Menu Close

(7.26) តើលក្ខខណ្ឌតម្រូវ​នៃ​មជ្ឈដ្ឋាន​ LRE អនុវត្តចំពោះកុមារដែល​គ្រប់​​អាយុចូល​រៀន​មត្តេយ្យសិក្សាដែរឬទេ? ប្រសិនបើមណ្ឌលសិក្សាធិការរបស់ខ្ញុំមិនផ្តល់​ថ្នាក់​មត្តេយ្យសិក្សាដល់​កុមារ​ដែល​មិន​មាន​ពិការភាព​នោះទេ​ តើកូន​របស់​ខ្ញុំអាចត្រូវបាន​រួមបញ្ចូល​ជាមួយ​កុមារដែលមិនមានពិការភាពដ​ទៃ​ទៀត​ដែរឬទេ? 

បាទ/ចាស​។ គ្រប់​បញ្ញត្តិ​នៃ​ច្បាប់អប់រំពិសេសរបស់សហព័ន្ធនិង​រដ្ឋទាំងអស់​អនុវត្ត​ចំ​ពោះ​សិស្ស​ដែល​មាន​អាយុ​ចាប់​ពីអាយុ​បី​ឆ្នាំ ដែលរួមបញ្ចូល​នូវ​សិស្សក្នុងការ​អប់រំ​ពិសេស​ដែល​គ្រប់​អាយុចូល​រៀនថ្នាក់​​មត្តេយ្យសិក្សា​ផងដែរ​។​ សិស្ស​ថ្នាក់​​មត្តេយ្យ ក៏មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន​ “កន្លែង​រៀន​ជំនួ​ស​តាម​លំដាប់​​លំដោយ​…ដើម្បីបំពេញតាមតម្រូវការរ​បស់កុមារ​ដែលមានពិការភាព…”1 ដូច្នេះ សិស្ស​ថ្នាក់​​មត្តេយ្យសិក្សាកម្រិតទាបអាចទទួល​បានការ​បង្រៀន​នៅ​ក្នុងថ្នាក់អប់រំ​ចំណេះទូទៅ ថ្នាក់រៀន​ពិសេស សាលារៀន​ពិសេស ការ​បង្រៀននៅ​ផ្ទះ និង​ការបង្រៀន​នៅក្នុងមន្ទីរពេទ្យ និងស្ថាប័ននានា​។2 លក្ខខណ្ឌតម្រូវរបស់មជ្ឈដ្ឋាន​ LRE សម្រាប់សិស្សថ្នាក់មត្តេយ្យ​សិក្សា​កម្រិ​ត​ទាបអាចរួម​ប​ញ្ចូ​ល​នូវ​កន្លែងរៀននៅ​ក្នុងកម្មវិធី​សិក្សា​​​ថ្នាក់ដំបូង​ (Head Start) ឬ​កន្លែងរៀននៅថ្នាក់មត្តេយ្យសិក្សាកម្រិតទាប​ឯក​ជន។  ប្រសិនបើមណ្ឌលសិក្សាធិការដំណើរការកម្មវិធីការអប់រំថ្នាក់​មត្តេយ្យសិក្សាទូទៅ នោះលក្ខខណ្ឌតម្រូវ​សម្រាប់​ការទទួលបាន​គ្រូបង្រៀនផ្នែក​អប់រំទូទៅម្នាក់នៅក្នុងកិច្ចប្រជុំរបស់កម្មវិធី IEP នីមួយៗ​ នឹងត្រូវអនុវត្ត​ ប្រសិន​បើកុមារកំពុង​ចូលរួម​ ឬ​អាចនឹង​កំពុងតែ​​ចូលរួមនៅក្នុងកម្មវិធីអប់រំទូទៅ។3 សូមមើល ជំពូក 13 ព័ត៌មាន​ស្តីពី​សេវាអប់រំ​ថ្នាក់​មត្តេយ្យ​សិក្សា។

  1. 34 C.F.R. Secs. 300.115(b) & 300.116.[↩]
  2. 34 C.F.R. Sec. 300.115(b).[↩]
  3. 34 C.F.R. Secs. 300.321, 300.324(a)(3) & (b)(3).[↩]