បាទ/ចាស។ ច្បាប់ IDEA (ច្បាប់ស្ដីពីការអប់រំពិសេសរបស់សហព័ន្ធ) អនុញ្ញាតយ៉ាងជាក់លាក់ឲ្យប្រើប្រាស់នូវមូលនិធិរបស់សហព័ន្ធសម្រាប់ការអប់រំពិសេសដែលផ្ដល់ឲ្យមណ្ឌលសិក្សាធិការប្រើ “ដើម្បីចំណាយលើការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ និងជំនួយនិងសេវាកម្មបន្ថែមដែលផ្ដល់ជូននៅក្នុងថ្នាក់អប់រំចំណេះទូទៅ ឬបរិបទពាក់ព័ន្ធនឹងការអប់រំទៅដល់កុមារដែលមានពិការភាព ស្របតាមកម្មវិធី IEP របស់កុមារ ទោះបីជាកុមារដែលមិនមានពិការភាពយ៉ាងហោចណាស់ម្នាក់ទទួលបានអត្ថប្រយោជន៍ពីសេវាកម្មនេះក៏ដោយ។”1 នេះមានន័យថាមណ្ឌលសិក្សាធិការមិនអាចបដិសេធមិនផ្ដល់នូវជំនួយ ឬសម្ភារៈបង្រៀន ឬផ្នែកអាកប្បកិរិយា ដោយសារតែជំនួយឬឧបករណ៍នោះក៏អាចផ្ដល់អត្ថប្រយោជន៍ ឬត្រូវបានប្រើប្រាស់ដោយសិស្សដែលមិនមានពិការភាពផងដែរនោះទេ។
- 20 U.S.C. Sec. 1413(a)(4); 34 C.F.R. Sec. 300.208(a)(1).[↩]
