ច្បាប់អប់រំពិសេសតម្រូវឲ្យកម្មវិធី IEP បញ្ជាក់ពីជំនួយ និងសេវាកម្មបន្ថែមដែលចាំបាច់ ដើម្បីធានាដល់ការចូលរួមរបស់សិស្សក្នុងកម្មវិធីអប់រំចំណេះទូទៅ។1
កម្មវិធី IEP អនុវត្តចំពោះសកម្មភាពថ្នាក់រៀន ឬសកម្មភាពក្រៅកម្មវិធីសិក្សា ដែលសិស្សអាចនឹងចូលរួម។2 ឧទាហរណ៍ វិទ្យាសាស្រ្ដ ភូមិវិទ្យា ការអប់រំកាយ សិល្បៈ តន្ដ្រី និងការអប់រំវិជ្ជាជីវៈ ទាំងអស់នេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការសម្របសម្រួលដល់កម្មវិធី IEP និងសេវាកម្មគាំទ្រការអប់រំដទៃទៀត។
កម្មវិធី IEP របស់សិស្សម្នាក់ៗត្រូវតែមានផ្តល់ជូនដល់គ្រូទាំងអស់របស់គាត់ និងបុគ្គលិកដទៃទៀតដែលទទួលខុសត្រូវចំពោះការអនុវត្តកម្មវិធី ហើយពួកគេម្នាក់ៗត្រូវតែទទួលបានដំណឹងគ្រប់គ្រាន់អំពីទំនួលខុសត្រូវជាក់លាក់របស់ពួកគេទាក់ទងនឹងការអនុវត្តកម្មវិធី IEP និងការគាំទ្រជាក់លាក់ដែលត្រូវតែផ្តល់ជូនដល់សិស្ស។3
បន្ថែមពីលើនេះទៀត ក្រុមការងារកម្មវិធី IEP ត្រូវតែបញ្ចូលគ្រូបង្រៀនផ្នែកអប់រំចំណេះទូទៅយ៉ាងតិចម្នាក់សម្រាប់សិស្ស ប្រសិនបើសិស្សកំពុងតែចូលរួម ឬអាចនឹងកំពុងតែចូលរួមនៅក្នុងការអប់រំចំណេះទូទៅ។4 គ្រូអប់រំចំណេះទូទៅត្រូវតែចូលរួមក្នុងការអភិវឌ្ឍកម្មវិធី IEP នៅក្នុងកម្រិតមួយសមស្រប រួមមានការកំណត់ពីអន្តរាគមន៍លើអាកប្បកិរិយាវិជ្ជមាន និងយុទ្ធសាស្ត្រសមស្រប ជំនួយនិងសេវាកម្មបន្ថែម ការកែសម្រួលកម្មវិធី និងការគាំទ្រសម្រាប់បុគ្គលិកសាលារៀននៅក្នុងការផ្ដល់ឲ្យនូវជំនួយ សេវាកម្ម និងការកែសម្រួលទាំងនេះ។5 គ្រូអប់រំចំណេះទូទៅក៏ត្រូវតែចូលរួមក្នុងការពិនិត្យ និងការកែប្រែណាមួយរបស់កម្មវិធី IEP ផងដែរ។6 ម៉្យាងវិញទៀត មណ្ឌលសិក្សាធិការត្រូវតែធ្វើជាតំណាងនៅរាល់កិច្ចប្រជុំកម្មវិធី IEP ដោយមន្ត្រីសាលារៀនដែលមានចំណេះដឹងអំពីកម្មវិធីសិក្សាទូទៅ និងអំពីធនធានមណ្ឌលសិក្សាធិការដែលមានផ្តល់ជូនផងដែរ។7 ដើម្បីធានានូវការសហការរវាងកម្មវិធីអប់រំចំណេះទូទៅ និងកម្មវិធីអប់រំពិសេស នោះការបណ្ដុះបណ្ដាល និងការគាំទ្រគ្រប់គ្រាន់ត្រូវតែមានសម្រាប់បុគ្គលិកអប់រំចំណេះទូទៅពាក់ព័ន្ធនឹងតម្រូវការរបស់កូនអ្នក។ អ្នកអាចជំរុញឲ្យគ្រូអប់រំចំណេះទូទៅរបស់កូនអ្នកជួយធ្វើពង្រាងកម្មវិធី IEP ដោយការបញ្ចេញមតិយោបល់អំពីតម្រូវការរបស់គាត់សម្រាប់ការកែសម្រួល និងសេវាការគាំទ្រនានា។ លើសពីនេះទៀត ជំនួយ និងការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសនៅក្នុងការអនុវត្តលក្ខខណ្ឌតម្រូវរបស់មជ្ឈដ្ឋាន LRE ក៏ដូចជាការត្រួតពិនិត្យជាបន្ត ត្រូវតែមានផ្តល់ជូនពីក្រសួងអប់រំរដ្ឋទៅដល់មណ្ឌលសិក្សាធិការក្នុងមូលដ្ឋានរបស់អ្នក។8
- 20 U.S.C. Sec. 1414(d)(1)(A)(i)(IV).[↩]
- 34 C.F.R. Secs. 300.117 & 300.320(a)(4)(ii).[↩]
- 34 C.F.R. Sec. 300.323(d).[↩]
- 20 U.S.C. Sec. 1414(d)(1)(B)(ii); 34 C.F.R. Sec. 300.321(a)(2).[↩]
- 20 U.S.C. Sec. 1414(d)(3)(C); 34 C.F.R. Sec. 300.324(a)(3).[↩]
- 20 U.S.C. Sec. 1414(d)(4)(B).[↩]
- 20 U.S.C. Sec. 1414(d)(1)(B)(iv); 34 C.F.R. Sec. 300.321(a)(4).[↩]
- 34 C.F.R. Secs. 300.119 & 300.120.[↩]
