សវនាការនេះត្រូវបានធ្វើឡើងដោយ ALJ ឥតលម្អៀងដែលជាអ្នកមិនទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ឬផលប្រយោជន៍វិជ្ជាជីវៈ ដែលអាចនឹងមានភាពផ្ទុយគ្នាទៅនឹងភាពសត្យានុម័តរបស់ខ្លួន ហើយជាអ្នកដែលមានចំណេះដឹងអំពីច្បាប់ពាក់ព័ន្ធនានា។ ALJ ត្រូវតែស្តាប់សាក្សីផ្សេងៗដែលផ្តល់សក្ខីកម្មសម្រាប់គូភាគីទាំងសងខាង និងធ្វើ់ការពិនិត្យភស្តុតាងដែលបានផ្តល់ជូន។ ALJ ត្រូវតែផ្ញើតាមប្រៃសណីយ៍ទៅឲ្យអ្នកនូវសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរ ដោយរួមបញ្ចូលនូវការរកឃើញអង្គហេតុផងដែរ ក្នុងរយៈពេល 30 ថ្ងៃបន្ទាប់ពីពេលដែលអ្នក ឬទីភ្នាក់ងារសេវាកម្មនោះបានស្នើសុំការសម្រុះសម្រួល ឬសវនាការតាមនិតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ណាមួយ។1
ចំពោះព័ត៌មានដែលរៀបចំដោយ DDS អំពីនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ និងនីតិវិធីបណ្តឹង — និងទិដ្ឋភាពទូទៅនៃសិទ្ធិ និងការទទួលខុសត្រូវរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត https://www.dds.ca.gov/wp-content/uploads/2025/03/Parents-Rights-booklet-2024_v6.pdf។ សូមមើលផងដែរនូវ ជំពូក 6 ព័ត៌មានស្ដីពីនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់/នីតិវិធីនៃអនុលោមភាព។
- 17 C.C.R. Sec. 52174.[↩]
