Menu Close

(7.8) តើចំំំំណុចអ្វីខ្លះ​​ដែលខ្ញុំអាចស្នើសុំក្នុងរបៀបផ្ដល់ជំនួយ និង​សេវា​កម្ម​បន្ថែម​​ដើម្បីជួយកូន​របស់ខ្ញុំ​នៅ​ក្នុងថ្នាក់អប់រំចំណេះទូទៅ? 

(7.8) តើចំំំំណុចអ្វីខ្លះ​​ដែលខ្ញុំអាចស្នើសុំក្នុងរបៀបផ្ដល់ជំនួយ និង​សេវា​កម្ម​បន្ថែម​​ដើម្បីជួយកូន​របស់ខ្ញុំ​នៅ​ក្នុងថ្នាក់អប់រំចំណេះទូទៅ? 

ច្បាប់សហព័ន្ធកំណត់​និយមន័យលើ​ជំនួយ និងសេវាកម្មបន្ថែម​យ៉ា​ង​ទូលំ​ទូលាយថា​ជា​៖​ “ជំនួយ សេវាកម្ម និងការគាំទ្រផ្សេងៗដែលត្រូវ​បានផ្ដល់នៅ​ក្នុងថ្នាក់​អប់​រំធម្មតា​ ឬមជ្ឈដ្ឋាន​ពាក់ព័ន្ធ​នឹង​ការអប់រំផ្សេងៗ ដើម្បីឲ្យកុមារដែល​មាន​ពិ​ការភាពទទួលបានការអប់រំជាមួយកុមារ​ដែល​មិនមាន​ពិការភាព​ ​នៅ​ក្នុងកម្រិតអតិបរមាយ៉ាង​សមស្រប…”1 ឧទាហរណ៍នៃជំនួយ និងសេវាកម្មបន្ថែ​ម​ដែលអាចនឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បីជួយសិស្សនៅក្នុងថ្នាក់អប់រំចំណេះទូទៅ រួមមានជាអាទិ៍​៖  មជ្ឈដ្ឋានសិក្សាដែលមានរចនាសម្ព័ន្ធ ការនិយា​យ​​សាចុះ​សាឡើង​ និង​ការសម្រួល​ពាក្យ​ពេចន៍​ក្នុង​ការ​​ណែនាំ​ទៅលើ​កិច្ច​ការលំហាត់​ធ្វើនៅផ្ទះ ការបន្ថែម​ការបង្រៀន​ដោយមានការណែនាំ​ជារូបភាព​ ការ​ប្រើ​ប្រាស់​បច្ចេក​ទេសគ្រប់គ្រងអាកប្បកិរិយា ការកែតម្រូវកាលវិភាគក្នុងថ្នាក់ ការកែសម្រួល​ការប្រគល់តេស្ត​ ការ​ប្រើ​ឧបករណ៍ថតសំឡេង ការ​បង្រៀ​នដោយមាន​ជំនួយពីកុំព្យូទ័រ និង​ឧបករណ៍​ជំនួយ​សោតទស្សន៍​ផ្សេង​ទៀត សៀវភៅ​សិក្សាឬសៀវភៅលំហាត់ដែលមានការ​​កែសម្រួល​ ការ​កាត់បន្ថយ​ចំនួន​សិស្ស​ក្នុងថ្នាក់ ការប្រើប្រាស់​ការបង្រៀនផ្ទាល់​មួយទល់នឹងមួយ គ្រូ​ជំនួយ​ក្នុងថ្នាក់រៀន​និង​ឧបករណ៍​កាត់ត្រា​ ការចូលរួមរបស់ “អ្នក​សម្រ​បសម្រួលសេវាកម្ម” ដើម្បីត្រួតពិនិត្យការ​អនុវត្តកម្ម​វិធី​និង​សេវាកម្ម​ពិសេស ការកែសម្រួល​ពេលវេលានៃកម្មវិធីក្រៅការសិក្សា (ដូចជាបន្ទប់​ទទួលទានអាហារថ្ងៃត្រង់ ការឈប់សម្រាក និងការអប់រំកាយ)។ 

ឧទាហរណ៍ផ្សេងៗទៀតរួមមាន​៖ ការកែសម្រួល​ស្របតាម​កម្មវិធី​សិក្សា​នៅ​ថា្នក់អប់រំចំណេះទូទៅ ការផ្ដល់ជំនួយ​គ្រូអប់រំ​ពិសេស​ចល័ត​​​ ការបង្ហាត់​បង្រៀ​នពីការអប់រំពិសេសសម្រាប់គ្រូបង្រៀនអប់រំចំណេះទូទៅ ការប្រើ​ប្រាស់​ឧបករណ៍​​ជំនួយដោយ​កុំព្យូទ័រ និងការប្រើប្រាស់បន្ទប់ធនធាន។2

សាលាឧទ្ធរណ៍សហព័ន្ធមួយបានពណ៌នាអំពីបទបញ្ញត្តិ​ស្ដីពីការផ្ដល់ជំនួយ និង​​សេវាកម្ម​​បន្ថែម​ដូចខាង​ក្រោម៖ “ច្បាប់​ IDEA មិនអនុញ្ញាតឲ្យរដ្ឋបង្កើតត្រឹមតែ​សកម្មភាពបន្ដិចបន្ដួចដើម្បីជួយ​សម្រួល​ដល់​សិស្សពិការ​នោះ​​ទេ។ លក្ខខណ្ឌតម្រូវ​របស់ច្បាប់​សម្រាប់​ការកែសម្រួល​ និងការ​​បំពេញបន្ថែម​​ការអប់រំធម្មតា​ គឺ​​មាន​លក្ខណៈ​ទូលំទូលាយ។”3

ប្រសិនបើកូនរបស់អ្នកត្រូវការជំនួយនិងសេវាកម្មបន្ថែម​ ការស​ម្រ​​ប​ស​ម្រួល ឬការកែប្រែ​នៅក្នុង​ថ្នាក់អប់រំចំណេះទូទៅ នោះ​អ្នកគួរ​ពិភា​ក្សា​អំពី​ជំនួយគាំទ្រ​ទាំងនេះ​ជាមួយក្រុមការងារ​កម្មវិធី IEP ដូចគ្នា​ទៅ​នឹង​​​សេវា​កម្ម ឬកន្លែងរៀនផ្សេងទៀត​​ផងដែរ​។ តាមរយៈការ​កិច្ចព្រមព្រៀងរបស់ក្រុមការងារ​ សូម​បន្ថែមជំនួយគាំទ្រ​ការ​អប់រំទាំងនេះទៅក្នុងកម្មវិធី IEP របស់​កូនអ្នក។ 

  1. 20 U.S.C. Sec. 1401(33); 34 C.F.R. Secs. 300.42 & 300.114.[↩]
  2. សំណួរ និងចម្លើយអំពីលក្ខខណ្ឌតម្រូវ​របស់មជ្ឈដ្ឋានដែលមាន​ការរឹ​តបន្តឹង​តិចបំផុតនៃ​ច្បាប់​ IDEA ក្រសួង​អប់រំ​សហរដ្ឋអាមេរិក ការិយា​ល័​យអប់រំពិសេស និងសេវាកម្មស្ដារនីតិសម្បទា OSEP-95-9, 11/23/94 សំណួរ និងចម្លើយលេខ 3 និង 4។[↩]
  3. មណ្ឌលសិក្សាធិការឯករាជ្យ Daniel R.R. v. El Paso, 874 F.2d 1036 (5th Cir, 1989).[↩]