជាភាគរយ​នៃ​ថ្លៃចំណាយ​ទៅ​លើ​សេវា​ជំនួយ​បណ្តោះអាសន្ន ការថែទាំ​ពេលថ្ងៃ​ ឬ​សេវាបោះ​ជំរំ។​ ភាគរយនេះ​ អាច​​ត្រូវបានកាត់បន្ថយ​ដោយកត្តា​ផ្សេងទៀត​ដូចជា​ចំនួន​កុមារដែលរស់នៅ​ក្នុងផ្ទះ​ ឬ​ទី​កន្លែង​​​​ដែលសមស្រប​​​នៅក្រៅផ្ទះ​។