Menu Close

(7.15) ចុះបើកន្លែងរៀននៅក្នុងថ្នាក់អប់រំតែ​មួយ​គត់​ដែល​មណ្ឌល​សិក្សា​ធិការ​ផ្តល់ជូន​ដល់កូន​របស់​ខ្ញុំ គឺ​ជាមជ្ឈមណ្ឌលពិសេស​សម្រាប់សិស្ស​ដែល​មាន​ពិការភាព ដែលដំណើរការដោយខោន​ធីវិញនោះ​? 

(7.15) ចុះបើកន្លែងរៀននៅក្នុងថ្នាក់អប់រំតែ​មួយ​គត់​ដែល​មណ្ឌល​សិក្សា​ធិការ​ផ្តល់ជូន​ដល់កូន​របស់​ខ្ញុំ គឺ​ជាមជ្ឈមណ្ឌលពិសេស​សម្រាប់សិស្ស​ដែល​មាន​ពិការភាព ដែលដំណើរការដោយខោន​ធីវិញនោះ​? 

មណ្ឌលសិក្សាធិការត្រូវតែផ្ដល់ឲ្យនូវជម្រើសនៃកន្លែងរៀនជំនួស​បន្ត​បន្ទាប់ពេញលេញ​ ដើម្បី​ធានាថាសិស្សទទួលបាននូវ​សេវាកម្ម​នៅ​ក្នុង​មជ្ឈដ្ឋានដែលមានការរឹតបន្តឹង​តិចបំផុត។ នេះ​រួមមានចំណុចមួយចំនួន​ដូចខាងក្រោម៖ 

  1. កន្លែងរៀននៅក្នុងថ្នាក់អប់រំចំណេះទូទៅ 
  2. ការអប់រំចំណេះទូទៅជាមួយនឹងធនធាន ឬសេវាកម្មបង្រៀនចល័ត 
  3. ការអប់រំចំណេះទូទៅជាមួយនឹងសេវាកម្មទាក់ទងនឹងការអប់រំពិសេស 
  4. ថ្នាក់រៀន​ពិសេស ឬសាលារៀនពិសេស (ជា​រឿយៗ ទីកន្លែង​ទាំងពីនេះ​ ​​មា​ន​រួមបញ្ចូល​នូវ​ការផ្តល់​សេវាកម្ម​​ពាក់ព័ន្ធផងដែរ) 
  5. សាលាឯកជន 
  6. សាលារដ្ឋសម្រាប់សិស្សដែលមានពិការភាព​ “កម្រកើត​មាន​” និង 
  7. ការបង្រៀននៅក្នុងបរិបទ​ផ្សេង​ក្រៅពីថ្នាក់រៀន (ដូចជានៅផ្ទះ ឬម​ន្ទីរ​ពេទ្យ)1 

គោលនយោបាយដ៏យូរលង់របស់សហព័ន្ធ និងរដ្ឋហាមឃាត់យ៉ាងច្បាស់​នូវការដាក់សិស្សនៅក្នុងបរិបទដាច់ដោយឡែកពីគ្នាលើបរិបទអប់រំចំណេះ​ទូទៅ ប្រសិនបើការសម្រេចចិត្តលើកន្លែងរៀន​គឺផ្អែក​លើ​ក​ត្តារដ្ឋ​បាលជាជាងតម្រូវការរបស់សិស្ស។ មណ្ឌលសិក្សាធិការមិនអាចប្រើការខ្វះខាតកន្លែងរៀនសមស្របជាហេតុផលដើម្បីបដិសេធសិស្សនូវសិទ្ធិរបស់ពួកគេក្នុងការអប់រំក្នុងមជ្ឈដ្ឋានដែលមានការ រឹតបន្តឹងតិចបំផុត។2  

  1. 34 C.F.R. Secs. 300.115 & 300.39; Cal. Ed. Code Sec. 56361.[↩]
  2. 34 CFR § 300.39 លិខិតគោលន​យោ​បា​យសហព័ន្ធស្តីពី LRE ការអប់រំសម្រាប់អ្នករាយការណ៍ច្បាប់ស្តីពីជនពិការ (EHLR) ទំព័រ 211:384 ថ្ងៃទី 21 ខែមីនា ឆ្នាំ 1986 CDE ការិយាល័យអប់​រំពិសេស សេចក្តីថ្លែងការណ៍គោលនយោបាយស្តីពីមជ្ឈដ្ឋានដែលមានកា​ររឹ​​តបន្តឹងតិចបំផុត (10 តុលា 1986)[↩]