Menu Close

(7.7) តើមណ្ឌលសិក្សាធិការត្រូវតែពិចារណាអំពីការប្រើប្រាស់ជំនួយ និង​សេវាកម្មបន្ថែមនៅក្នុង​ថ្នាក់​អប់រំចំណេះទូទៅ​ដែរឬទេ ដើម្បី​ដោះ​ស្រាយ​អាកប្បកិរិយារំខានរបស់កូនខ្ញុំ មុនពេលដែលដាក់គាត់​នៅក្នុង​មជ្ឈដ្ឋាន​​ដែល​មានការរឹតបន្តឹង​ខ្លាំង​ជាងនេះ? 

(7.7) តើមណ្ឌលសិក្សាធិការត្រូវតែពិចារណាអំពីការប្រើប្រាស់ជំនួយ និង​សេវាកម្មបន្ថែមនៅក្នុង​ថ្នាក់​អប់រំចំណេះទូទៅ​ដែរឬទេ ដើម្បី​ដោះ​ស្រាយ​អាកប្បកិរិយារំខានរបស់កូនខ្ញុំ មុនពេលដែលដាក់គាត់​នៅក្នុង​មជ្ឈដ្ឋាន​​ដែល​មានការរឹតបន្តឹង​ខ្លាំង​ជាងនេះ? 

បាទ/ចាស។​ មុនពេលកំណត់ថាសិស្ស​ផ្នែកអប់រំពិសេសណាម្នាក់​អាចនឹងបង្កការរំខាន​រហូត​ធ្វើឲ្យការអប់រំរបស់​សិស្ស​ដទៃ​ចុះ​ខ្សោយគួរឲ្យកត់សម្គាល់ មណ្ឌ​ល​សិ​ក្សា​​ធិការត្រូវតែពិចារណាទៅលើ​ជំនួយ និងសេវាកម្មបន្ថែម​ផ្សេងៗ​ជា​ច្រើន​​​​ដែល​អាចត្រូវបានផ្ដល់ឲ្យសិស្សនៅក្នុងមជ្ឈដ្ឋានអប់រំចំណេះទូទៅ​ ដើម្បីបំពេញ​តម្រូវការ​ពិសេស​របស់​គាត់​។ តុលាការនៅក្នុងសំណុំរឿងរបស់ Rachel H.  បានបញ្ជាក់ថា៖ “នៅពេលធ្វើការវាយតម្លៃលើ​បន្ទុកដែលអាចកើតមានតាមរយៈ​កា​រ​ដា​ក់បញ្ចូល​កុមារពិការ​នៅក្នុង​ថ្នាក់អប់រំធម្មតា មណ្ឌលសិក្សា​ធិការ​ត្រូវ​តែ​ពិចារណាលើ​គ្រប់មធ្យោបាយដែលសមស្រប​ទាំង​អស់​ដើម្បី​កាត់​បន្ថយ​ការដាក់​សម្ពាធ​ទៅ​លើ​​គ្រូបង្រៀន៖ កុមារពិការដែលគ្រាន់តែត្រូវការការយកចិត្តទុកដាក់បន្ថែមពីគ្រូបង្រៀនច្រើនជាងកុមារដទៃទៀត ទំនង​ជាមិនមានការរំខានខ្លាំងរហូតដល់​ធ្វើឲ្យប៉ះពាល់ដល់ការអប់រំរបស់កុមារដទៃទៀតឡើយ។ ក្នុងការថ្លឹងថ្លែងពីកត្តានេះ មណ្ឌលសិក្សាធិការត្រូវតែចងចាំពីកាតព្វកិច្ចរបស់ខ្លួនក្នុងការពិចារណាទៅលើ ជំនួយ និងសេវាកម្មបំពេញ​បន្ថែម ដែលអាចបំពេញ​​តម្រូវការ​របស់​កុមារ​ពិការ​ដែលចង់បាន​ការយក​ចិត្ត​ទុក​​ដាក់បន្ថែម។ កត្តានេះធ្វើ​ថ្លឹងថ្លែងធៀប​ទៅ​នឹងការដាក់កុមារពិការនៅ​ក្នុងការ​អប់​រំធ​ម្មតា លុះត្រាតែបន្ទាប់ពីអនុវត្ត​រាល់​វិធានការសមស្រប​ទាំងអស់​ដើម្បី​កា​​ត់បន្ថយបន្ទុកដល់គ្រូបង្រៀនហើយ កុមារ​ដទៃទៀតនៅក្នុងថ្នាក់នឹង​នៅ​តែមិនទទួលបាន​​​ចំណែក​នៃ​ការយកចិត្តទុក​ដាក់​របស់​គ្រូបង្រៀន​ពួកគេ​។​1

ច្បាប់សហព័ន្ធតម្រូវឲ្យក្រុមកម្មវិធី IEP ពិចារណាអំពីយុទ្ធសាស្ត្រ​អន្ត​រាគ​ម​ន៍​​លើ​អាកប្បកិរិយា​សម្រាប់​សិស្ស​ដែលមាន​ពិការភាពណា​ម្នាក់ដែល​អាក​ប្បកិរិយារបស់ពួកគេ​អាចរារាំងការរៀនសូត្ររបស់គាត់ ឬការរៀនសូត្រ​របស់​​សិស្ស​ដទៃ​ទៀត​​។2

  1. 786 F. Supp. 874 (E.D. Cal. 1992).[↩]
  2. 20 U.S.C. Sec. 1414(d)(3)(B)(i); 34 C.F.R. Sec. 300.324(a)(2)(i).[↩]