Menu Close

(7.23) តើខ្ញុំអាចធានាថាមណ្ឌលសិក្សាធិការ របស់ខ្ញុំមានគំរូសេវាកម្មរួម​បញ្ចូល​គ្នាប្រកបដោយប្រសិទ្ធភាពសម្រាប់សិស្សដែលមាន​ពិការភាព​ទាំង​អស់​ដោយរបៀបណា? 

(7.23) តើខ្ញុំអាចធានាថាមណ្ឌលសិក្សាធិការ របស់ខ្ញុំមានគំរូសេវាកម្មរួម​បញ្ចូល​គ្នាប្រកបដោយប្រសិទ្ធភាពសម្រាប់សិស្សដែលមាន​ពិការភាព​ទាំង​អស់​ដោយរបៀបណា? 

អ្នកអាចអនុវត្ត​វិធាន​ការ​មួយចំនួន​បាន។ ឧទាហរណ៍ អ្នកអាចទាក់ទងគណៈកម្មាធិការប្រឹក្សា​យោបល់របស់​សហគមន៍ (Community Advisory Committee, CAC)។ គណៈកម្មាធិការដែលកំណត់ដោយរដ្ឋទាំងអស់នេះ ​ដែលរួម​មាន​សមា​ស​​ភាពមាតាបិតា/អាណាព្យាបាល/អ្នកមាន​សិទ្ធិអប់រំផ្សេង​ទៀត​សមាជិក​សហគមន៍ បុគ្គលិកមណ្ឌលសិក្សាធិការ និងបុគ្គលិក​ភ្នា​ក់ងារ​សាធារណៈ ត្រូវ​មានវត្តមាននៅគ្រប់ផ្នែក​ផែនការ​ SELPA ទាំងអស់​។1 សាកសួរទៅគណៈកម្មាធិការ​ CAC របស់អ្នកថាតើ​ផែនការអប់រំ​ពិសេ​ស​តាមមូលដ្ឋាន​ដោះស្រាយ​បញ្ហា​​ការ​រួមបញ្ចូលនេះ​យ៉ាង​ដូចម្តេច​ តើ​មាន​ជ​ម្រើសអ្វីខ្លះ​ដែលមានផ្តល់ជូន​នា​ពេលបច្ចុប្បន្ន តើ​គណៈកម្មាធិការ​ CAC មានគម្រោងចូលរួម និង/ឬត្រួតពិនិត្យទៅលើ​ផែនការ​រួមបញ្ចូលគ្នាយ៉ាង​ដូចម្តេច។ល។ គណៈកម្មាធិការ CAC អាចមាន​បំណង​ចង់​រៀបចំការ​ធ្វើ​ប​ទ​​បង្ហាញ​ប្រកបដោយមាន​ព័ត៌មាន​ពេញលេញ​មក​ពី​​មណ្ឌល​សិក្សាធិការ​ជិត​ខាង មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេង​ទៀ​ត​ ឬក្រុមសាកលវិទ្យាល័យដែលចូលរួម​ជាមួយ​កម្មវិធី​រួមបញ្ចូល​គ្នាដូ​ចគ្នា​នេះ​។ ពួកគេក៏អាចចង់កំណត់​កាលវិភាគប្រជុំ​ជាមួយ​រដ្ឋបាល​របស់ពួកគេ​ពាក់​ព័ន្ធ​​ទៅនឹង​ការអភិវឌ្ឍផែនការ​តាមមូលដ្ឋាន​ផងដែរ។ 

មណ្ឌលសិក្សាធិការមួយចំនួន និងផ្នែក​ផែនការ​ SELPA មាន​ក្រុម​ការ​ងារផ្នែក​រួមបញ្ចូលគ្នា (ដែល​រួម​មាន​សមាសភាព​មាតាបិតា/អាណា​ព្យា​បាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត សមាជិកគណៈកម្មាធិការ​ CAC គ្រូបង្រៀន បុគ្គលិកសេវាកម្មពាក់ព័ន្ធ​ រដ្ឋបាលផ្នែក​អប់រំធម្មតា​និងផ្នែក​អប់រំ​ពិសេស សមាជិកសហគមន៍​ពាក់ព័ន្ធដែលមានឬគ្មាន​ពិ​ការ​ភាព​ មជ្ឈមណ្ឌលក្នុងតំបន់ អ្នកតំណាងក្រុមតស៊ូមតិ ។ល។) ដែល​ពួក​គេ​ទាំងអស់​​បាន​បង្កើត​កិច្ចខិតខំប្រឹងប្រែង​ធ្វើផែនការតាម​បែប​សហ​ការក្នុង​​​​គោលដៅ​សម្រេចឲ្យ​បាន​ការ​បញ្ចូលគ្នា​ប្រកប​​ដោយ​ប្រសិទ្ធភាព​។

មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងគ្រូ​បង្រៀនក៏ជួយមណ្ឌលសិក្សាធិការ របស់ពួកគេវាយតម្លៃទីតាំងសាលា​ដែល​មានសក្តានុពលសម្រាប់ការរួមបញ្ចូលគ្នានាពេលអនាគតផងដែរ។ ជាចុងក្រោយ មណ្ឌលសិក្សាធិការ/ខោនធី​មួយចំនួនបានបង្កើត​ក្រុម​ប្រឹ​ក្សា​គោលនយោបាយ​អប់រំ​ស្តីពី​ការ​រួមបញ្ចូលគ្នា ការធ្វើ​បរិយាបន្ន និង​ការ​បញ្ជ្រាបពេញលេញទៅតាម​​សំណូមពររបស់​គណៈកម្មាធិការ​ CAC និង​/​ឬ​រដ្ឋបាលរបស់សាលារៀនរបស់ពួកគេ​។ គោលនយោបាយរបស់ក្រុមប្រឹក្សា អាចមានប្រសិទ្ធិភាពខ្ពស់ក្នុងការ​អភិវឌ្ឍដំណើរ​ការ​នៃ​ការ​រួម​បញ្ចូល​គ្នា​ណា​មួយ​​។  ការរួមបញ្ចូលគ្នា តម្រូវឲ្យមាន​រចនាសម្ព័ន្ធ និងការធ្វើផែនការ​យ៉ាង​ប្រុងប្រយ័ត្ន។ ក្រុម ឬ​ក្រុមការងារ​ធ្វើ​​ផែនការតាម​បែប​សហការ ដែល​ធ្វើជា​តំណាង​ឲ្យគ្រប់ភាគី​ដែលមានចំណាប់អារម្មណ៍​រួម​ទាំងអស់​​​ គឺ​មាន​សារៈ​សំខាន់ណាស់​។ ប្រសិនបើមណ្ឌលសិក្សាធិការរបស់អ្នកនឹងមិនសហការ​ក្នុងការអភិវឌុ្ឍ​សេ​វា​កម្មរួមបញ្ចូលគ្នា ឬបដិសេធមិន​​សរសេរ​ភាសានៃ​ការ​រួមបញ្ចូលគ្នានេះ​ទៅ​​​ក្នុងកម្មវិធី​ IEP របស់​កូន​អ្នកទេ​ អ្នកអាចប្រើប្រាស់ពាក្យ​បណ្តឹង​ពីប​ទ​អនុ​លោមភាព​ ឬនីតិវិធី​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ដែលមានចែង​ដោយ​ច្បា​ប់​រដ្ឋនិងសហព័ន្ធបាន។ សូមមើល ជំពូក 6 ព័ត៌មាន​ស្តីពីនីតិវិធី​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​​​/នីតិវិធីនៃអនុលោមភាព។

  1. Cal. Ed. Code Secs. 56190 – 56194.[↩]