ទោះបីជាសិស្សមិនត្រូវបានដាក់ក្នុងថ្នាក់អប់រំចំណេះទូទៅក៏ដោយ ក៏មណ្ឌលសិក្សាធិការនៅតែត្រូវចាត់វិធានការដើម្បីបង្កើនឱកាសជាអតិបរមាសម្រាប់ឲ្យគាត់មានទំនាក់ទំនងជាមួយមិត្តរួមថ្នាក់ដែលមិនមានពិការភាព ក្នុងកម្រិតមួយសមស្របទៅនឹងតម្រូវការរបស់គាត់។ នៅពេលដែលមណ្ឌលសិក្សាធិការស្នើសុំការដាក់បញ្ចូលផ្សេងក្រៅពីថ្នាក់អប់រំធម្មតា មណ្ឌលសិក្សាធិការត្រូវតែផ្ដល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ដែលពន្យល់បកស្រាយអំពីជម្រើសនៃកន្លែងរៀនដែលបានពិចារណា និងហេតុផលសម្រាប់បដិសេធពីជម្រើសទាំងនោះ។1 ក្រុមការងារកម្មវិធី IEP ត្រូវតែចងក្រងឯកសារបញ្ជាក់ពីហេតុផលសមស្របរបស់ខ្លួនសម្រាប់កន្លែងរៀននៅក្នុងមជ្ឈដ្ឋានផ្សេងក្រៅពីសាលា និងថ្នាក់រៀនរបស់សិស្ស ដែលគាត់នឹងចូលរៀននៅទីនោះ ប្រសិនបើគាត់មិនមានពិការភាពណាមួយនោះទេ។ ការចងក្រងឯកសារគប្បីបង្ហាញបន្ថែមពីមូលហេតុថាហេតុអ្វីបានជាពិការភាពរបស់សិស្សធ្វើឲ្យមិនអាចបំពេញតម្រូវការរបស់គាត់បាននៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច ទោះបីជាមានជំនួយ និងសេវាកម្មបន្ថែមក៏ដោយ។2
