Menu Close

(12.26) តើ​ខ្ញុំ​ត្រូវដាក់ពាក្យបណ្តឹង​អំពី​ការ​ខកខានរបស់​ទីភ្នាក់ងារ​ក្នុង​ការ​អនុវត្ត​នីតិវិធី​ដែលបានតម្រូវ​​ ឬការខកខាន​នៅ​ក្នុង​​ការ​​ផ្តល់សេវា​កម្ម​ដែលមានចែង​នៅក្នុងផែនការ​ IFSP យ៉ាង​ដូចម្តេច​? 

(12.26) តើ​ខ្ញុំ​ត្រូវដាក់ពាក្យបណ្តឹង​អំពី​ការ​ខកខានរបស់​ទីភ្នាក់ងារ​ក្នុង​ការ​អនុវត្ត​នីតិវិធី​ដែលបានតម្រូវ​​ ឬការខកខាន​នៅ​ក្នុង​​ការ​​ផ្តល់សេវា​កម្ម​ដែលមានចែង​នៅក្នុងផែនការ​ IFSP យ៉ាង​ដូចម្តេច​? 

មិនថា​ទីភ្នាក់ងារ​ឈានមុខ​នោះជា​មជ្ឈមណ្ឌលក្នុងតំបន់ ឬ​ជា​មណ្ឌ​ល​សិ​ក្សានោះទេ អ្នកអាច​ដាក់ពាក្យ​បណ្តឹង​​ជាលាយលក្ខណ៍អក្សរ​បាន។  ចំពោះពោះព័ត៌មានថ្មីៗបំផុតអំពីកន្លែងដែលអ្នកអាចដាក់ពាក្យបណ្តឹង សូមចូលទៅកាន់គេហទំព័រ៖ https://www.dds.ca.gov/general/appeals-complaints-comments/early-start-complaint-process/។  ចាប់ពីពេលបោះពុម្ពផ្សាយ អ្នកអាចដាក់ពាក្យបណ្តឹងដោយផ្ញើតាម​ប្រៃ​សណីយ៍ ទូរសារ ឬផ្ញើអ៊ីមែលពាក្យបណ្តឹងទៅដូចខាងក្រោម៖

ផ្នែកសេវាកម្មលូតលាស់របស់​រដ្ឋកាលីហ្វ័រញ៉ា 

ជូនចំពោះ​៖​ ការិយាល័យបណ្ដឹងឧទ្ធរណ៍ និងដំណោះស្រាយ​របស់សហគមន៍ 
1215 O Street (MS 8-20) 
Sacramento, CA 95814 

សារជាសំឡេង​៖​ 833-538-3723 
ទូរសារ៖ 916-654-3641 
អ៊ីមែល៖appeals@dds.ca.gov 

ប្រសិនបើអ្នកមានបញ្ហា​ក្នុងការ​ដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរ​ អ្នកសម្របសម្រួល​សេវា​កូន​របស់​អ្នក​​​ត្រូវតែ​ជួយអ្នក​។​ ពាក្យបណ្តឹង​ ត្រូវតែ​រួមបញ្ចូល​ឈ្មោះ​របស់អ្នក អាសយដ្ឋាន និង​លេខទូរសព្ទ​ និង​របាយការណ៍ដែលបញ្ជាក់​អំពី​ការ​រំលោភបំពាន​ដោយ​មជ្ឈមណ្ឌលក្នុងតំបន់ មណ្ឌលសិក្សាធិការ ឬ​អ្នកផ្តល់សេវា​ឯកជន​។ អ្នកផ្តល់សេវា​​ ត្រូវតែ​រួមបញ្ចូលនូវ​អង្គហេតុ​ដែល​ពាក្យបណ្តឹងរបស់អ្នកផ្អែកទៅលើ ឈ្មោះ​របស់បុគ្គលឬ​ស្ថាប័ន​​​ដែលទទួលខុសត្រូវ​សម្រាប់ការមិនបានអនុវត្ត​នោះ និង​ការពិពណ៌នា​អំពី​វិធានការ​​មួយចំនួន​ដែល​អ្នក​​បានអនុវត្តរួចហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​ពាក្យ​បណ្តឹងនោះ​។​​ នេះ​គឺជា​នីតិវិធីបណ្តឹង​តែមួយ​គត់ដែល​អាចយកទៅប្រើប្រាស់​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយនឹងសេវា​អន្តរាគមន៍ពីដើមទីដំបូង​។​ ពាក្យបណ្តឹង​ ត្រូវដែល​ដាក់​ជូន​ទៅសេវាកម្ម​​ DDS ទោះបីជា​វា​មានជាប់ពាក់ព័ន្ធនឹង​មណ្ឌលសិក្សាធិការ​ក៏​ដោយ​​។​ 

