សម្រាប់កុមារដែលបានចូលរួមនៅក្នុងកម្មវិធីផ្នែក C និងដែលមានសិទ្ធិទទួលបានសេវាកម្មមត្តេយ្យសិក្សាកម្រិតទាប រដ្ឋត្រូវតែធានាថានឹងមានការផ្ទេរការសិក្សាដោយរលូន និងប្រកបដោយប្រសិទ្ធភាព។ កម្មវិធីអប់រំសម្រាប់បុគ្គល (IEP) ត្រូវតែបានបង្កើតឡើង និងអនុវត្តឲ្យបានត្រឹមថ្ងៃគម្រប់ខួបកំណើតបីឆ្នាំរបស់កូនអ្នក។ ទីភ្នាក់ងារឈានមុខ ត្រូវតែផ្តល់ដំណឹងដល់មណ្ឌលសិក្សាធិការក្នុងមូលដ្ឋានរបស់កុមារឲ្យបានជ្រាបថាកុមារដែលបានទទួលសេវានាពេលបច្ចុប្បន្នក្រោមផែនការ IFSP នឹងគ្រប់អាយុមានសិទ្ធិទទួលបានសេវាកម្មអប់រំពិសេសថ្នាក់មត្តេយ្យសិក្សាកម្រិតទាបក្នុងពេលឆាប់ៗនេះ។1
សម្រាប់កុមារដែលអាចមានសិទ្ធិទទួលបានសេវាកម្មថ្នាក់មត្តេយ្យសិក្សាកម្រិតទាបទាំងនេះ ទីភ្នាក់ងារឈានមុខត្រូវតែរៀបចំកិច្ចប្រជុំជាមួយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងមណ្ឌលសិក្សាធិការយ៉ាងតិច 90 ថ្ងៃ (ឬរហូតដល់ 6 ខែ) មុនពេលគម្រប់ខួបកំណើត 3 ឆ្នាំរបស់កុមារ ដើម្បីពិភាក្សាអំពីសេវាអប់រំពិសេសថ្នាក់មត្តេយ្យសិក្សាកម្រិតទាបដែលអាចនឹងទទួលបាន។2
ប្រាំមួយខែមុនពេលគម្រប់ខួបកំណើតបីឆ្នាំរបស់កុមារ អ្នកសម្របសម្រួលសេវា ត្រូវតែ៖
- ផ្ដល់ដំណឹងដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតរបស់កុមារដែលអាចមានសិទ្ធិទទួលបានសេវាកម្មថ្នាក់មត្តេយ្យសិក្សាកម្រិតទាបសម្រាប់ការអប់រំពិសេស ដែលការធ្វើផែនការផ្ទេរការសិក្សានឹងត្រូវធ្វើ់ឡើងក្នុងរយៈពី 3 ទៅ 6 ខែខាងមុខ ហើយ
- ផ្តល់ដំណឹងដល់មណ្ឌលសិក្សាធិការក្នុងមូលដ្ឋានថានឹងមានកិច្ចប្រជុំស្តីពីផែនការ IFSP យ៉ាងតិចបំផុតបីខែនៅមុនពេលកុមារមានអាយុបីឆ្នាំ។ មនុស្សគ្រប់គ្នា ត្រូវតែយល់ស្របទៅលើកាលបរិច្ឆេទសម្រាប់ការប្រជុំនេះក្នុងរយៈពេលយ៉ាងតិច 30 ថ្ងៃ ក្រោយការជូនដំណឹងរបស់អ្នកសម្របសម្រួលសេវា។3
សម្រាប់កុមារដែលអាចនឹងមិនមានសិទ្ធិទទួលបានសេវាអប់រំពិសេស ផែនការផ្ទេរការសិក្សានៅតែត្រូវបានបង្កើតឡើងដោយទីភ្នាក់ងារឈានមុខ គ្រួសារ និងអ្នកផ្តល់សេវាដែលពាក់ព័ន្ធ។ ផែនការនេះ ត្រូវតែធានានូវការផ្ទេរការសិក្សាដោយរលូតពីផ្នែក C ទៅកាន់សេវាកម្មសមស្របផ្សេងទៀតដែលកុមារនោះមានសិទ្ធិទទួលបាន។4 ដោយមិនគិតពីលក្ខខណ្ឌតម្រូវក្នុងផ្នែក C មណ្ឌលសិក្សាធិការត្រូវតែអនុវត្តតាមលក្ខខណ្ឌតម្រូវអប់រំពិសេសរបស់សហព័ន្ធនិងរដ្ឋ ដូចជាការពិនិត្យរកពិការភាពរបស់កុមារ លក្ខខណ្ឌតម្រូវនិងការការពារសម្រាប់ការបញ្ចូនបន្តនិងការវាយតម្លៃ នីតិវិធីបញ្ចូនបន្ត និងនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់របស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត។ មាតាបិតាអាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតអាចដាក់ពាក្យស្នើសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់សម្រាប់ការបដិសេធសិទ្ធិទទួលបាន និង/ឬសេវាកម្ម។ ច្បាប់សហព័ន្ធចែងថាក្រុមគ្រួសារនានា ត្រូវបានរាប់បញ្ចូលទៅក្នុងការធ្វើផែនការផ្ទេរការសិក្សា។5
- 34 C.F.R. Sec. 303.209(b)(1)(i); 34 C.F.R. Secs. 300.101(b) & 300.124(a) & (b); Cal. Ed. Code Sec. 56426.9(a) & (b).[↩]
- 34 C.F.R. Secs. 303.209(c)(1); Cal. Ed. Code Sec. 56426.9(b); 17 C.C.R. Sec. 52112(a).[↩]
- 17 C.C.R. Sec. 52112 (b).[↩]
- 34 C.F.R. Sec. 303.209(c)(2); Gov. Code Sec. 95020(d)(8); 17 C.C.R. Sec. 52112(c).[↩]
- 34 C.F.R. Sec. 303.209(d)(1)(ii).[↩]
