Menu Close

(7.16) តើសិស្សដែលមិនមានពិការភាពក៏អាចទទួល​បានអត្ថប្រយោជន៍​ពីសេវាកម្ម​ដែលផ្ដល់​ឲ្យ​សិស្ស​ដែល​មាន​ពិការភាព​នៅក្នុងថ្នាក់​អប់រំ​ចំណេះ​ទូ​ទៅ​ផងដែរមែនទេ? 

(7.16) តើសិស្សដែលមិនមានពិការភាពក៏អាចទទួល​បានអត្ថប្រយោជន៍​ពីសេវាកម្ម​ដែលផ្ដល់​ឲ្យ​សិស្ស​ដែល​មាន​ពិការភាព​នៅក្នុងថ្នាក់​អប់រំ​ចំណេះ​ទូ​ទៅ​ផងដែរមែនទេ? 

បាទ/ចាស។​ ច្បាប់​ IDEA (ច្បាប់ស្ដីពីការអប់រំពិសេសរបស់សហព័ន្ធ) អនុញ្ញាតយ៉ាង​ជា​ក់​លាក់ឲ្យប្រើប្រាស់នូវមូលនិធិរបស់សហព័ន្ធ​សម្រាប់ការអប់រំពិសេស​ដែ​ល​ផ្ដល់​ឲ្យ​មណ្ឌលសិក្សាធិការប្រើ​ “ដើម្បីចំណាយលើការអប់រំពិសេស និង​សេវា​កម្ម​ពាក់ព័ន្ធ និងជំនួយ​និង​សេវាកម្ម​​​បន្ថែមដែលផ្ដល់ជូន​នៅក្នុង​ថ្នាក់​អប់​រំចំណេះទូទៅ ឬបរិបទពាក់ព័ន្ធនឹងការអប់រំទៅដល់​កុមារ​ដែល​មា​ន​ពិការភាព ស្រប​តាមកម្មវិធី IEP របស់កុមារ ទោះបី​ជា​កុមារដែល​មិន​មាន​ពិការភាព​យ៉ាង​ហោចណាស់​ម្នាក់ទទួលបានអត្ថប្រ​យោជន៍​ពីសេ​វា​កម្មនេះក៏ដោយ។”1 នេះ​មានន័យថាមណ្ឌលសិក្សាធិការមិនអាចបដិសេធមិនផ្ដល់នូវជំនួយ ឬ​សម្ភារៈបង្រៀន ឬផ្នែក​អាកប្បកិរិយា ដោយសារតែ​ជំនួយឬឧបករណ៍នោះ​ក៏អាចផ្ដល់អត្ថប្រយោជន៍ ឬត្រូវបាន​ប្រើប្រាស់​ដោយ​សិស្ស​ដែលមិនមាន​ពិការភាពផង​ដែរនោះទេ។ 

  1. 20 U.S.C. Sec. 1413(a)(4); 34 C.F.R. Sec. 300.208(a)(1).[↩]