សេវាកម្ម DDS ត្រូវតែ​ទទួលបាន​ពាក្យបណ្តឹងរបស់អ្នក​មិនឲ្យ​លើស​ពី​រយៈពេលមួយឆ្នាំ​ បន្ទាប់ពី​កាល​បរិច្ឆេទ​​​​​ដែលការរំលោភបំពាននោះបាន​កើត​ឡើង​។ ក្នុងករណីខ្លះ​ ពាក្យបណ្តឹង​អាច​ត្រូវបានទទួល​យក​ បន្ទាប់ពីរយៈពេលមួយឆ្នាំបានកន្លងផុត ប្រសិនបើការ​រំលោភ​បំពាននៅតែបន្ត និង​ប៉ះពាល់​ដល់​កូនរបស់អ្នក ឬ​កុមារដទៃ​ទៀត​។​​​ 

ម្យ៉ាង​ទៀត ប្រសិនបើអ្នក​កំពុងស្នើសុំ​ការទូទាត់សំណង​ ឬ​ “សកម្មភាព​កែ​តម្រូវ​” នៃ​ពាក្យបណ្តឹងនោះ ក្រសួងអាចទទួលយកវា​រយៈពេលរហូតដល់​បី​ឆ្នាំ​ បន្ទាប់​ពីកាលបរិច្ឆេទ​នៃ​ការ​រំលោភបំពាននោះ​។​​1

ក្នុងរយៈពេល​ 60 ថ្ងៃ​ក្រោយទទួលបានពាក្យបណ្តឹង សេវាកម្ម​ DDS ត្រូវតែ​៖ 

  1. ប្រគល់ពាក្យបណ្តឹងនេះ​ដល់​ក្រុមការងារ​អន្តរទីភ្នាក់ងាររបស់រដ្ឋ​ ឬប្រគល់​ដ​ល់​​ទី​ភ្នាក់រដ្ឋ​ដែលសមស្រប​ផ្សេងទៀត 
  2. ធ្វើការ​ស៊ើបអង្កេត 
  3. ផ្តល់ឲ្យអ្នក​នូវ​ឱកាស​ដើម្បីដាក់​ព័ត៌មានបន្ថែម​ដោយផ្ទាល់មាត់ ឬ​ជា​លា​យ​លក្ខណ៍អក្សរ 
  4. ពិនិត្យ​មើល​ព័ត៌មានពាក់ព័ន្ធទាំងអស់​ 
  5. កំណត់ថា​តើ​មានការរំលោភបំពាន​ច្បាប់ណាមួយ​ដែល​ប៉ះពាល់​ដល់​កូន​របស់​អ្នកដែរឬទេ​ និង​ 
  6. ចេញ​សេចក្តីសម្រេច​ជាលាយលក្ខណ៍អក្សរ​ដែលរួមបញ្ចូលនូវ​លទ្ធ​ផល​រក​ឃើ​ញ ការសន្និដ្ឋាន ហេតុផល ចំណាត់ការកែតម្រូវ​ចាំបាច់ណាមួយ កាល​វេលា​សម្រាប់ចំណាត់ការ​កែតម្រូវណាមួយ​ និង​ការផ្តល់ជូន​ជំនួយ​ផ្នែក​បច្ចេ​ក​ទេស​​​ទៅ​ដល់​ទីភ្នាក់ងារ​ ឬ​បុគ្គល​ដែលមាន​កំហុស​​។ 

ក្នុងស្ថានភាព​ជាក់លាក់មួយចំនួន ដូចជា​ជំងឺ​ ឬ​អវត្តមាន​ពីតំបន់ភូមិសាស្ត្រ​របស់អ្នក​ដាក់ពាក្យប្តឹង​ ឬ​គ្រោះ​មហន្តរាយធម្មជាតិ ពេលនោះ​សេវាកម្ម​ DDS អាច​ពន្យារកាលវេលា​រហូតដល់​ 60 ថ្ងៃ​។​ 

សកម្មភាព​កែតម្រូវ​ អាចរួមបញ្ចូលនូវ​ការទូទាត់សំណង​ជា​ប្រាក់​ ការធានាឲ្យ​មានការផ្តល់ជូន​សេវាកម្ម​សមស្រប​នេះ​ក្នុង​ពេលអនាគត និង/ឬ​សេវាកម្ម​កែតម្រូវ​ដែលសមស្រប​ចំពោះ​កូន ឬ​គ្រួសាររបស់អ្នក​។​2

  1. 17 C.C.R. Sec. 52170.[]
  2. 17 C.C.R. Sec. 52171.[]